នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប ដោយក្នុងនោះ ឯកឧត្តម ប្រាក់ សុខុន នឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួស ឯកឧត្តម សុខ ចិន្តាសោភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8N9LfMG3hCjGZlOzRESwefPyTgJ2p_xpiCKeKqVWtXRioDUAaGaT56VZo8HBiAqT_KBlIjp4IYHzNjsSs4LpX59LgmfKEvwb6ZISXIw8rUPlPK7i-lkaKBvz3l3dh2xHX_CTELfETsVycnS11Jhm3IHOxp1i5IdhBnOJgYxn4iFwTiGoOGwcHrEr_0MzE/s990/image_2024-11-19_14-17-22.png

ឯកឧត្តម ប្រាក់ សុខុន ជាប្រមុខការទូតកម្ពុជា ដែលមានបទពិសោធន៍យ៉ាងខ្ពស់ ដោយលោកធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសតាំងពីឆ្នាំ២០១៦ មុននឹងត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រក្នុងឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR_TNJ0zrvjWrCNgrRA5JsdKgQqQRosDUQD3qh_xqdpM6-O8RIqN-CQTDRRhZM7HOib5NFmPR_9KagkAgqmzx7AfCPGGZSer67IBgqDY7lR-BB84ztjb437k1tWRhKsM_jHgU2wipxipVLQk_PVoLzaIR13NblRUmMxIxKWOaObJXCSJjaIMLs8SirYTTk/s1280/image_2024-11-19_14-17-22%20(2).png

ដោយឡែក ចំពោះ ឯកឧត្តម សុខ ចិន្តាសោភា នឹងត្រូវបានតែងតាំងជាជាឧបនាយករដ្ឋមន្ត្រីវិញ ក្រោយពីត្រូវផ្លាស់ចេញពីរដ្ឋមន្ត្រីក្រសួងការបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFCAok9rXgSw5uFD1te8cpXk1awmwLFqpHaaPrSqA-e1LptV_gJfb1M2njkgQNALs78Ho7Br19CKgn8ZdcUFpV6ILW2EQcPzmPaeBhIoWen3Bq3oN4jVzFM4-LZ7XnkBSsJPNQd12ocORUJ3_r_6OCImgdPnXvQ7QOIgridnz99_g7iV6UVCXtBaLl9bKq/s1388/image_2024-11-19_14-17-23.png

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋសភា ធ្វើកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នីតិកាលទី៧ បានស្នើ ពោលកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋសភាក៏បានផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន ២រូប ផងដែរ ដោយក្នុងនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ត្រូវមកកាន់ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ៕