Home ព័ត៌មានអន្តរជាតិ ក្តីសង្ឃឹមជាថ្មី! ត្រីដែលមានតម្លៃរហូតដល់ជាង ៦,៣០០ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម បានបង្ហាញខ្លួនសារជាថ្មី បន្ទាប់ពីបាត់ខ្លួនអស់ជាច្រើនឆ្នាំ

ក្តីសង្ឃឹមជាថ្មី! ត្រីដែលមានតម្លៃរហូតដល់ជាង ៦,៣០០ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម បានបង្ហាញខ្លួនសារជាថ្មី បន្ទាប់ពីបាត់ខ្លួនអស់ជាច្រើនឆ្នាំ

111
0

ប្រទេសចិន៖ Yangtze គឺជាទន្លេដែលវែងជាងគេបំផុតនៅអាស៊ី ស្ថិតក្នុងប្រទេសចិន និងជាកន្លែងសម្បូរត្រីចម្លែកៗ និងកម្រៗជាច្រើនរស់នៅ។
ថ្មីៗនេះពលរដ្ឋចិនបានប្រទះឃើញត្រីដ៏កម្រមួយក្បាល ត្រូវបានគេស្គាល់ថា Sturgeon ជាមួយទំហំមធ្យម គឺជាប្រភេទត្រីដែលជិតផុតពូជ ស្រាប់តែបានបង្ហាញខ្លួននៅលើទន្លេ Yangtze បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB8b0ZFrCHdvHixzgAqeKjFQpjCmELdldXIPeI6CTXORSh-2ZvCBd4TxMHuRggCB8_BESipHZRvQzD7WWtDhRPC9m1E2xxsH3vVP1sdksIPGtZ49qqMyXo82ttwmn08unFCXVRXcguNuKo8NORcEiTcJ8XN0a_a4Sl04zxjf5aOn2FJoznkfp3q70UZpPm/s1200/image_2024-11-14_09-43-27.png

ការរកឃើញដ៏អស្ចារ្យនេះបានបញ្ជាក់ថា ត្រីដ៏កម្រមួយប្រភេទនេះមិនទាន់ផុតពូជនោះទេ ទោះជាយ៉ាងណាកាលពីឆ្នាំ២០២២ ត្រីនេះត្រូវបានសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដាក់ក្នុងបញ្ជីក្រហមថាជាត្រីជិតផុតពូជ ដោយសារវាត្រូវបានគេប្រទះឃើញមានតែ ១០-២០ ក្បាលប៉ុណ្ណោះក្នុងទន្លេ Yangtze។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដើម្បីការពារ និងចុះបញ្ជីនៅក្នុងអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិក្នុងប្រភេទសត្វជិតផុតពូជនៃសត្វព្រៃ និងរុក្ខជាតិក៏ដោយ អាជីវកម្មសាច់ត្រី sturgeon និងការនេសាទខុសច្បាប់ ដើម្បីរកកម្រៃនៅតែបន្តឥតឈប់ឈរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-kLXD_29cKdoJotejPHnFcSOKIW9NI2b_5-kOzCLb1WSQFD98M5DCqtLrCK2DQ8dCz2qOLH-Qwx07vSjygdtvkhlSn5gpkvRtfBzz2QzMe8CvN1bYVeDKp3zZ8cRSnQk3UTXIQx9Bt-pk6jTWPvLuLuMXbIgZrLLXuD_TGs65xPGTh4NMYOivx4LVP0UM/s1200/image_2024-11-14_09-43-46.png
ត្រី sturgeon គឺជាកំណប់ពេជ្រដ៏មានតម្លៃបំផុតនៅក្នុងទន្លេយ៉ង់សេ បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនចិន។ ត្រីនេះគឺជាម្ហូបដ៏ពេញនិយមមួយក្នុងអំឡុងរាជវង្សថាង រហូតមកដល់បច្ចុប្បន្ន ជាពិសេសពងត្រីនេះគឺមានតម្លៃអាហារូបត្ថម្ភខ្ពស់ និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយមនុស្សបន្ទាប់ពីទទួលទានរួច ហើយវាក៏ជាអាហារដ៏ប្រណិតបំផុតមួយនៅក្នុងពិភពលោកផងដែរ។ ពងត្រី sturgeon គឺជាអាហារឆ្ងាញ់ដែលគេស្គាល់ថាជា caviar មានតម្លៃថ្លៃខ្លាំងណាស់ នេះបើយោងតាមការស្រាវជ្រាវចុងក្រោយបង្អស់លើទីផ្សារពងត្រីពិភពលោកបានបង្ហាញ ពងត្រី sturgeon មានតម្លៃរហូតដល់ជាង ៦,៣០០ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាមឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglX44a3z4nLpPYVO-b3-89_vLiPnUycV5_5Aiyu0wsI1HBXJN8F9BHbeFD3eZKRUVS_mw5um0yCG8gXE1vAln4q3o-Gdk9RkBoe1OL8vxU0sUjoHDKGytjhuN0toWmMIpY5dGlYZECZQMMud7ue4a7_lQ1o-xY2nTFdNzq-lqAWVxnej6HyOP-88_nj6zY/s1500/image_2024-11-14_09-43-59.png

ដោយសារពងត្រីនេះមានភាពល្បីល្បាញខ្លាំង មនុស្សមួយចំនួនបានចាប់ផ្តើមរកស៊ីក្នុងទីផ្សារងងឹត ដើម្បីទទួលបានប្រាក់ចំណេញច្រើន ដោយមិនខ្វល់ពីអត្រាជិតផុតពូជរបស់វានោះទេ។ ការបាត់បង់ប្រភេទសត្វទឹកសាបព្រៃបានរួមចំណែកដល់ការបាត់បង់ជីវចម្រុះ និងការរិចរិលនៃជម្រកទន្លេសំខាន់ៗរបស់ពួកវា។ លោក Arne Ludwig ប្រធានក្រុមអ្នកជំនាញ IUCN Sturgeon ដើម្បីភាពរុងរឿងរបស់មនុស្ស និងធម្មជាតិ បាននិយាយថា ប្រសិនបើប្រជាជននៅតែបន្តសកម្មភាពបែបនេះ ការបាត់បង់ធម្មជាតិជាសកលនឹងកាន់តែធ្ងន់ធ្ងរទៅៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJK43v84cY7ygOSFICH3lPj9oXyyyh1jjkYaiRMhFna2_K-EDJsCH4tu7rn-v8_5mWmDJKjWSaV_0I_yxQNU1bm2Qlq3J5Gk7F9QW0l6GqlwMPf7FAk2pBcJOez7HYH9phke0-zJfgSHWlqNa_Y4dA0rt3q0aqlIDpqV7RRAqr_ZxrHbxGKoTPPJIJ3T9V/s1400/image_2024-11-14_09-44-28.png