ប្រទេសចិន៖ និយតករចិនទាមទារឱ្យកែសម្រួលខ្សែភាពយន្តជាបន្តបន្ទាប់ដែលទាក់ទងអំពីម្ចាស់ក្រុមហ៊ុនធ្លាក់ក្នុងអន្លង់ស្នេហ៍បុគ្គលិក ដោយសារភាពយន្តនេះអាចប៉ះពាល់ដល់ជីវិតពិត រួមទាំងជះឥទ្ធិពលអវិជ្ជមានដល់រូបភាពជាក់ស្តែងនៃអាជីវកម្ម ធ្វើឱ្យខូចមុខមាត់អាជីវកម្មនៅក្នុងក្រសែភ្នែកសាធារណៈជន។
យោងតាមរដ្ឋបាលទូទៅនៃវិទ្យុ និងទូរទស្សន៍ចិនបានកត់សម្គាល់ឃើញថា បច្ចុប្បន្នចំនួនភាពយន្តដែលនិយាយអំពីស្នេហាក្នុងកន្លែងធ្វើការ គឺកំពុងកើនឡើងខ្លាំងឥតឈប់ឈរ ដែលភាពយន្តទាំងនេះទាក់ទាញការទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ខ្លឹមសារនៃខ្សែភាពយន្តទាំងនេះគឺភាគច្រើននិយាយអំពីម្ចាស់ក្រុមហ៊ុនដែលមានទ្រពសម្បត្តិស្តុកស្តម្ភ លង់ស្រឡាញ់មនុស្សសាមញ្ញធម្មតានៅកន្លែងធ្វើការ ហើយមិនធ្វើអ្វីសោះគិតពីញ៉ែញង់ឥតប្រយោជន៍ គឺជាខ្សែភាពយន្តមានលក្ខណៈស្រើបស្រាល មនោសញ្ចេតនា និងបែបកំប្លែង។ .png)
ទោះជាយ៉ាងណាអាជ្ញាធរតម្រូវឱ្យអង្គភាពផលិតមាតិកាឌីជីថល ពង្រឹងការគ្រប់គ្រងភាពយន្តទាំងនេះ ដោយកាត់បន្ថយបរិមាណ កែលម្អគុណភាព និងមិនដាក់ឈ្មោះភាពយន្តទាក់ទងនឹង “រឿងស្នេហាក្នុងកន្លែងធ្វើការ” ទៀតនោះទេ ក្នុងគោលបំណងការពារអាជីវកម្មក្នុងជីវិតពិត។ យោងតាមអាជ្ញាធរ ប្រសិនបើរឿងនេះកាន់តែកើនឡើង វានឹងអាចជះឥទ្ធិពលអវិជ្ជមានដល់រូបភាពជាក់ស្តែងនៃអាជីវកម្ម ធ្វើឱ្យខូចមុខមាត់អាជីវកម្មនៅក្នុងក្រសែភ្នែកសាធារណៈជន ដូច្នេះយើងត្រូវរឹតបន្តឹង និងទាមទារឱ្យកែសម្រួលឡើងវិញនៅខ្សែភាពយន្ត ក៏ដូចជាកាត់បន្ថយបរិមាណនៃរឿងទាំងនេះកុំឱ្យមានច្រើនហួសហេតុពេក។ 
ភ្នាក់ងារគ្រប់គ្រងក៏ទាមទារឱ្យមានវេទិកាវីដេអូខ្លីៗ ដើម្បីពង្រឹងការគ្រប់គ្រងផ្ទៃក្នុង កែលម្អសមត្ថភាពត្រួតពិនិត្យខ្លឹមសារឱ្យបានត្រឹមត្រូវឡើងវិញ និងលើកទឹកចិត្តដល់ភាពយន្តដែល “បង្ហាញពីទ្រព្យសម្បត្តិ និងអំណាច” ប៉ុន្តែត្រូវបង្កើតខ្លឹមសារដែល “តម្រង់ទិសទៅល្អ និងមានប្រយោជន៍ដល់សង្គម”។ អាស្រ័យហេតុនេះ អ្នកផលិតភាពយន្តខ្នាតខ្លីៗក៏ត្រូវស្រាវជ្រាវ និងស្វែងយល់អំពីអ្នកដឹកនាំក្រុមហ៊ុន សាជីវកម្ម និងដំណើរចាប់ផ្តើមអាជីវកម្មដ៏លំបាកនៃអាជីវកម្មវរជនផងដែរ៕










