Home ព័ត៌មានអន្តរជាតិ គ្រាន់តែដាក់លក់ភ្លាមអស់ភ្លែត! មនុស្សយន្ត Optimus ម៉ូតថ្មីរបស់ Tesla លក់អស់មិនដល់ ២៤ ម៉ោងផង

គ្រាន់តែដាក់លក់ភ្លាមអស់ភ្លែត! មនុស្សយន្ត Optimus ម៉ូតថ្មីរបស់ Tesla លក់អស់មិនដល់ ២៤ ម៉ោងផង

74
0

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ក្រុមហ៊ុន Tesla បានដាក់លក់គំរូមនុស្សយន្តជំនាន់ថ្មីរបស់ Optimus ដែលមានឈ្មោះថា Tesla Bot Action Figure ហើយបានលក់អស់យ៉ាងឆាប់រហ័សក្នុងរយៈពេលតិចជាង ២៤ ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_5CAa24p1SV0CF9g3opip_ZpaXb3fZNYk0_z-IyVMF3IGztsBgnPo1dpqoeIA4ehDlJESJ50HDXd61AFl_ctshQnLclAn8UaRdWJwX-kd9GENIA1sk9VO4j_ftFdqf2HR8h1JY5JgCahYwod7P0xm-frDOzYL5zuxdeL7-c4dTxsQZGQ3I9bkOkhoIh7J/s1827/image_2024-11-19_08-32-05.png

Tesla Bot Action Figure គឺជាជំនួយការខ្នាតតូចដោយស្វ័យប្រវត្តិ និងជាមិត្តគួរឱ្យទុកចិត្តបំផុតរបស់មនុស្ស។ យោងតាមការពិពណ៌នាពីហាងអនឡាញ មនុស្សយន្តនេះមានតម្លៃត្រឹមតែ ៤០ ដុល្លារប៉ុណ្ណោះ ដោយភ្ជាប់មកជាមួយកន្លែងសាកថ្មខ្នាតតូច និងញញួរ Cyberhammer។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFONwGxhn7MvH7doQHxlfC_Sxoq5YUsgrPZBJsoZ274QqEyJlnrIugS5PYenCoTaOz4FMzhp4BOR9zn7MN9aQ6RpswFYjZI-U-d39HIh7NpNcP0UjGqaxM3RP_iPExTz1yWCZDzVEIyhruilG9wiTWlWub2IMAMBZrWVWglgDdE4UJqUsUtjCYocKEvf5b/s1217/image_2024-11-19_08-32-06%20(2).png

វាមានកំពស់ ១៨.២ សង់ទីម៉ែត្រ ទទឹង ៥.៥ សង់ទីម៉ែត្រ និងទម្ងន់ប្រហែល ៤៨ ក្រាម ត្រូវបានលក់អស់ក្នុងរយៈពេលតិចជាង ២៤ ម៉ោងចាប់តាំងពីវាត្រូវបានដាក់លក់នៅថ្ងៃទី ១៥ ខែវិច្ឆិកា។ នៅលើបណ្តាញសង្គម មនុស្សមួយចំនួនបានអួតថាពួកគេបានបញ្ជាទិញដោយជោគជ័យ ខណៈពេលដែលអ្នកផ្សេងទៀតបាននិយាយថាពួកគេបានទទួលការជូនដំណឹងថាផលិតផលអស់ស្តុក ហើយត្រូវរង់ចាំអ៊ីមែលពីក្រុមហ៊ុន Tesla នៅពេលដែលផលិតផលមានលក់ម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwsRe4AH0w7Kd6MurlZx6nOVYkzE8TF0l6973EtwgfQSxK9wy6-_uLT9qNX5al1Lf7-cdhajrj1gqRtAXdb_mQOkb_N_LZDZvp5QNDxLsa2VkyCo_ECQ07AhXkCsIAgkIfxZ2WSnrHtobh3SIbqV3lZaWn3X4m5U5m-jJTbyFMOGVmZW8jzWU_1sKZ1-64/s1200/image_2024-11-19_08-32-06%20(3).png

ក្រៅពីម៉ូដែលជំនាន់ថ្មីនេះ នៅលើគេហទំព័រ Tesla ក៏មានម៉ូដែលខ្នាតតូចមួយចំនួនទៀតផងដែរដូចជា Cybertruck, Model Y, និង Model 3។ គួរបញ្ជាក់ដែរថា Tesla បានបង្ហាញមនុស្សយន្ត Optimus នៅឆ្នាំ ២០២១ បន្ទាប់មកបានចេញនូវគំរូដំបូងនៅឆ្នាំ ២០២២ ជាមួយកម្ពស់ ១៧៣ សង់ទីម៉ែត្រ ទម្ងន់ ៥៧ គីឡូក្រាម បំពាក់ដោយអេក្រង់នៅលើផ្ទៃមុខដើម្បីបង្ហាញព័ត៌មាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5g5PjwD0Di6JURrKC22gApTAHSwqp0oLqQh3J4Le6qP7GrIXtjq1Hf9nCPxKWd0t0JZUd_RAJV2I8pCQg18rOytUXEc8jQteQzELZ8DBkXk7D8VNH-FmGCEj27NajdEx3sXtN3z1I0XMqD1kPkDbn59VFXZInXH2XLjEi0DQdTZJkK-C_o9NQlsPrQkfQ/s1067/image_2024-11-19_08-32-06.png

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ Elon Musk បានចាប់ផ្តើមបង្កើតគំរូមនុស្សយន្តថ្មីៗជាបន្តបន្ទាប់ ហើយសម្រេចបាននូវសមិទ្ធិផលមួយចំនួន ដូចជាសមត្ថភាពក្នុងការបត់សំលៀកបំពាក់ ហាត់យូហ្គា ឬផ្លាស់ទីដោយឯករាជ្យជាដើម៕