Home ព័ត៌មានអន្តរជាតិ ឈ្មួញថៃទម្លាក់ថ្លៃដំឡូងមី ឬបន្លំភ្នែកជញ្ជីង នឹងជាប់ពន្ធនាគារច្រើនឆ្នាំ ព្រមទាំងបង់ប្រាក់ពិន័យ

ឈ្មួញថៃទម្លាក់ថ្លៃដំឡូងមី ឬបន្លំភ្នែកជញ្ជីង នឹងជាប់ពន្ធនាគារច្រើនឆ្នាំ ព្រមទាំងបង់ប្រាក់ពិន័យ

146
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នំាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលថៃបានផ្តល់ទំនុកចិត្តដល់កសិករដាំដំឡូងមី ដោយការចា.ប់ឈ្មួញដាក់ពន្ធនា.គាររយៈពេល៧ឆ្នាំ ករណីទម្លាក់ថ្លៃដំឡូងមី ។ លើសពីនេះ រដ្ឋាភិបាលនឹងបញ្ជូនភ្នាក់ងារចុះពិនិត្យនៅតាមកន្លែងទិញ-លក់ និងចម្ការដំឡូងមីទូទាំងប្រទេស ក្នុងរដូវប្រមូលផលចាប់ពីធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAM4ryg7RMGgbtm8IWfdzBq3WS3v0qGloXe4_r0tl0c-_9cLcDtwJqHaB62w2gkVETePJeepR0QoPaNovRVz8vTC4pCMNXMRixm9xyGvOc_Pqj3EegrEiwTqPdNljl7oXlplaT2wiwKR-JXvkwp4bmxK57pUW4wOU2uCcr3nL15cQtQXXGzHLYstxIOVBG/s1280/image_2024-11-25_08-13-58.png

លោក អនុគូល ព្រឹក្សានុស័ក្តិ មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី និយាយថា ប្រទេសថៃជិតដល់ពេលប្រមូលផលដំឡូងមី នៅខែធ្នូ ឆ្នាំ២០២៤ ហើយរដ្ឋាភិបាលរំពឹងថា កសិករនឹងលក់ដំឡូងមីយ៉ាងច្រើន ។ ហេតុនេះ រដ្ឋាភិបាលមានវិធានការទប់ស្កាត់តម្លៃដំឡូងមីកុំឱ្យឡើងថ្លៃ ដើម្បីផ្តល់ប្រាក់ចំណូលដល់កសិករ និងទទួលបានយុត្តិធម៌ពីការលក់ទិន្នផលកសិកម្ម ដោយបង្ក្រាបក្រុមឈ្មួញឆ្លៀតឱកាសបញ្ចុះតម្លៃពេលទិញដំឡូងមី ។

នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង និងក្រសួងពាណិជ្ជកម្ម នឹងបញ្ជូនក្រុមភ្នាក់ងារចុះត្រួតពិនិត្យ ដោយសហការជាមួយមន្ត្រីពាណិជ្ជកម្មតាមបណ្តាខេត្ត ដើម្បីត្រួតពិនិត្យការថ្លឹងដំឡូងមីនៅតាមចម្ការទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2VjqpXE9ZKO60QMD_0TFoG5JlsKphSqsgjfBg28EnuzNkYVHGPjnK1hZdzP-Yui2V-UXwubfUw4WEzZcp0haHU3PdPAKoGU4KLp3_XBUuRyn7caV-d5v-laSESumMKtA1xLH-LjR0omEOmGFeERuQcN4MATIA1Y8oAYR7kekIDQSUp_MGqZ5As4ip1rHU/s1920/image_2024-11-25_08-13-57.png

លោក អនុគូល បន្តថា កសិករបានចាប់ផ្តើមលក់ដំឡូងមីក្នុងទីផ្សារបណ្តើរៗហើយ ប៉ុន្តែមានកសិករមួយចំនួនប្រមូលផលដំឡូងមីមុនពេលកំណត់ ព្រមទាំងប្រើប្រាស់ពូជដំឡូងមីគ្មានការទទួលស្គាល់ពីរដ្ឋាភិបាល ។ ដូច្នេះ ធ្វើឱ្យដំឡូងមីស្រស់មានម្សៅតិច គឺស្មើប្រមាណពី១៩% ទៅ២០% ។

ដំឡូងមីមានម្សៅតិចនឹងធ្វើឱ្យតម្លៃធ្លាក់ចុះ ប៉ុន្តែម្សៅដំឡើងមីនឹងកើនឡើងនៅខែធ្នូ ឆ្នាំ២០២៤ ដោយសារជាពេលផុតរដូវវស្សា ។ រីឯតម្លៃដំឡូងស្រស់ដែលមានម្សៅ២៥% គឺស្មើនឹង២.៥០បាត ហើយរដ្ឋាភិបាលបានស្នើឱ្យស្ថាប័នពាក់ព័ន្ធតាមដានស្ថានការណ៍ទិញ-លក់ដំឡូងមីឱ្យបានដិតដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0DXlgiOHXjsdmTwB55-wWNKRXZT9K4TMcTdrFYPAVZ2lQPcLhO9MbQgyWZ0ScRqipqSXH-GrYEKaCGJ6xyXuD9zMZpBr6bvozywYE9gn9Yntqv2FfZ5vXut7G6HHBxbDYuTNxc5QE_AS699ylTc_IbG5o7elhGGTgACiG_NPLvbzZRq1_2AI_vQHhzF3Y/s800/image_2024-11-25_08-13-55.png

ក្រៅពីនេះ ការទិញ-លក់ដំឡូងមី ត្រូវតែមានភាពយុត្តិធម៌សម្រាប់កសិករ និងឈ្មួញ ទាំងផ្នែកគុណភាព និងតម្លៃ ។ រដ្ឋាភិបាលនឹងប្រកាសឱ្យកសិករប្រមូលផលដំឡូងមីតាមការកំណត់ដើម្បីទទួលបានគុណភាព និងលក់បានថ្លៃ ។ ក្រុមឈ្មួញទទួលទិញទិន្នផលកសិករ ត្រូវតែអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់ បើពួកគេធ្វើខុស នឹងទទួលទោសតាមច្បាប់ ។

បើឈ្មួញទម្លាក់ថ្លៃដំឡូងមី នឹងជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងបង់ប្រាក់ពិន័យចំនួន១៤ម៉ឺនបាត (ឬស្មើ៤,១១៧ដុល្លារអាមេរិក) ឬទាំងជាប់ពន្ធនាគារ និងបង់ប្រាក់ពិន័យ ។ ករណីឈ្នួញពុំបង្ហាញតម្លៃទទួលទិញដំឡូងមី ឬបង្ហាញតម្លៃទិញខុសពីច្បាប់កំណត់ ឬគិតថ្លៃថ្លឹងទិន្នផលដែលទទួលទិញ នឹងជាប់ពន្ធនាគារ៥ឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន១០ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងបង់ប្រាក់ពិន័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBVIoU0mwDETrv3d4lf3LkZ6ANfKckQvaiz3nPXaG_9EOhN2ZPv52LlXw8Xjo0hv4976SyUMQ4mvPYONCWBYmVzFk66AAQCg6x3apEBiMr30_oD-dDzc6Ihn7iQakLZs9eu5Hpu1dtx8rPMnTEIhaWIhMKtz6A3pZcubmFDO0qyi12Mlm8SH8DLuhGcrpw/s2048/image_2024-11-25_08-13-55%20(2).png

លើសពីនេះ បើឈ្មួញប្រើប្រាស់ជញ្ជីងថ្លឹងគ្មានបិទស្លាកសញ្ញាទទួលស្គាល់ត្រឹមត្រូវ នឹងជាប់ពន្ធនាគាររយៈពេល៦ខែ ឬបង់ប្រាក់ពិន័យចំនួន២ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងបង់ប្រាក់ពិន័យ ។ លើសពីនេះ បើឈ្មួញបន្លំភ្នែកជញ្ជីង ឬប្រើជញ្ជីងកែច្នៃដោយខ្លួនឯង នឹងជាប់ពន្ធនាគារ៧ឆ្នាំ និងបង់ប្រាក់ពិន័យចំនួន២៨ម៉ឺនបាត ។

រីឯកសិករណាពុំទទួលបានយុត្តិធម៌ក្នុងការលក់ដំឡូងមី ឬទិន្នផលកសិកម្មផ្សេងទៀត ឬប្រទះឃើញបទល្មើសនៅកន្លែងណាមួយ គឺអាចផ្តល់ដំណឹងមកមន្ត្រីពាណិជ្ជកម្មផ្ទៃក្នុង តាមរយៈលេខទូរស័ព្ទ 1569 ឬផ្តល់ដំណឹងមកការិយាល័យពាណិជ្ជកម្មខេត្តនៅទូទាំងប្រទេស ។ នេះបើតាមការបញ្ជាក់របស់លោក អនុគូល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDnhic0zT0OZ0xeuHxvZeLEpK2Eh-HrQn42Fk7Kn04uwsr-y8WVth9HKOgTqJMHrJQT7fgZ6iVa9r3jOViJ3uslR7kpo28f2ruZDeu2H5v71rlQMrEWhf9NWO4TZxUAo_kmpMyrqIJ87bEho_GMod3FWGO6NacD4xmjy8MBjEG_ZgDkP1WHCAo_8g5VW72/s1200/image_2024-11-25_08-13-54.png