Home ព័ត៌មានអន្តរជាតិ ពិភពលោកកំពុងតាមដានតើលោក Trump អាចធ្វើតាមការសន្យាក្នុងពេលរកសំឡេងឆ្នោតដែរឬទេ?

ពិភពលោកកំពុងតាមដានតើលោក Trump អាចធ្វើតាមការសន្យាក្នុងពេលរកសំឡេងឆ្នោតដែរឬទេ?

60
0

សហរដ្ឋអាមេរិក ៖ ប្រទេសនានាកំពុងតាមដានគោលនយោបាយរបស់លោក Donald Trump ក្រោយពីលោកឈានជើងចូលក្នុងសេតវិមាន តើពិភពលោក នឹងក្លាយទៅជាយ៉ាងណាបន្តទៀត? ការបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន គឺជារឿងដំបូងដែលគ្រប់គ្នារង់ចាំមើលថា តើលោក Trump នឹងអាចបញ្ចប់សង្គ្រាមនេះត្រឹម២៤ម៉ោងដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijdhlX0seQ44s29EvSN7v94L-nhQmXP9xhthJ0HdVDR46IWpEPiAFnxUgIQNGg4xM3a4cjRwDwP75dKE1kUcBSrburrPPPG1z92E5vzmW97EqC9CJ-w8nVJG3kVa3x51K834b7XrFrSkhU7-fwlW8t0TOJjZ6N9Fa9Dnavk5hr5XQ0cvz8rK83KoPF7-an/s1200/image_2024-11-14_10-13-15.png

មតិនានារំពឹងថា លោក Trump នឹងឈប់ផ្តល់ប្រាក់គាំទ្រអ៊ុយក្រែន ហើយធ្វើឱ្យអ៊ុយក្រែនគ្មានជម្រើសផ្សេង ក្រៅពីការចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ។ ក្រៅពីនេះ ប្រធានាធិបតីអាមេរិកថ្មីធ្លាប់និយាយថា លោកនឹងដកអាមេរិកចេញពីអង្គការ NATO ដោយសារអាមេរិកបានចំណាយប្រាក់យ៉ាងច្រើនឱ្យអង្គការនេះ រីឯប្រទេសជាសមាជិកផ្សេងទៀតពុំបានផ្តល់ប្រាក់អ្វីឡើយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgl7vsKGMadMA2KIoot03-SWyxqmiNhRiDgqVx84tULypDYwG4yn-hPWQW4pTRMs-QHfxpASRK2l-9MtdiF3IMdQ6R61Dq_S7F4qbO57G6p1Ni1xsu8vGhcLaDdj1z5C4jFvIzD_qdBw8aUzKiM8_l8r33Eh1SMIBeqe2oFHyfXmG4Zqx2KXycNLxhsf4n/s2463/image_2024-11-14_10-13-16.png

លោកនិយាយថា បើប្រទេសណាពុំផ្តល់ជំនួយងទ័ព ស្មើនឹង២% របស់ផលិតផលក្នុងស្រុកសរុប (GDP) ទេ អាមេរិកនឹងមិនការពារប្រទេសនោះទេ ។ លើសពីនេះ បើអាមេរិកត្រូវបានគេដើរខ្សែលើខ្លាំងពេក លោកនឹងដកអាមេរិកចេញពីសមាជិកអង្គការ NATO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4Ci0UA7JNqrlynEG5J4MfoNpEZxHwEUqf7e-mrYbujLcoaTfDOAfw2EPfF7I8mXW8eurFfu32Yscbq5KGVgA2LZFjjolmXNUNdNLahOt3rjUpNDZT1nYu5nQKEP8hPVhtozhl4cEWiXa0VrF2PRs8LD-akwENXS2JURo_fCUnh1_dcymiBVv0IqB5vvkl/s980/image_2024-11-14_10-13-17%20(2).png

លោកក៏បានសន្យាក្នុងពេលរកសំឡេងឆ្នោតថា នឹងបណ្តេញជនភៀសខ្លួនទ្រង់ទ្រាយធំចេញពីទឹកដីអាមេរិកឱ្យអស់ ប៉ុន្តែមតិនានានិយាយថា បើលោកបណ្តេញជនភៀសខ្លួនខុសច្បាប់ពិតមែន វានឹងប៉ះពាល់សេដ្ឋកិច្ចអាមេរិក ពីព្រោះអាមេរិកបានពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្មជនបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDJZi7cDhQPJ2r1t-rdo2BvhxboGY1ezXW1_2ydfRmavECvWgbwey91cCFeXPTRhyphenhyphenxX2qnGqBMCRA_PCqPTH-x0h0BPZJGZ35NSWb9jxd_1tu7YsuVJMSFkP_cJpvvJcE61Ba4HZeTdkQqB9Ab8-hqi9FJgfcWpHgTUUEzyIuz0mNRKkEUzCQl3YKpvZy1/s1000/image_2024-11-14_10-13-17.png

ក្រៅពីនេះ លោកលើកឡើងថា អាមេរិកនឹងដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេស ជាពិសេស នឹងដំឡើងពន្ធទំនិញចិនខ្ពស់ រហូតដល់៦០% ។ រីឯពន្ធទំនិញប្រទេសផ្សេងៗនឹងកើនឡើងដល់២០% ដើម្បីការពារក្រុមហ៊ុនអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvvm9QRaKlDekAvuYFZNYFusm58hyphenhyphen-KlXbk6pZ4O6C72qt2o-8RRP0q9gjmWeC1L01NEkWHgoFSz8DkOv5BQEoUOtWh0S2ecIl2d40HjUhSSM1a0xRYMbPKdI6ZBIPp6amxRRXGxoorkZOJ0X7oOrxs7DzNRAATqATQW8L9i3NNk-kr-WU6IqZvi-wpPF7/s1600/image_2024-11-14_10-13-18.png
បច្ចុប្បន្ន ប្រទេសនានាកំពុងត្រៀមខ្លួនជាមួយការផ្លាស់ប្តូរស្ថានការណ៍ ហើយរង់ចាំមើលថា ក្រោយពេលលោក Trump ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ តើពិភពលោក នឹងមានផលប៉ះពាល់អ្វីខ្លះ?