Home ព័ត៌មានអន្តរជាតិ ពលរដ្ឋអាមេរិកបារម្ភពីគ្រោះធម្មជាតិធ្ងន់ធ្ងរក្រោយត្រីនាគយក្សបង្ហាញខ្លួននៅឆ្នេរសមុទ្រ

ពលរដ្ឋអាមេរិកបារម្ភពីគ្រោះធម្មជាតិធ្ងន់ធ្ងរក្រោយត្រីនាគយក្សបង្ហាញខ្លួននៅឆ្នេរសមុទ្រ

106
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានផ្សព្វផ្សាយពីរូបភាពត្រី Oarfish យក្ស ងា.ប់ នៅឆ្នេរសមុទ្រអាមេរិក ដែលធ្វើឱ្យពលរដ្ឋបារម្ភពីគ្រោះធម្មជាតិធ្ងន់ធ្ងរអាចកើតឡើង ពីព្រោះវាជាប្រផ្នូលប្រាប់ពីហេតុការណ៍មិនល្អ ។ ត្រីនេះត្រូវបានគេស្គាល់ជាទូទៅថា «ត្រីនាគ» ឬ «ត្រីអវ.សានពិភពលោក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim6LPyiH1rL7iMKNBA2THOjj2ZXNkKDmfHJ0vO9PDJICTzypUjJ4gWLPR4ANx-9k9XiUtK5Sncgeo9O1GSDpDOOrjX6Pe6UbEx4TkOv6fgJT_i5KmYGJ3CWkFSbn6lKtxqcA3yye-VNPyC6W2l9vbBecjrHERUaCGlqU74ZL5FLhAOqtr3Xt7yWCcHi4qD/s1060/image_2024-11-20_10-24-03.png

វិទ្យាស្ថានស្រាវជ្រាវ និងសិក្សាផ្នែកមហាសមុទ្រលំដាប់ពិភពលោក (Scripps Institution of Oceanography) បានបង្ហោះរូបភាពត្រី Oarfish ប្រវែង៣ម៉ែត្រ ងាប់នៅលើឆ្នេរសមុទ្រ Grandview ក្នុងទីក្រុង Encinitas រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងមក ។ ប៉ុន្តែវាធ្វើឱ្យពលរដ្ឋអាមេរិកភ័យខ្លាចថា អាចនឹងមានហេតុការណ៍មិនល្អកើតឡើង ។

វិទ្យាស្ថានស្រាវជ្រាវបញ្ជាក់ថា ត្រីនេះមានព្រុយវែងពណ៌ក្រហម នៅលើក្បាល និងមានរូបរាងប្លែកខុសពីត្រីធម្មតា ហើយនេះជាការប្រទះឃើញត្រីលើឆ្នេរសមុទ្រអាមេរិកក្នុងរយៈពេល៣ខែ ។ បន្ទាប់មក ផ្នែកជំនាញផ្នែកសត្វបានយកត្រីនេះទៅក្លាហ្សេដើម្បីស្រាវជ្រាវបន្ថែមពាក់ព័ន្ធនឹងសត្វសមុទ្រមានឆ្អឹងកង ដោយសារវាជាពូជត្រីកម្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrO8CXjrXAkQMBKcL8fAKOzwLSzJ4KpNybp4ovirTrTg-1Y48j3nvs8aC6oTXFx6Or6CLtU4ri-5Sz3gfCl7Ck9AguGKmKsg_fAjlTiIMjt_pq2AJ2wHadl0AlXFTFoQwrEsp9M6HBBbfuCWebd-Q-ZW28QIQaw03RPrvJG79NzmBtGvqs3zGYgiSiYYgM/s1200/image_2024-11-20_10-24-04.png

អ្នកជំនាញនិយាយថា ត្រី Oarfish ងាប់នៅលើឆ្នេរសមុទ្រក្រោយពីបម្រែបម្រួលអាកាសធាតុមហាសមុទ្រ ហើយចំនួនត្រីប្រភេទនេះកើនឡើងនៅតំបន់ឆ្នេរសមុទ្រ ។ អ្នកជំនាញជាច្រើនបានបញ្ជាក់ពីមូលហេតុធ្វើឱ្យត្រីនេះអណ្តែតមកលើឆ្នេរខ្សាច់ គឺដោយសារការផ្លាស់ប្តូរទ្រង់ទ្រាយធំ ដូចជា ៖ បាតុភូត El Nino និង La Nina បានកើតឡើងកាលពីដើមឆ្នាំ២០២៤ ប៉ុន្តែពេលខ្លះ វាក៏មិនបណ្តាលមកពីបាតុភូតទាំងពីរទេ ។

ក្រៅពីនេះ វាអាចបណ្តាលមកពីទឹកសមុទ្រពណ៌ក្រហម និងខ្យល់បក់ខ្លាំងកាលពីសប្តាហ៍ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនៅមានកត្តាជាច្រើនទៀតដែលធ្វើឱ្យត្រីអណ្តែតមកលើឆ្នេរសមុទ្រ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjebYQ9kbYS2GKh2VRSeIavVQhK_rU99sKPtHneJ3_86H6Bw0Yq1Mxrz4OR2kmg9fzO-IIWcd_7W5Swet6g5e16K7llWGWg9BZCs_76n0R8Qjfzv32Y_AcKb4X2v8I8dhfGfatHtfV-xGkXwEfEB7ZTRHM3tdpD8fd7DnmsZlkpayQ0fikoHeadjHesEvr6/s768/image_2024-11-20_10-24-05.png

កាលពីចុងខែកញ្ញា កន្លងមក អ្នកនេសាទត្រីនៅប្រទេសអូស្ត្រាលី ធ្លាប់បានចាប់ត្រី Oarfish យក្ស ឬត្រីអវសានពិភពលោក ដែលមានរូបរាងដូចគ្នានេះ ។ ពលរដ្ឋអឺរ៉ុបមានជំនឿថា វាអាចជាប្រផ្នូលប្រាប់ពីគ្រោះមហន្តរាយធ្ងន់ធ្ងរ រហូតដល់មានការជជែកគ្នាយ៉ាងច្រើនក្នុងបណ្តាញសង្គមពីជំនឿ ។

គួរបញ្ជាក់ថា Oarfish គឺជាត្រីរស់នៅក្នុងមហាសមុទ្រទឹកជ្រៅ និងស្ថិតក្នុងចំណោមត្រីមានទំហំខ្លួនធំបំផុតលើពិភពលោក ។ បើតាមជំនឿបុរាណរបស់ពលរដ្ឋជប៉ុន គឺការបង្ហាញខ្លួនរបស់វាជាប្រផ្នូលប្រាប់ពីហេតុការណ៍មិនល្អ ឬមានគ្រោះរញ្ជួយដីកើតឡើង ហើយពលរដ្ឋជប៉ុនហៅត្រីនេះថា «ត្រីគ្រោះរញ្ជួយដី» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq0b2hcU0ZMuRQtLLwM8ENePNvir8gPA7f9v2H_B5R_zU8VZdw-cNpLBZubC6LiEWRvEWvOmHfQJtVNDA_oSNQKesGUCEmDf7NOzYfRHVuDwlBqzv2RGrIjySONTPuJOTxq8HD5CVwnC22COuNO9PWxG_7IQNn5MAnVRsvHHWfGMXYISWi5HeyrnFPJI1R/s2560/image_2024-11-20_10-24-01.png