អតីតកីឡាករជម្រើសបាល់ទាត់ កីឡាករ ណុប តុលា បានបាត់បង់ជីវិតហើយ នៅក្នុងវ័យ២៩ឆ្នាំ ក្រោយប្រទះឃើញសាកសពនៅកោះអន្លង់ចិន ខេត្តកណ្តាល។
មុនកើតហេតុ កីឡាករ ណុប តុលា បានបង្ហោះសារចុងក្រោយលាក្រុមគ្រួសារ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្រោយមកទៀត ក្រុមគ្រួសារលោក បានប្រកាសស្វែងរក ដោយប្រទះឃើញម៉ូតូ និងសម្ភារៈប្រើប្រាស់ទុកចោលនៅជិតស្ពានព្រែកសំរោង (ស្ពានតាខ្មៅ) សមត្ថកិច្ចដាក់ការសង្ស័យជាការលោតទឹកសម្លាប់ខ្លួន។
គួរបញ្ជាក់ថា កីឡាករ ណុប តុលា ធ្លាប់ប្រកបអាជីពបាល់ទាត់ ដោយលេងឱ្យក្លិបជាច្រើនដូចជាព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ គីរីវង់សុខសែនជ័យ និងសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ៕











