ប្រទេសចិន៖ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះប្រទេសចិនបានប្រែក្លាយវាលខ្សាច់គូប៊ូឈី ដែលជាវាលខ្សាច់ធំជាងគេទីប្រាំពីរ មានផ្ទៃដី ១៣,៩០០ គីឡូម៉ែត្រក្រឡា ទៅជាតំបន់សេដ្ឋកិច្ចអេកូឡូស៊ីដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក។.png)
វាលខ្សាច់ Kubuqi មានសភាពក្តៅខ្លាំង និងរហោឋាន ប៉ុន្តែនៅឆ្នាំ ១៩៦០ រដ្ឋាភិបាលចិនក៏បានចាប់ផ្តើមយុទ្ធនាការដាំដើមឈើពណ៌បៃតងនៅទីនេះ ក្នុងគោលបំណងអភិវឌ្ឍតំបន់នេះទៅជាតំបន់សេដ្ឋកិច្ចអេកូឡូស៊ី បន្ទាប់ពីស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ឃើញថាតំបន់នេះអាចអភិវឌ្ឍបាន។.png)
ដោយសារភាពជឿនលឿននៃបច្ចេកវិទ្យា ល្បឿននៃការកែទម្រង់វាលខ្សាច់ Kubuqi គឺកាន់តែលឿន ធ្វើឱ្យវាលខ្សាច់នេះត្រូវបានគ្របដណ្តប់ដោយព្រៃឈើយ៉ាងពេញលេញក្នុងឆ្នាំ ២០០២។ បច្ចុប្បន្នវាលខ្សាច់ Kubuqi គឺបានក្លាយជាតំបន់ផលិតអាហារដ៏សំខាន់មួយរបស់ប្រជាជនចិន។ ទន្ទឹមនឹងនេះចំនួនប្រភេទសត្វនៅទីនេះក៏បានកើនឡើងទ្វេដងផងដែរ។ ជាងនេះទៅទៀត មនុស្សក៏ទាញយកអត្ថប្រយោជន៍ពីលក្ខខណ្ឌពិសេសនៃវាលខ្សាច់ដើម្បីដាំ licorice ធ្វើជាថ្នាំទៀតផង។ ផ្ទៃដីដាំដុះ licorice បានកើនឡើងដល់ ២.២ លានហិចតា បង្កើតបានជាតំបន់ដាំដុះគ្មានការបំពុល និងគ្មានសំណល់ថ្នាំសម្លាប់សត្វល្អិត។
.png)
វាលខ្សាច់នៅទីនេះបានក្លាយជាសួនបៃតងដែលផ្ទុកទឹករហូតដល់ជាង ២៤ ពាន់លានម៉ែត្រគូប ហើយរុក្ខជាតិដែលដាំដុះអាចបញ្ចេញអុកស៊ីហ្សែនជាង ១៨.៣ លានតោន។ បន្ទាប់ពីចិនប្រែក្លាយវាលខ្សាច់ទៅជាតំបន់អេកូឡូស៊ី សេដ្ឋកិច្ចចិនកាន់តែរីកចម្រើនទៅៗ។ ក្នុងឆ្នាំ ២០១៤ វាលខ្សាច់ Kubuqi ត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិថាជាតំបន់សេដ្ឋកិច្ចអេកូឡូស៊ីគំរូដំបូងគេក្នុងពិភពលោក។ ការទទួលស្គាល់នេះគឺសុទ្ធតែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងកែលម្អវាលខ្សាច់អស់ជាច្រើនឆ្នាំដោយរដ្ឋាភិបាលចិន។ .png)
បច្ចុប្បន្នប្រទេសចិននៅតែបន្តអភិវឌ្ឍតំបន់នេះ ដោយផ្តោតលើការស្រាវជ្រាវលើថាមពលពន្លឺព្រះអាទិត្យនៅវាលខ្សាច់ Kubuqi ឃើញថាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យបានក្លាយជាការពេញនិយមនៅក្នុង Kubuqi ប្រភពថាមពលនេះត្រូវបានណែនាំសម្រាប់កំដៅ ការផ្គត់ផ្គង់ទឹកក្តៅ ការគ្រប់គ្រងសីតុណ្ហភាពនៅក្នុងផ្ទះកញ្ចក់ និងការក្រៀវដីដើម្បីការការពារជំងឺ។ ដូច្នេះហើយ គម្រោងថាមពលពន្លឺព្រះអាទិត្យនៅ Kubuqi បានអភិវឌ្ឍយ៉ាងសម្បូរបែប។

សរុបមក វាលខ្សាច់ Kubuqi គឺមានការអភិវឌ្ឍខ្លាំងមិនគួរឱ្យជឿ ដោយសព្វថ្ងៃបទពិសោធន៍នៃការកែឆ្នៃវាលខ្សាច់ Kubuqi មិនត្រឹមតែត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្សព្វផ្សាយទៅក្រៅប្រទេសផងដែរ ដូចជាប្រទេសអេត្យូពី កេនយ៉ា ហ្គាណា ប៉ាគីស្ថាន និងកាហ្សាក់ស្ថាន…៕










