ក្នុងដំណើរស្វាគមន៍អ្នកនាង ប្រាសាទ ដាវីន វិលត្រឡប់មកមាតុភូមិវិញអ្នកគាំទ្រជាច្រើនបានទៅទទួលស្វាគមន៍យ៉ាងកក់ក្តៅជាមួយនឹងរបាំឆៃយុំា។ TOP30 Miss Universe 2024 រូបនេះបាននិយាយគាំទ្រនាដការី សុគា គីមលាង ហៅ កូនអាន ដែលមានវត្តមាននៅទីនោះចូលរួមប្រកួតស្នងតំណែងពីខ្លួន។ ទទួលបានការលើកទឹកចិត្តបែបនេះ កូនអាន បានបេ្តជ្ញាយកបទពិសោធន៍របស់ខ្លួនធ្វើឱ្យ Universe ស្គាល់កូនខ្មែរប្រទេសតូចបេះដូងធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlSAWS3AMeWozbkc_KowC2mK_dLEeew9yxp_mH0XUnnYd8cbJ-c_iEINPpVdEpVOBNrorZ__Fd_lnL-wVZn83eVH4lCPayUZL8L9aRThwgv9jaQZvmbtQXDG2f81x9px1dCmjcky6ogXKuljePxJ3hTeGqOPyaO5DeD7fNp0BRhOfgWkekrWihaH95sME-/s2048/image_2024-11-22_09-36-06.png
នៅល្ងាចថ្ងៃទី២១ វិច្ឆិកា អ្នកនាង ប្រាសាទ ដាវីន និងស្វាមីរួមទាំងកូនស្រីបានធ្វើដំណើរមកដល់ទឹកដីកម្ពុជាក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាហ្វេនៗ ជាមួយនឹងរបាំឆៃយុំា ។ ការទៅទទួលស្វាគមន៍ បវរកញ្ញាចក្រវាលកម្ពុជាដែលបានបំបែកប្រវត្តិសាស្រ្តបើកទ្វារឱ្យកម្ពុជាចូល TOPលើកដំបូងនៅលើឆាកMiss Universe នេះនាដការី ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា សុគា គីមលាង ហៅកូនអាន ក៏បានទៅចូលរួមទទួលស្វាគមន៍ដោយផ្ទាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOiuzhS2BBsTgqyVeOL10YDo0CcSDB6S1Hd4vtP70WcSywh2wA0OdvppFA75KvBWx70IlWHDeDZZVRTMuItlzLoNk1uwPoaUHDArzjvxppRATkdh6lyeEi3lv5KDTJHns5idHz4EOn4WBgB_Pr4I-Xukmk0MtAtKmI6JF0FP-E4nU_nTiYQO0s8HhuCNa1/s2048/image_2024-11-22_09-36-07.png

ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នកនាង ប្រាសាទ ដាវីន បាននិយាយគាំទ្រ ចំពោះកូនអាន ចំពោះការស្នងតំណែងរបស់ខ្លួននៅក្នុងការប្រកួត Miss Universe ។TOP30 Miss Universe 2024 រូបនេះបាននិយាយាថាខ្លួនគាំទ្រឱ្យ កូនអាន ស្នងដំណែងរបស់ខ្លួន ខណៈ កូនអាន បានឆ្លើយតបវិញដែរថាខ្លួននាងមានបំណងចង់ឱ្យប្រាសាទ ដាវីន ជួយបង្ហាត់បង្រៀនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl6zJisE91q69MSFl14lfzseHkr4AMPclFujB7n2fLF0CjI-3O0V2rdMi5fbi7I2CEE5ikpnG73GkdaIyamX5Addmtm3YbL9N_i5FSHX9NeQ2vGC17y_WHDW2-4NnnHdJ2oZRePV2JTd2yWSk148GUqkNHe885A2CNW_VE46rBUdWeQEEsvgbXo7E3KEne/s2048/image_2024-11-22_09-36-10.png

ជាមួយនឹងសំឡេងគាំទ្រច្រើនចូលរួមប្រកួតបវរកញ្ញាចក្រវាល កូនអាន ក៏បានបង្ហោះសំណេរទាំងយប់បញ្ជាក់ថានឹងចូលប្រកួតកម្មវិធីបវរកញ្ញានេះ។ តួឯកស្រីក្នុង MV អាមុំបងអើយ របស់ វណ្ណដា បានបង្ហោះថា«
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9lHBpS9aF5-p6Q0upHKg7gmZ4k5bKWX_n0U3LcvWd4vDPGinWBMGrQC938FVjnNHYJ0vPj8rj1cKzniih2JqJx5sV71XLJib7dSqDEtl2CgztEdCy1wTu65lrbqPLMSh-Frr_A3VmCpuEGRDeK4_sYMFwf8bgs2ovnp7Cs8W8AWaC7Ka_WfR64mguOXKo/s2048/image_2024-11-22_09-36-13.png

រាល់ការប្រឹងប្រែងខិតខំ និងបទពិសោធន៍របស់ខ្ញុំ នឹងធ្វើឱ្យ Universe ទទួលស្គាល់កូនខ្មែរកាន់តែច្បាស់ថា ប្រទេសតូចតែបេះដូងធំ គឺ Kon Ant Cambodia»។ សំណេរនៃការតាំងចិត្តរបស់ កូនអាន នេះបានធ្វើឱ្យហ្វេនៗអ្នកនៅក្នុងចង្កោមសិល្បៈមួយចំនួនបង្ហាញការគាំទ្រលើកទឹកចិត្តនាងឱ្យចូលរួមប្រកួត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZOC2Zd9GJuhR3uirMQ_nypj9ZVCd9B64HSgchkOJ3psSp3mVQMMXdgomxcrevyxrgoYjnGpEkRSzAFo1FgBZonzCT2lSR3eb6mIL7KuinkmQND8mEiQfrNretPmxyjqA74XqKTxKWkDrcf_1cdqa6hGuD9l2ZsN_ASEVDlQIY93MZfk5L4EuSb500m4E1/s2048/image_2024-11-22_09-36-16.png

ជាមួយនឹងដំរួយរបស់នាដការិនីដែលតែងតែលើកស្ទួយវប្បធម៌ខ្មែររូបនេះចូលរួមប្រកួត Miss Universe អ្នកមួយចំនួនក៏បង្ហាញពីក្តីបារម្ភចំពោះការប្រើប្រាស់ភាសាបរទេសរបស់នាងដោយចង់ឱ្យ កូនអាន ពង្រឹងភាសាឱ្យកាន់តែខ្លាំង។ ទោះយ៉ាងណា ឆ្នាំនៃការចូលប្រកួតរបស់កូនអាន លើឆាក Miss Universe Cambodia មិនទាន់បានដឹងជាក់លាក់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoetrrzF-yPJUkicnLiIrdnRFbkEyPR5OoZABcfr0jUtsUZ80Kq9K-zE_R_E8aE3gOSTnuR7GjbwccdRFeKohBSDVKtvxWvTV63iO6xbXR26cGxd89qOw0A0RUVCidVbl3VlovuFmuzyZ7chAgAWc-XHF9OrWbHMCJmhJZeQCrOLZg4hS3dMwiV8BsQhok/s2048/image_2024-11-22_09-36-18.png

សុគា គីមលាង គឺជានាដការីដែលទទួលបានការបណ្តុះបណ្តាលតាមក្បួនច្បាប់តាំងពីក្មេង និងជាសិល្បការិនីមួយរូបថែមទាំងជាអតីតទេពធីតាសង្រ្កាន្តឆ្នាំ ២០១៨ ។ សម្រស់របស់ កូនអាន តែងតែទទួលបានការសរសើរពីមហាជនថាស្រស់សោភា ទន់ភ្លន់ សមជាកុលស្រ្តីខ្មែរ គយគន់មិនចេះជិនណាយ។ ជាពិសេស កូនអាន តែងតែជួយលើកស្ទួយវប្បធម៌បុរាណដោយបានរំលេចខ្លួនជាមួយសិល្បៈច្រើនទម្រង់ដើម្បីឱ្យអ្នកជំនាន់ក្រោយបានស្គាល់អ្វីដែលជារបស់ខ្មែរ។ ភាពល្បីល្បាញបំផុតដែលនាំឱ្យមហាជនស្គាល់នាងកាន់តែច្រើនគឺនៅពេលនាងបានរាំរបាំអប្សរាលើភ្នំទឹកកកនៅNew Zealand៕