ប្រទេសអាល្លឺម៉ង់៖ ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ DPA បានរាយការណ៍កាលពីពេលថ្មីៗនេះថា ពលរដ្ឋអាល្លឺម៉ង់វ័យចំណាស់ជាង ៣ លាននាក់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅបច្ចុប្បន្នកំពុងប្រឈមនឹងភាពក្រីក្រ ហើយអង្គុយសុំទានពាសពេញផ្លូវ។
សារព័តមានបរទេសចុះផ្សាយថា ចំនួនមនុស្សចាស់រស់នៅក្នុងភាពក្រីក្រនៅប្រទេសអាល្លឺម៉ង់គឺបានកើនឡើងយ៉ាងខ្លាំង និងឆាប់រហ័សបំផុតបើធៀបនឹង ១០ ឆ្នាំមុនពី ២.៤ លាននាក់រហូតដល់ ៣.២ លាននាក់។.png)
បញ្ហានៃភាពក្រីក្រក្នុងចំណោមមនុស្សចាស់បានធ្វើឱ្យមានការជជែកវែកញែកកាន់តែខ្លាំងអំពីកំណែទម្រង់សោធននិវត្តន៍នៅក្នុងប្រទេស ដោយគណបក្សនយោបាយអាល្លឺម៉ង់បច្ចុប្បន្នបានកំពុងបែកបាក់គ្នា ហើយមិនទាន់មានដំណោះស្រាយណាមួយដែលមានសក្តានុពលជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនបាននោះទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ចំនួនប្រជាជនវ័យចំណាស់របស់ប្រទេសអាល្លឺម៉ង់ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដោយកើនឡើងពី ១២ លាននាក់ក្នុងឆ្នាំ ១៩៩១ ដល់ ១៨,៧ លាននាក់ក្នុងឆ្នាំ ២០២២។
ដូច្នេះប្រទេសនេះមិនត្រឹមតែកើនឡើងនៃប្រជាជនវ័យចំណាស់ប៉ុណ្ណោះទេ វាក៏កើនឡើងកត្តានៃភាពក្រក្ររបស់ប្រជាជនវ័យចំណាស់ផងដែរ។ យោងតាមការិយាល័យស្ថិតិសហព័ន្ធ ក្នុងចំណោមទ្វីបអឺរ៉ុប ប្រទេសអាល្លឺម៉ងគឺមានប្រជាជនវ័យចំណាស់ក្រីក្រច្រើនជាងគេបំផុត។ ហានិភ័យនៃភាពក្រីក្រនៅប្រទេសអាល្លឺម៉ង់ត្រូវបានកំណត់ថាមានប្រាក់ចំណូលក្រោម ៦០% នៃមធ្យមភាគបន្ទាប់ពីទទួលបានអត្ថប្រយោជន៍សង្គម។ 
គួរបញ្ជាក់ដែរថា ក្នុងពាក់កណ្តាលទសវត្សរ៍រយៈពេល ៣០ ឆ្នាំមកនេះសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅលើផ្លូវសម្រាប់កំណើនយឺត ដោយកត់សម្គាល់ថា បណ្តាប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោកគឺមានកម្រិតជីវភាពធ្លាក់ចុះ ដោយសារតែអតិផរណាធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចសំខាន់ៗជាច្រើន។ ដូច្នេះការថយចុះកម្រិតជីវភាពដែលបណ្តាលមកពីអតិផរណាគឺ “ទំនងជាមិនវិលត្រលប់មកវិញយ៉ាងឆាប់រហ័សនោះទេ”៕










