ការចូលបន្ទប់ទឹក គឺជាទម្លាប់ប្រចាំថ្ងៃពុំអាចខ្វះបានរបស់មនុស្សម្នាក់ៗ ប៉ុន្តែយើងតែងតែចូលបន្ទប់ទឹកយូរជាញឹកញាប់ដើម្បីបន្ទោរបង់ ។ លើសពីនេះ អ្នកខ្លះបានអង្គុយលើចានបង្គន់បណ្តើរ លេងទូរស័ព្ទបណ្តើរ និងចំណាយពេលជាច្រើននាទីក្នុងបន្ទប់ទឹក ។ ប៉ុន្តែគ្រូពេទ្យអាមេរិកហាមដាច់ខាត កុំអង្គុយលើចានបង្គន់លើស១០នាទី ដើម្បីកុំឱ្យកើតជំងឺនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgesOIKVmH1UeRqsl2vvN_n3-G1SN3zx-XpdRVNaXIJ4FyjEhCA8M0HoW_EaktsEt1XaKlOOK2FboJuJF3hJhyphenhyphenUUXzGeFmNVIJ5kBmpwL-f2qetqGdxgvn00mkpRP3YeGYiWFPCKR2Bc4C20K-P5uISYfXaChC9g1nriE_HEPhFYt4DZ_8NPpb77Bf8b0Wa/s1024/image_2024-11-14_13-20-28.png

គ្រូពេទ្យអាមេរិកនិយាយថា មនុស្សភាគច្រើនមានទម្លាប់អង្គុយលើចានបង្គន់យូរ ដោយសារយល់ថាគ្មានគ្រោះថ្នាក់ ប៉ុន្តែវានឹងប៉ះពាល់ដល់សុខភាព ដូចជា ៖ កើតជំងឺឫសដូងបាត និងសាច់ដុំត្រគាកចុះខ្សោយ ។ លោក ឡៃ សឺវៀ (Lai Xue) ជាគ្រូពេទ្យឯកទេសវះកាត់ពោះវៀនធំនៅរដ្ឋតិចសាស់និយាយថា ៖ «អ្នកជំងឺបានមកជួបខ្ញុំ ហើយពួកគេប្រាប់ពីអាការៈខុសប្រក្រតី គឺការអង្គុយលើចានបង្គន់យូរ ។ ដូច្នេះ យើងគួរតែចាប់អារម្មណ៍ពីបញ្ហានេះ» ។

លោកគ្រូពេទ្យបានណែនាំឱ្យអង្គុយលើចានបង្គន់ ចាប់ពី៥នាទី ទៅ១០នាទីប៉ុណ្ណោះ ពីព្រោះការអង្គុយយូរជាងនេះ នឹងបណ្តាលឱ្យសរសៃឈាម និងសរសៃឈាមជុំវិញរន្ធគូទកកស្ទះ និងពោះវៀនរីកធំ ហើយទីបំផុត នឹងប្រឈមជាមួយជំងឺឫសដូងបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDdOFERoIhdW_Qnxp_h1B6NIwQx583vrnI7-AdvwIccT97wYIiDZiK_URPf-m40Vvu7gxSwc5l6HpCSsXEsWVQ01GiK_BUf5v2XCH6sGRUu9Ml9sNbgbtF4JnshYNN3ldvfDCX4MvcT9Sbaqj6Vg058YQ4-FQcAwsXaRvnbaLFZDIcvBRP3_k8DNvj7_IX/s1160/photo_2024-11-13_14-19-40%20(2).jpg

បើមានបញ្ហាពិបាកបត់ជើងធំ ហើយចាំបាច់ត្រូវអង្គុយក្នុងបន្ទប់ទឹកយូរ គួរតែផ្លាស់ប្តូរទម្លាប់ ដោយការឈប់អង្គុយបត់ជើងបន្តទៀត ក្រោយពីអង្គុយបាន១០នាទី ។ បន្ទាប់មក គួរតែងើបដើរចុះឡើងជំនួសវិញ ពីព្រោះការធ្វើចលនារាងកាយអាចជំរុញដល់ដំណើរការរបស់សាច់ដុំពោះវៀន ។

ក្រៅពីនេះ គួរតែផឹកទឹកឱ្យបានគ្រប់គ្រាន់ និងបរិភោគអាហារមានជាតិសរសៃខ្ពស់ ដូចជា ៖ សណ្តែក ដើម្បីឱ្យប្រព័ន្ធបន្ទោរបង់ដំណើរការប្រក្រតី និងចៀសវាងការទល់លាមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhET_nhfkL4tNkefUFlJ2XLZOwrJlQVaFokKOetAm0HNolxGkF8GUkzDs18PnGk9cZ233WXiqjHpbp2-JN6PhvBgZAPI-wZAlaRaJjOfveWAkTAl5LVapok2LHE6WKxK6me6yDrXT-rKzlJVYRE5052WFHaISPd1A9XrpAcdBNEC5JilWMtFnVH4AQlY87o/s1000/photo_2024-11-13_14-19-40.jpg

ចំណែកវិទ្យាស្ថានជាតិវេជ្ជសាស្ត្រអាមេរិកបានណែនាំឱ្យផឹកទឹកចាប់ពី២.៧លីត្រ ទៅ៣.៧លីត្រក្នុង១ថ្ងៃ ដើម្បីឱ្យមានសុខភាពល្អ និងងាយស្រួលបន្ទោរបង់ ។ ដូចគ្នានេះ ក្រសួងកសិកម្មអាមេរិកបានណែនាំឱ្យបរិភោគអាហារសរសៃចំនួន១៤ក្រាម ដោយសារអាហារសរសៃ និងទឹក នឹងធ្វើឱ្យលាមកជ្រាយ ។

ក្រៅពីការបរិភោគអាហារសរសៃ និងផឹកទឹកឱ្យបានច្រើនសម្រាប់ជួយសម្រួលដល់ការបន្ទោរបង់ហើយ យើងគួរហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីជំរុញឱ្យប្រព័ន្ធផ្សេងៗរបស់រាងកាយដំណើរការ ឬធ្វើសរសៃនៅបរិវេណក្បាលពោះ ចាប់ពី១០ដង ទៅ១៥ដង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIRiGY4retssEW-TvySPGCujYn2bO84FF6ZqElRKnwd7bGBcmAlu2z5wZXEpyzBXaC9H7Ygh8qz9ItuhB7NdWCTEfr3eAhSTHGHwMfMJcyQNa_XGK9eaIAqWTaCUuQdEfcXekCMQ4f2wz9UykzBaIHrF7KViRQHgcSuBIhy4jldzhqWoCcoIEL43PxCZNf/s644/photo_2024-11-13_14-20-23.jpg