ទឹកដូងធម្មជាតិបានផ្តល់នូវភាពស្រស់ថ្លា និងមានសារធាតុចិញ្ចឹមជាច្រើនផ្តល់ផលប្រយោជន៍ដល់សុខភាព ហើយទឹកដូងត្រូវបានអ្នកជំនាញផ្នែកចំណីអាហារចាត់ចំណាត់ថ្នាក់ឱ្យស្ថិតក្នុងភេសជ្ជៈជួយសុខភាព បើធៀបនឹងភេសជ្ជៈផ្សេងទៀត ។ ប៉ុន្តែការផឹកទឹកដូងក្នុងបរិមាណច្រើន តើវានឹងផ្តល់ផលល្អដល់សុខភាពដែរឬទេ?.png)
អ្នកជំនាញចំណីអាហារបញ្ជាក់ថា ក្នុងទឹកដូង២៤០មីល្លីលីត្រ ផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ដូចជា ៖ កាឡូរី, កាបូអ៊ីដ្រាត, ខ្លាញ់, ស្ករ, កាល់ស្យូម, ផូស្វ័រ, ម៉ាញ៉េស្យូម និងប៉ូតាស្យូម ។ ទឹកដូងមានជាតិទឹករហូតដល់៩៤% ព្រមទាំងមានខ្លាញ់ និងកាឡូរីតិចបំផុត ទើបវាក្លាយជាភេសជ្ជៈមានកាឡូរី និងស្ករតិច ដែលសមស្របសម្រាប់មនុស្សគ្រប់វ័យ ។.png)
ការផឹកទឹកដូងអាចជួយគ្រប់គ្រងសម្ពាធឈាម ហើយវាផ្តល់ផលល្អសម្រាប់អ្នកហាត់ប្រាណ, អ្នកបែកញើសញឹកញាប់ និងគ្រុនក្តៅ ។ ប៉ុន្តែមុស្សភាគច្រើនសួរថា តើការផឹកទឹកដូងក្នុងបរិមាណច្រើននឹងផ្តល់ផលល្អដល់សុខភាពដែរឬទេ? ចម្លើយ ៖ បើទោះវាជាភេសជ្ជៈជួយសុខភាពក្តី ប៉ុន្តែការផឹកទឹកដូងច្រើនពេកពុំផ្តល់ផលល្អដល់សុខភាពទេ ។
លោកវេជ្ជបណ្ឌិត Nguyen Thi Son មកពីមន្ទីរពេទ្យនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម និយាយថា គួរផឹកទឹកដូង ចាប់ពី២ផ្លែ ទៅ៣ផ្លែប៉ុណ្ណោះក្នុង១សប្តាហ៍ ឬស្មើប្រមាណ៥០០មីលីក្រាមក្នុង១លើក ។ បើផឹកច្រើនជាងនេះអាចមានផលប៉ះពាល់មួយចំនួន ដូចខាងក្រោម ៖
*បណ្តាលឱ្យសម្ពាធឈាមទាបខ្លាំង ៖ ទឹកដូងសម្បូរទៅដោយប៉ូតាស្យូម ដែលវាជាសារធាតុអាហារសម្រាប់អ្នកមានសម្ពាធឈាមខ្ពស់ ។ ហេតុនេះ ការផឹកទឹកដូងច្រើនអាចបណ្តាលឱ្យសម្ពាធឈាមទាបខ្លាំង, វិលមុខ, ងងឹតមុខ និងបាត់បង់ស្មារតី ។.png)
*ហើមពោះ ៖ ការផឹកទឹកដូងច្រើនក្នុងពេលតែមួយនឹងបណ្តាលឱ្យហើមពោះ ដោយសារមានទឹកក្នុងក្រពះច្រើន ហើយមិនស្រួលខ្លួន ។
*ជាតិស្ករក្នុងឈាមកើនឡើង ៖ ទឹកដូងប្រមាណ១០០មីល្លីក្រាម គឺមានកាបូអ៊ីដ្រាត ប្រមាណ៥ក្រាម ។ ហេតុនេះ អ្នកមានជំងឺទឹកនោមផ្អែម គួរផឹកទឹកដូងក្នុងបរិមាណសមល្មម ដើម្បីការពារជាតិស្ករក្នុងឈាមកើនឡើង និងជំងឺផ្សេងៗ ។
*អតុល្យភាពអេឡិចត្រូលីត ៖ អតុល្យភាពអេឡិចត្រូលីត ឬភាពខុសប្រក្រតីរបស់អេឡិចត្រូលីត កើតឡើងនៅពេលកម្រិតប៉ូតាស្យូម និងសូដ្យូមក្នុងឈាមកើនឡើង ឬធ្លាក់ចុះខ្លាំង ។ ការផឹកទឹកដូងជាបន្តបន្ទាប់នឹងធ្វើឱ្យប៉ូតាស្យូម និងសូដ្យូមប្រែប្រួលក្នុងឈាម និងល្បឿននៃលំហូរឈាមទៅកាន់បេះដូងថយចុះ ។ វានឹងធ្វើឱ្យចង្វាក់បេះដូងគ្មានស្ថិរភាព និងមានគ្រោះថ្នាក់ដោយសារបេះដូងឈប់លោត ។

*ប៉ះពាល់តម្រងនោម ៖ ពេលផឹកទឹកដូងច្រើននឹងធ្វើឱ្យឈឺបត់ជើងតូចញឹកញាប់ ហើយវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់តម្រងនោម ឬតម្រងនោមធ្វើការធ្ងន់ ឬខ្សោយតម្រងនោម ។ គួរផឹកទឹកដូងក្នុងបរិមាណសមល្មម មិនផឹកច្រើនពេក ដោយសារវាមានគ្រោះថ្នាក់ដល់សុខភាព ៕










