Home ព័ត៌មានអន្តរជាតិ កាហ្វេកប់ក្នុងខ្សាច់ក្តៅរបស់ទួរគី ត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបី

កាហ្វេកប់ក្នុងខ្សាច់ក្តៅរបស់ទួរគី ត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបី

115
0

ប្រទេសទួរគី៖ កាហ្វេកប់ក្នុងខ្សាច់ក្តៅរបស់ប្រទេសទួរគីគឺមានប្រវត្តិយូរលង់ណាស់មកហើយ ដោយបច្ចុប្បន្នវប្បធម៌ និងប្រពៃណីកាហ្វេនេះត្រូវបានអង្គការ UNESCO ទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
កាហ្វេកប់ក្នុងខ្សាច់ក្តៅមានដើមកំណើតនៅក្នុងវប្បធម៌អូតូម៉ង់ប្រហែលសតវត្សទី ១៤ ចាប់តាំងពីសម័យអូតូម៉ង់មក ស្តេច និងពួកអភិជនបានសុំឱ្យអ្នកបំរើរបស់ពួកគេ ធ្វើកាហ្វេក្នុងខ្សាច់ក្តៅ ដោយសារកាលពីជំនាន់មុនកាហ្វេនេះបម្រើសម្រាប់ស្តេច និងអភិជនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha2YyjtqaM0siZGKY3ej9O404tuCzoeAjqp_Byi591Fpj5tV3uZI3Wd8-bcxM8yhfsG-BEy0FqqnaA16K0uj_wCwXV9B_cguJKaPC4K6GIq1Zx2LlrM20IPvTLKkmo0GCDID63y4ecO9ryrMAE7rWd1n3TnTcW_ymGsNdGKV_9cjFRfA-AWUAt8VdlR0OZ/s1800/image_2024-11-19_13-53-36.png

ទោះជាយ៉ាងណាបច្ចុប្បន្នកាហ្វេនេះគឺបម្រើគ្រប់ជាតិសាសន៍ ហើយវាមានការពេញនិយមខ្លាំងណាស់ ជាពិសេសគឺនៅពេលអាហារថ្ងៃត្រង់ ឬបន្ទាប់ពីអាហារពេលល្ងាចរួច។ លោក Osman ម្ចាស់ហាងកាហ្វេក្នុងសង្កាត់ Fatih ក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បាននិយាយថា កាហ្វេខ្សាច់ត្រូវបានដាក់លក់តាំងពីព្រឹកដល់យប់ ក្នុងតម្លៃជាង ៣ ដុល្លារអាមេរិកសម្រាប់មួយពែង ដោយបម្រើជាមួយម៉ាស្មេឡូ ហើយជារៀងរាល់ថ្ងៃលោកលក់កាហ្វេខ្សាច់អស់ជាង ៤០០ ពែងឯណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_NyifdvyS3Ij25fxSxWpNGtkOp3x8nQe8hPlFKoE_x1CIR3C0fcvwfP_E-htdNojGdKVt7dtLzRywt0MQ2aCim-O3jWGBkgqiZ-fXxj0aeU5p7IvYvaYk0wLOOtJ7uk3cCCrJpAqZSICFzVvZEDJPwtnfYASNQHHbfZ0cEumlie_qyKFn1oOv4hmE2EQ3/s1585/image_2024-11-19_13-53-38%20(2).png

អ្នកទេសចរម្នាក់បាននិយាយថា កាហ្វេខ្សាច់ទួរគីគឺមានរសជាតិឆ្ងាញ់ប្លែកខុសពីកាហ្វេទូទៅ ជាមួយពណ៌ត្នោតស្រាល កាហ្វេនេះជាចំណង់ចំណូលចិត្តរបស់មនុស្សដែលចូលចិត្តកាហ្វេបែបស្រាល។ កាហ្វេខ្សាច់មានភាពងាយស្រួលក្នុងការស្វែងរកនៅតាមដងផ្លូវនៃទីក្រុង Istalbul ជាពិសេសនៅតំបន់ Taksim ដែលជាកន្លែងភ្ជាប់ផ្លូវដើរជាមួយនឹងហាងជាច្រើន តូបលក់អាហារ ហាងកាហ្វេ ឬនៅក្នុងសណ្ឋាគារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYOth5xs8IedOdHxqnVFhg2UmWxatskNsY5Zgl9_E0yi20eTui5zNQV8GjlY3q5jxraWw1nC6LxjgDS7a9B-w361cj0jH9UpUORtNqJdTbeR2kOsJCq_8E_bJtIGEm4I7YaF8F_4cxKu1RIgAsqQdl8r4TI-fBWFdvxN6f3FxVt5fGJt_KA0BH4S1_wvBA/s798/image_2024-11-19_13-53-38.png
គួរបញ្ជាក់ដែរថា កាហ្វេកប់ក្នុងខ្សាច់ក្តៅរបស់ប្រទេសទួរគីធ្វើឡើងពីម្សៅកាហ្វេ ហើយដាក់ចូលទៅក្នុងដែក “cezve” បន្ទាប់មកដាក់ដែកនោះនៅក្នុងថាសខ្សាច់ក្តៅលើភ្លើង ឬចង្ក្រានអគ្គិសនីនៅកម្តៅ ១៨០ អង្សាសេ។ នៅពេលដែលកាហ្វេឆ្អិន និងពុះ វានឹងត្រូវចាក់ចូលទៅក្នុងពែងតូចមួយសម្រាប់ភ្ញៀវ ដើម្បីទទួលបានរសជាតិដ៏សម្បូរបែប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7Q2vDZh2HV4sSJog3SUgm7mG5HRx-fu-Z8IyxSJMnRR4Zggg-VRdMM9tjtOhPKq_EMt0C3JyhbGSeP2wQtY9_5meBShN-4yNZLLSxuIYyP53lRooniptJS88cGzjU7ia5OeEs_DMmsyFoUDTkDiCWrq6sPb1CnIB9OSDZUiQuBEwfHvT5RJpnkHtbiuYd/s2500/image_2024-11-19_13-53-39.png