ដើម្បីជម្រះភាពមន្ទិលសង្ស័យ ដែលបានបង្ហោះនៅលើបណ្តាញសង្គម ជុំវិញវិញការលក់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់លាស់ថា គ្មានការដោះដូរទីតាំង ឬលក់នោះទេ។
សម្តេចបានសង្កត់ធ្ងន់ថា៖”គ្មានគោលការណ៍ណាមួយ ឱ្យមានការដោះដូរសាកលវិទ្យាល័យរបស់រដ្ឋនោះទេ មិនថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានតិចណូ ឬសាកលវិទ្យាល័យរដ្ឋផ្សេងទៀត មានតែពង្រឹកសាខាបន្ថែម ឆ្លើយតបនឹងកំណើននិស្សិត”។
ការពង្រីកបន្ថែមសាខាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាន់តែច្រើន គឺបញ្ជាក់សារសាកលវិទ្យាល័យ កាន់តែបង្កើតបានជំនឿទុកចិត្ត ដោយបញ្ជាក់ថាសាកលវិទ្យាល័យធ្វើការងារល្អ ទទួលបានចំនួនសិស្សចង់ចូលរឿងកាន់តែច្រើន។
គួរបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ដែលចូលរួមយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច ចាប់តាមពីឆ្នាំ១៩៨០ មកទល់បច្ចុប្បន្ន៕










