ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានប្រពន្ធ ៣ និងកូន ៥ ដែលកូននីមួយៗរបស់លោកសុទ្ធតែជាមហាសេដ្ឋី មានមុខរបរផ្ទាល់ខ្លួន គ្មានរឿងអាស្រូវក្នុងជីវិតឯកជននោះទេ ធ្វើឱ្យមនុស្សគ្រប់គ្នាកោតសរសើរថា ប្រធានាធិបតីជាប់ឆ្នោតរូបនេះពិតជាពូកែចិញ្ចឹមកូនខ្លាំងណាស់។ ទោះជាយ៉ាងណាកូនប្រុសច្បងរបស់លោកគឺ Fred Trump Jrបានបាត់បង់ជីវិតហើយ ដោយសារគ្រោះ.ថ្នាក់ចរាចរណ៍។ ដូច្នេះបច្ចុប្បន្នប្រធានាធិបតីអាមេរិករូបនេះមានកូនត្រឹមតែ ៤ នាក់ប៉ុណ្ណោះ។
យោងតាមលោក Joshua Kendall អ្នកនិពន្ធសៀវភៅ First Dads ស្តីពីជីវប្រវត្តិរបស់បុគ្គលល្បីៗនៅអាមេរិកបាននិយាយថា លោក Trump មិនមានពេលច្រើនទេក្នុងការមើលថែកូនៗ ប៉ុន្តែការយកចិត្តទុកដាក់គឺចាំបាច់បំផុតដើម្បីបង្កើតឥទ្ធិពលវិជ្ជមានក្នុងគ្រួសារ។ លោកស្រី Ivanka Trump ដែលជាកូនស្រីទីពីររបស់ Trump បានផ្តល់បទសម្ភាសថា ទោះបីឪពុករបស់នាងរវល់នឹងការងារខ្លាំងយ៉ាងណា ក៏មិនដែលបដិសេធការហៅទូរស័ព្ទរបស់នាងឡើយ មានន័យថា លោកត្រាំតែងតែទទួលទូរស័ព្ទកូនៗរបស់លោកជានិច្ច និងតែងតែយកចិត្តទុកដាក់លើអ្វីដែលកូនគាត់និយាយ ទោះបីជារឿងនោះជារឿងតូចតាចក៏ដោយ។.png)
លោកត្រាំមិនដែលប្រកាន់ និងមិនដែលស្តីថាឱ្យកូនៗរបស់លោកនោះទេ លោកតែងតែបើកចំហនូវអ្វីៗគ្រប់យ៉ាងដោយមិនលាក់បាំង ដើម្បីឱ្យកូនៗរបស់លោកដឹងគ្រប់គ្នា។ Ivanka បានបន្តថា ឪពុករបស់នាងមានសម្តីផ្អែមល្ហែមណាស់ មិនដែលគំរោះគំរើយជាមួយកូនៗនោះទេ ហើយតែងតែផ្តល់សេរីភាពឱ្យកូន ក៏ដូចជាយល់ស្របតាមសំណើររបស់កូនជានិច្ច។ ទោះបីជាមិនដែលនៅក្បែរកូនគ្រប់ពេលវេលាក៏ដោយ ក៏លោកតែងតែផ្តល់ភាពកក់ក្តៅឱ្យកូនស្មើៗគ្នា។ ដូច្នេះកូនស្រីទីពីរ និងកូនជាច្រើនទៀត គិតថាឪពុករបស់ខ្លួនខិតខំណាស់ដើម្បីសុភមង្គលគ្រួសារ និងអាជីវកម្ម ហេតុនេះពួកគេត្រូវតែខិតខំរៀនសូត្រ ក៏ដូចជាខិតខំធ្វើការងារឱ្យបានល្អ ដើម្បីសាងកិត្តិយសឱ្យគ្រួសារ និងលើកមុខមាត់ឪពុករបស់ពួកគេ។
ទោះជាយ៉ាងណាលោកត្រាំ បានប្រកាន់ខ្ជាប់នូវគោលការណ៍បីគឺ កុំពិសាគ្រឿងស្រវឹង កុំជក់បារី និងកុំប្រើប្រាស់គ្រឿងញៀន។ លោក Trump បានពន្យល់ថា កូនប្រុសទីមួយរបស់លោកបានស្លាប់ដោយសារការសេពគ្រឿងស្រវឹង ហើយមិត្តភក្តិរបស់លោកខ្លះបានក្លាយទៅជា “អ្នកញៀនថ្នាំ” បំផ្លាញអនាគត និងអាជីពរបស់ខ្លួនឯង ដូច្នេះហើយលោកបាននៅឱ្យឆ្ងាយពីរឿងទាំងបីនេះ ហើយតែងតែរំលឹកកូនៗរបស់លោកឱ្យជៀសវាងពីរបស់ទាំងនេះ។ លោក Trump ធ្លាប់បានអះអាងនៅលើ Fox News ថា “លោកមិនដែលផឹកស្រា ជក់បារី និងប្រើប្រាស់គ្រឿងញៀននោះទេ” នេះក៏ដោយសារលោកមានកូនដ៏អស្ចារ្យ ហើយសង្ឃឹមថាពួកគេនឹងយកគំរូតាមលោក ក្លាយជាមនុស្សរឹងមាំ៕










