សហរដ្ឋអាមេរិក ៖ លោកឧត្តមសេនីយ៍ឯក Michael Flynn ជាអតីតទីប្រឹក្សាផ្នែកសន្តិសុខរបស់លោក Donald Trump បានអំពាវនាវឱ្យអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កែតម្រូវរដ្ឋធម្មនុញ្ញ ដើម្បីដកលោក Joe Biden ចេញពីតំណែងប្រធានាធិបតីអាមេរិក មុនពេលលោកធ្វើឱ្យកើតសង្គ្រា.មលោក លើកទី៣ ។.png)
ការអំពាវនាវបែបនេះ ក្រោយពីលោក Joe Biden បានអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែនប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ ATACMS របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារទឹកដីរុស្ស៊ី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។.png)
បើទោះទីក្រុងវ៉ាស៊ីនតោនពុំបានបញ្ជាក់ ឬបដិសេធព័ត៌មានអាមេរិកផ្តល់មីស៊ីលឱ្យអ៊ុយក្រែនក្តី ប៉ុន្តែក្រសួងការពារជាតិរបស់រុស្ស៊ីបញ្ជាក់ថា ទីក្រុងគៀវ របស់អ៊ុយក្រែន បានប្រើប្រាស់មីស៊ីលដែលអាមេរិកផ្តល់ឱ្យវាយប្រហារតំបន់មួយចំនួនរបស់រុស្ស៊ី ។ ក្រៅពីនេះ លោកប្រធានាធិបតី Biden ក៏បានអនុម័តផ្តល់គ្រាប់ផ្ទុះឱ្យអ៊ុយក្រែនទប់ទល់នឹងការវាយលុកពីរុស្ស៊ីផងដែរ ។
លោកឧត្តមសេនីយ៍ឯក Michael Flynn បានសរសេរក្នុងបណ្តាញសង្គម X ថា ៖ «សភាតំណាងរាស្ត្រអាមេរិកបច្ចុប្បន្ន ត្រូវតែដកលោក Biden ចេញពីតំណែងប្រធានាធិបតីជាបន្ទាន់ ដោយសារលោកបានធ្វើឱ្យអាមេរិកឈានទៅរកសង្គ្រាម ។ លោកស្រី Harris គួរកែតម្រូវរដ្ឋធម្មនុញ្ញ ដើម្បីដកតំណែងលោក Biden ពីព្រោះលោកបាននាំអាមេរិកទៅរកសង្គ្រាមលោក លើកទី៣ ។ ដូច្នេះ សភាតំណាងរាស្ត្រពុំគួរនៅស្ងៀមពុំដោះស្រាយរឿងនេះទេ» ។
.png)
គួរបញ្ជាក់ថា លោក Biden នឹងជិតអស់តំណែងជាប្រធានាធិបតីអាមេរិកនាពេលឆាប់ៗ ហើយលោក Trump នឹងឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ទី៤៧ នៅខែមករា ឆ្នាំ២០២៤ ក្រោយពីលោកឈ្នះឆ្នោត ។ ជ័យជម្នះនេះបង្ហាញពីការផ្លាស់ប្តូរនិន្នាការនយោបាយនៅអាមេរិក ខណៈលោក Trump បានសន្យាក្នុងពេលរកសំឡេងឆ្នោតថា លោកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនក្នុងរយៈពេលដ៏ខ្លី ។ ប៉ុន្តែលោក Biden បែរជាធ្វើផ្ទុយពីគោលនយោបាយនេះ ។
លោក Trump បាននិយាយមកកាន់សារព័ត៌មាន CNN ថា ៖ «ខ្ញុំនឹងបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ត្រឹមរយៈពេល២៤ម៉ោង ឬត្រឹម១ថ្ងៃប៉ុណ្ណោះ ក្រោយពីជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក» ។ លោកមានគម្រោងជួបជាមួយប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែន ដោយសារប្រធានាធិបតីទាំង២រូប មានចំណុចខ្សោយ និងចំណុចខ្លាំងរៀងៗខ្លួន ។

លោក Trump ត្រូវបានគេរាយការណ៍ថា លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ហើយកន្លងមក លោកធ្លាប់រិះគន់ប្រធានាធិបតីអ៊ុយក្រែន ដែលតែងតែស្នើឱ្យអាមេរិកជួយអ៊ុយក្រែនជាបន្តបន្ទាប់ទាំងថវិកា និងអាវុធ គ្មានថ្ងៃបញ្ចប់ ៕










