ស្ពានជ្រោយចង្វារទី១ ដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញឆ្លងកាត់លើទន្លេសាប ដែលត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ តាមរយៈជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPJV-ZLpJcu4Aq7WfKupFaYyWFOPEdr6aQe7cJ0KEvvMD19XqrCi5IymspdA4ToFMQvy5iUhdtJqDVp2zYF9rclpfFQkHfTli2upHpf1P3vW7v7SwCcvZCRYWjUthUmQN6-71xv0AU_SoCyH7Py79KfCAiy_MemUmdkxkLeoZCyRI_G3RvJlzFHDAJr5Ws/s1800/image_2024-11-13_13-39-32.png
ស្ពាននេះ ធ្លាប់ត្រូវបានកាត់ផ្តាច់ក្នុងអំឡុងឆ្នាំ១៩៧២ ពេលប្រទេសកម្ពុជាជួបភ្លើងសង្គ្រាម។ គ្រានោះទ័ពព្រៃប្រមាណជា១០០នាក់ បានបើរថយន្តមកលើស្ពានពេលយប់ និងបានបំផ្ទុះគ្រាប់ផ្តាច់ស្ពានជា២កង់ផ្នែកកណ្តាល ។ ក្រោយមក ទ័ពព្រៃទាំងនោះ ត្រូវបានទាហានសាធារណរដ្ឋខ្មែរ បានដេញតាមសម្លាប់ទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFPfbkot0Vg0FfZvsUawcLbUOh0vnmgZzG-m-FHe2YjUlFOUbP9KP6ZWzHog0xBDoEGb3Q82kwgcS1PT30WHGKpieXP-lrBeD3jXjXymiZn8bNYPA2qu95yZj_cz7xVbV6mYA8FEICH-jGQ8gZ9Fnhyphenhyphenq1DcxuB16X6pZmNC_kaDtDEf0BIpYePXGdOblpg/s750/image_2024-11-13_13-39-33%20(2).png
លុះដល់ឆ្នាំ១៩៩២ ជប៉ុន ក៏បានមកតភ្ជាប់ស្ពាននេះឡើងវិញ ដោយបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៩៦ ក្រោមធិបតីព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZxD08VqsagwC3hoYgP-zvDHh0ZmzmBfXC8Q8_yE5Cko87iHLIANpmcsGONVEVSTczckKbdnOazvCBuKIAwTaNzhqpf55ejVmh4wk2VZ22Jmaf0AZlCS88x-Cct4bF1Uw-L9VQw7IMDxt_K_PLW-2DGub2GcjcNMxChABDir5_OfostDuo6Cu09O7l7ccW/s960/image_2024-11-13_13-39-34%20(2).png
ក្រោយមកទៀតដល់ចុងឆ្នាំ២០១៧ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញម្តងទៀត ដោយហេតុថា មានកំណើនប្រជាជនធ្វើដំណើរឆ្លងកាត់ច្រើន ហើយស្ពានហាក់មានអាយុកាលចាស់។
ចុងក្រោយបំផុតស្ពាននេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ដោយចាយថវិការអស់ជាង៣០លានដុល្លារ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZpmgTTRGgLYRdqUUBBdv5DDc8EAkcaaxMUrelZwHlJOepDVUHE_bOlxicb5SxSnCLny6X8JMXbh5eehSc8ZiWkCFtsHXkKCJi1b5kt_iYmLEHsgF5bvRFFBhbTctd-npwtZMyB14ZVRIBVRd1Zi_iMSzDla363vvpKtmhkkG5QrRhkbJuOdvvW9KaLKiv/s1600/image_2024-11-13_13-39-34.png