ចំពោះស្ត្រីមេផ្ទះគ្រប់រូបប្រាកដជាចង់ដឹងហើយថា តើអាហារប្រភេទណាខ្លះដែលមិនមានថ្ងៃផុតកំណត់ ក៏ដូចជាទុកកាន់យូរកាន់តែល្អ កាន់តែមានតម្លៃ កាន់តែឆ្ងាញ់។ ដូច្នេះហើយ KBN News នឹងនាំប្រិយមិត្តមកស្គាល់ពីអាហារដែលមិនចេះហួសដឺឡេទាំង ៥ មុខដូចខាងក្រោម៖
១.អំបិល៖ គឺជាគ្រឿងទេសដែលមិនអាចខ្វះបាននៅក្នុងផ្ទះបាយ ដោយជាទូទៅអំបិលត្រូវបានគេប្រើញឹកញាប់ដើម្បីការពារអាហារពីផ្សិត និងបាក់តេរី រួមទាំងបន្ថែមរសជាតិ។ លើសពីនេះ អំបិលក៏ជាសារធាតុរ៉ែដ៏សំខាន់មួយសម្រាប់សុខភាពរបស់មនុស្សម្នាក់ៗផងដែរ ដូច្នេះហើយវាមិនចេះខូច ឬហួសដឺឡេនោះទេ។
២.ប្រហុក៖ គឺជាគ្រឿងទេសខ្មែរប្រើជាអាហារបន្ថែមក្នុងម្ហូបខ្មែរ ដូចជាសម្ល និងទឹកជ្រលក់ជាដើម។ ប្រហុកត្រូវបានធ្វើឡើងដោយប្រើត្រីផ្សេងៗ ជាមួយរសជាតិប្រៃ និងក្លិនខ្លាំង។ ប្រហុកមានគុណភាពល្អបំផុតត្រូវទុកចោលរហូតដល់ ៣ ឆ្នាំឬយូរជាងនេះ ដូច្នេះវាមិនងាយផុតកំណត់នោះទេ។.png)
៣.ទឹកឃ្មុំ៖ គឺជាសារធាតុធម្មជាតិដែលមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីខ្លាំង និងរក្សាទុកកាន់តែយូរកាន់តែឆ្ងាញ់ ដូច្នេះទឹកឃ្មុំគ្មានកាលបរិច្ឆេទផុតកំណត់ឡើយ។ ហើយអ្នកក៏មិនចាំបាច់រក្សាទុកវាក្នុងទូទឹកកកដែរ ដោយគ្រាន់តែរក្សាទុកក្នុងកន្លែងត្រជាក់ និងស្ងួត ឆ្ងាយពីពន្លឺព្រះអាទិត្យទៅបានហើយ។.png)
៤.ទឹកស៊ីអ៊ីវ៖ ទឹកស៊ីអ៊ីវគឺជាគ្រឿងផ្សំមិនអាចខ្វះបាននៅក្នុងផ្ទះបាយ និងត្រូវបានគេប្រើប្រាស់គ្រប់គ្រួសារ។ ទឹកស៊ីអ៊ីវអាចប្រើសម្រាប់ជ្រលក់ ឬធ្វើម្ហូបពេលកែច្នៃ ដោយវាមានរសជាតិសម្បូរបែប។ លើសពីនេះទឹកស៊ីអ៊ីវក៏ជាអាហារដែលអាចរក្សាទុកបានយូរផងដែរ ប្រសិនបើទឹកស៊ីអ៊ីវនោះសុទ្ធល្អ និងគ្មានសារធាតុបន្ថែម។
៥.គ្រឿងស្រវឹង៖ ស្រាគ្រប់ប្រភេទ គឺជាភេសជ្ជៈពិសេស ទុកកាន់តែយូរ កាន់តែជ្រួតជ្រាប តម្លៃក៏កាន់តែខ្ពស់ រសជាតិក៏កាន់តែល្អ និងត្រូវបានមនុស្សជាច្រើនចូលចិត្ត។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរចំណាំថាមានតែស្រាដែលផលិតពីគ្រាប់អង្កសុទ្ធប៉ុណ្ណោះ ដែលអាចរក្សាទុកបានយូរ ហើយមិនខូចគុណភាព៕.png)










