Home ព័ត៌មានអន្តរជាតិ ចិនរឹតបន្តឹង និងទាមទារឱ្យកែសម្រួលឡើងវិញនៅខ្សែភាពយន្តដែលទាក់ទងនឹង “រឿងស្នេហាក្នុងកន្លែងធ្វើការ”

ចិនរឹតបន្តឹង និងទាមទារឱ្យកែសម្រួលឡើងវិញនៅខ្សែភាពយន្តដែលទាក់ទងនឹង “រឿងស្នេហាក្នុងកន្លែងធ្វើការ”

81
0

ប្រទេសចិន៖ និយតករចិនទាមទារឱ្យកែសម្រួលខ្សែភាពយន្តជាបន្តបន្ទាប់ដែលទាក់ទងអំពីម្ចាស់ក្រុមហ៊ុនធ្លាក់ក្នុងអន្លង់ស្នេហ៍បុគ្គលិក ដោយសារភាពយន្តនេះអាចប៉ះពាល់ដល់ជីវិតពិត រួមទាំងជះឥទ្ធិពលអវិជ្ជមានដល់រូបភាពជាក់ស្តែងនៃអាជីវកម្ម ធ្វើឱ្យខូចមុខមាត់អាជីវកម្មនៅក្នុងក្រសែភ្នែកសាធារណៈជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiYyvyaXZM9MfuRdo5_nB7zCfYT2KsbBaegZbbBy8En77BgncDOkjahZOGu7An88Aa4tLejiNTX3qY8gjjPkDyyWzjy9zv-bhSsfzyhhukV-KpskoIpfhmd_UBi9Un8l22ZiZz9BTSD1NWWnEX5wMx9AX8T0mLZZ-Ad90s21xGsceH-5WNG6sf3rVl5W3V/s900/image_2024-11-27_10-59-10.png

យោងតាមរដ្ឋបាលទូទៅនៃវិទ្យុ និងទូរទស្សន៍ចិនបានកត់សម្គាល់ឃើញថា បច្ចុប្បន្នចំនួនភាពយន្តដែលនិយាយអំពីស្នេហាក្នុងកន្លែងធ្វើការ គឺកំពុងកើនឡើងខ្លាំងឥតឈប់ឈរ ដែលភាពយន្តទាំងនេះទាក់ទាញការទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ខ្លឹមសារនៃខ្សែភាពយន្តទាំងនេះគឺភាគច្រើននិយាយអំពីម្ចាស់ក្រុមហ៊ុនដែលមានទ្រពសម្បត្តិស្តុកស្តម្ភ លង់ស្រឡាញ់មនុស្សសាមញ្ញធម្មតានៅកន្លែងធ្វើការ ហើយមិនធ្វើអ្វីសោះគិតពីញ៉ែញង់ឥតប្រយោជន៍ គឺជាខ្សែភាពយន្តមានលក្ខណៈស្រើបស្រាល មនោសញ្ចេតនា និងបែបកំប្លែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-y3Ai5aBsYAXD9SImD9tYMgcQNMO4P3pRx7hTCVh-sr8zRGNcRncSzXFNR96-B6ZxgO3i2iHdQj9gWho5vOmgDm1aiwAyXeeQXvAAYM1aWpODvwWxd2mmkaidW7Er0vvZrR1DWynbN9vAfY-vmSFwaC9UGE8uyaOCBiSQ5xXtpqCqgS_i84LNBtH6JirS/s3120/image_2024-11-27_10-59-11%20(2).png

ទោះជាយ៉ាងណាអាជ្ញាធរតម្រូវឱ្យអង្គភាពផលិតមាតិកាឌីជីថល ពង្រឹងការគ្រប់គ្រងភាពយន្តទាំងនេះ ដោយកាត់បន្ថយបរិមាណ កែលម្អគុណភាព និងមិនដាក់ឈ្មោះភាពយន្តទាក់ទងនឹង “រឿងស្នេហាក្នុងកន្លែងធ្វើការ” ទៀតនោះទេ ក្នុងគោលបំណងការពារអាជីវកម្មក្នុងជីវិតពិត។ យោងតាមអាជ្ញាធរ ប្រសិនបើរឿងនេះកាន់តែកើនឡើង វានឹងអាចជះឥទ្ធិពលអវិជ្ជមានដល់រូបភាពជាក់ស្តែងនៃអាជីវកម្ម ធ្វើឱ្យខូចមុខមាត់អាជីវកម្មនៅក្នុងក្រសែភ្នែកសាធារណៈជន ដូច្នេះយើងត្រូវរឹតបន្តឹង និងទាមទារឱ្យកែសម្រួលឡើងវិញនៅខ្សែភាពយន្ត ក៏ដូចជាកាត់បន្ថយបរិមាណនៃរឿងទាំងនេះកុំឱ្យមានច្រើនហួសហេតុពេក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj62tgCyxop4D2ZsQcoIY5pGAnzkX24vCTtN19ZiS2mfLC9iFG1-2MyXfZWYmmBW0TEvF8ySPOgSI9-9Jkchsvx9Msygovq6zKErnorJ0kWnpIhaDZdKnIiWON1atnJobkpnHPKbxFL66TF1kBanzsQikzvkukYSiqdIw4izBTYapeKB4Ei7Dut4vwPtN4p/s1200/image_2024-11-27_10-59-11.png

ភ្នាក់ងារគ្រប់គ្រងក៏ទាមទារឱ្យមានវេទិកាវីដេអូខ្លីៗ ដើម្បីពង្រឹងការគ្រប់គ្រងផ្ទៃក្នុង កែលម្អសមត្ថភាពត្រួតពិនិត្យខ្លឹមសារឱ្យបានត្រឹមត្រូវឡើងវិញ និងលើកទឹកចិត្តដល់ភាពយន្តដែល “បង្ហាញពីទ្រព្យសម្បត្តិ និងអំណាច” ប៉ុន្តែត្រូវបង្កើតខ្លឹមសារដែល “តម្រង់ទិសទៅល្អ និងមានប្រយោជន៍ដល់សង្គម”។ អាស្រ័យហេតុនេះ អ្នកផលិតភាពយន្តខ្នាតខ្លីៗក៏ត្រូវស្រាវជ្រាវ និងស្វែងយល់អំពីអ្នកដឹកនាំក្រុមហ៊ុន សាជីវកម្ម និងដំណើរចាប់ផ្តើមអាជីវកម្មដ៏លំបាកនៃអាជីវកម្មវរជនផងដែរ៕