ប្រិយមិត្តអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថានាការី សុគា គីមលាង ហៅកូនអាន បានបញ្ជាក់ថានឹងចូលប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាក្រោមការជំរុញរបស់អ្នកនាង ប្រាសាទ ដាវីន។ ជាមួយគ្នានេះអ្នកមួយចំនួនបង្ហាញការព្រួយបារម្ភអំពីការប្រើប្រាស់ភាសាអង់គ្លេសរបស់កូនអាន ខណៈនាងបានតបបែបនេះនិងបានបញ្ជាក់បន្ថែមទៀតពីប្រវត្តិអប់រំរបស់ខ្លួន។
នៅល្ងាចថ្ងៃទី២២ វិច្ឆិកា កូនអាន បាន Iive នៅលើបណ្តាញសង្គមរបស់ខ្លួនរយៈពេល១ម៉ោងបន្ទាប់ពីបញ្ជាក់ថារូបនាងនឹងយកការខិតខំប្រឹងប្រែងបទពិសោធន៍របស់ខ្លួនឱ្យ Universe ស្គាល់កូនខ្មែរកាន់តែច្បាស់ជាប្រទេសតូចតែបេះដូងធំ។ នៅក្នុងការ Live នេះ កូនអាន បានលើកឡើងអំពីអ្នកមួយចំនួននៅមិនទាន់បានដឹងពីប្រវត្តិការសិក្សារបស់នាង រួមទាំងព្រួយបារម្ភពីការប្រើប្រាស់ភាសាបរទេសជាដើម។
ឆ្លើយតបនឹងចម្ងល់ផ្សេងៗ កូនអាន បាននិយាយថាប្រវត្តិរបស់នាងគឺជាអ្នករបាំបុរាណ បានបញ្ចប់ការសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈនៅឆ្នាំ២០១៦ ដែលបានចូលរៀនអំឡុងឆ្នាំ២០០៧តាំងពីនាងមានអាយុ១០ឆ្នាំ។ កូនអាន បញ្ជាក់ថារៀននៅសាលានេះនៅពេលចប់គឺបានសញ្ញាបត្របាក់ឌុបដូចគេដូចឯងផ្នែកភាសាខ្មែរដោយបន្តរៀនបរិញ្ញាបត្រនៅខាងក្រៅ។
កូនអាន បានទទួលស្គាល់ថា ភាសារបស់នាងមិនអាចដូចជាផ្លូវការ ដោយបែបលក្ខណៈណែនាំខ្លួនគឺបានគឺនាងបានរៀនដែរគ្រាន់តែជាផ្លូវការទូតមិនអាចទៅមុខដោយសារមានហេតុផលក្នុងនោះពេលនាងរៀនចប់ដោយសារមមាញឹកមិនបានរៀនអក្សរអង់គ្លេសច្រើន ចេះខ្លាំងនោះទេប៉ុន្តែបានជាការអនុវត្តទៅតាមក្រសួង និងបានទៅប៉ែកអឺរ៉ុប។
នាដការិនីល្បីល្បាញរូបនេះថា ការរៀនគឺមធ្យមប៉ុន្តែអ្វីដែលសំខាន់គឺការអនុវត្តផ្ទាល់និយាយប្រាស្រ័យទាក់ទងជាមួយនឹងបរទេសពីវប្បធម៌ដោយនាងទៅតំណាងឱ្យវប្បធម៌ខ្មែរ។
ក្នុងដំណើរស្វាគមន៍អ្នកនាង ប្រាសាទ ដាវីន វិលត្រឡប់មកមាតុភូមិវិញកាលពីល្ងាចថ្ងៃទី២១ កូនអាន ទទួលបានការលើកទឹកចិត្តពី TOP30 Miss Universe មកប្រកួតស្នងតំណែងពីខ្លួន ស្របពេល កូនអាន បង្ហាញការយល់ស្របនិងចង់ទទួលបានការបង្ហាត់បង្រៀនពីអ្នកនាង ប្រាសាទ ដាវីន បើសិនជាអាចទទួលបានឆាប់នឹងចូលរួមក្នុងឆ្នាំ២០២៥៕










