ប្រទេសចិន៖ មិនថ្មី មិនប្លែក មិនមែនចិន ម្ហូបមួយមុខដែលផលិតពីសារ៉ាយសមុទ្រមានរូបរាងដូចសក់មនុស្ស បានកំពុងក្លាយជាអាហារតាមចិញ្ចើមផ្លូវដ៏ពេញនិយមបំផុតនៅក្នុងប្រទេសចិន។
ម្ហូបនេះមានឈ្មោះថា Fa Cai ឬសារ៉ាយសក់ទេពអប្សរ គឺជាប្រភេទស្មៅសក់ដែលប្រជាជនចិននិយមប្រើប្រាស់ជាបន្លែ។ បច្ចុប្បន្ននៅតាមដងផ្លូវនៃទីក្រុង Chengdu ខេត្ត Sichuan មុខម្ហូបដែលមើលមួយភ្លេតស្រដៀងសក់មនុស្សគឺមានប្រជាប្រិយភាពខ្លាំងណាស់។.jpg)
នេះជាមុខម្ហូបសំណាងដ៏ពេញនិយមនៅថ្ងៃចូលឆ្នាំសកល ព្រោះនៅក្នុងភាសាចិនកាតាំង ការបញ្ចេញសំឡេងរបស់វាស្រដៀងទៅនឹងឃ្លាថា “សម្បូរបែប”។ ម្ហូបដែលប្រើនៅថ្ងៃចូលឆ្នាំសកល ឥឡូវនេះគឺជាអាហារសម្រន់តាមដងផ្លូវដ៏ពេញនិយមនៅក្នុងប្រទេសចិន។ Fa Cai ដែលមើលទៅដូចជាសក់មនុស្ស ហាក់ដូចជាកំពុងញ៉ាំសក់បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកញ៉ាំអាហារចិនយ៉ាងឆាប់រហ័ស។.jpg)
Fa Cai ច្រើនតែដុះនៅតំបន់វាលខ្សាច់ស្ងួតដូចជា Gansu, Shaanxi, Qinghai, Xinjiang និង Inner Mongolia។ ក្រោយពីច្រូតរួច មនុស្សនឹងសម្ងួតវាមុននឹងកែច្នៃ ដោយសារតែរូបរាងសរសៃតូចងងឹត ពេលហាលស្ងួត Fa Cai គឺមានរូបរាងដូចសក់មនុស្សពិតៗ។ ជាធម្មតាមនុស្សចម្អិនសារ៉ាយសមុទ្រជាមួយទំពាំងបាយជូរហើយញ៉ាំវាដូចជាស៊ុប។ បន្ថែមពីលើការចៀន មេចុងភៅតាមចិញ្ចើមផ្លូវក៏ដុតសារ៉ាយសមុទ្រនៅលើធ្យូង និងប្រោះម្សៅម្ទេសមួយស្រទាប់មុនពេលបម្រើដល់ភ្ញៀវ។
សារ៉ាយសមុទ្រ Fa Cai ឬហៅថា “សក់ទេពអប្សរ ” ដុតជាមួយអំបិលម្ទេស ឬចៀន គឺជាមុខម្ហូបថ្មីដែលទើបតែលេចឡើងក្នុងបញ្ជីអាហារតាមចិញ្ចើមផ្លូវប្រទេសចិន។ ពីមុនប្រទេសនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាមួយនឹងមុខម្ហូបមួយមុខដូចជា ថ្មដុតជាមួយអំបិល និងម្ទេស កាហ្វេស្លឹកខ្ទឹម ហើយឥឡូវនេះក៏បង្កើតម៉ឺនុយសក់ចៀនវិញម្តង ដែលការបង្កើតម៉ឺនុយថ្មីៗរហូតបែបនេះគឺដើម្បីទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ៕










