Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនផលិតរថយន្ត Nissan ប្រកាសបញ្ឈប់បុគ្គលិក៩ពាន់នាក់នៅទូទាំងពិភពលោក

ក្រុមហ៊ុនផលិតរថយន្ត Nissan ប្រកាសបញ្ឈប់បុគ្គលិក៩ពាន់នាក់នៅទូទាំងពិភពលោក

38
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានរ៉យទ័ររាយការណ៍ថា Nissan គឺជាក្រុមហ៊ុនផលិតរថយន្តលំដាប់ទី៣ នៅប្រទេសជប៉ុន បានប្រកាសបញ្ឈប់បុគ្គលិកចំនួន៩.០០០នាក់ ព្រមទាំងកាត់បន្ថយការផលិតរថយន្តនៅទូទាំងពិភពលោក ប្រមាណ២០% ។ ការប្រកាសបញ្ឈប់បបុគ្គលិកនេះ ក្រោយពីការលក់រថយន្តនៅចិន និងអាមេរិកធ្លាក់ចុះខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgniWFSp9s7O0CNz_NGrZdKnzvzqG6mPhPz24ng6mHOPKUcZ0jSLDFdNW9Jtkim2Wscw7II7FCehHY2gUMrmKM5sQt7SEuRubxohXSFos_w_Cvbn4cMNX_f1n5tThIdC6k_1oqkWtQcsKul975GJM73pED_ifYgAMzwAkN_FOLMNIxYofEZR1JIi42umEIr/s1000/image_2024-11-13_08-21-47%20(2).png

បច្ចុប្បន្ន ក្រុមហ៊ុន Nissan រំពឹងថា ប្រាក់ចំណេញពីអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ២០២៤ នឹងស្មើត្រឹមតែ១សែន ៥ម៉ឺនលានយ៉េនប៉ុណ្ណោះ គឺធ្លាក់ចុះពីការរំពឹងទុករបស់ក្រុមហ៊ុន នៅខែកក្កដា ឆ្នាំ២០២៤ ស្មើនឹង៥សែនលានយ៉េន ។ រីឯប្រាក់ចំណូលសរុបពីការលក់រថយន្ត ស្មើត្រឹមតែ១២លាន ៧សែនលានយ៉េន ដែលធ្លាក់ចុះពីចំនួន១៤លានលានយ៉េន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBX9U9ZN-60csspYHZJKr2tLFLhsP2vtTg_PtbL-QS9fcu2lbnsTLdBlmyqBVoN4YDrBuL_iQXaeWQcB5RPmPNrwJ5hZV6xOrTfqWWJL-aboffKspIjqAHVuJ3Q7yBU4qdsh6At81NTS-buxaE_Z8JhGdksEJt5-gPxANy_JKeeMf7Y-WB_dWThpiNwkPq/s1720/image_2024-11-13_08-21-47%20(3).png

Nissan បញ្ជាក់ថា ពុំអាចប៉ាន់ស្មានប្រាក់ចំណេញបានទេ ដោយសារក្រុមហ៊ុនបានព្យាយាមស្តារអាជីវកម្ម ។ នៅឆមាសទី១ ឆ្នាំ២០២៤ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានធ្លាក់ចុះរហូតដល់៩៤% ដែលធ្វើឱ្យក្រុមហ៊ុនពិចារណាលក់ភាគហ៊ុនមួយចំនួនក្នុងក្រុមហ៊ុន Mitsubishi Motors Corp. ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5V0m0HagEOBd0qctkkmyMkbpo5BQffSaZKRQtfBtsU9r0YMH2JwKNFX-riOv7MVDhFQqsmiA-cLGAKeKLr4Q7M-Ha2T3oFH3s8NtTW2WWyTO-LFUiHDTeJJ0vJsLlvONtPNo9-KULmO1MXM8sF1pTicty2QCN43_1-nnHvLHKeaZBjNirHXRI_3n7vnYF/s800/image_2024-11-13_08-21-47.png

ប្រធានក្រុមហ៊ុន Nissan ឈ្មោះ Makoto Uchida បានបង្ហាញពីការទទួលខុសត្រូវក្នុងការធ្លាក់ចុះប្រាក់ចំណេញជាលើកទី២ និងទទួលស្គាល់ថា វាជាការបរាជ័យយ៉ាងខ្លាំងរបស់ក្រុមហ៊ុន ។ បញ្ហាប្រឈមចម្បង គឺការលក់រថយន្តនៅអាមេរិកខាងជើងធ្លាក់ចុះ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៤ ដែលផ្ទុយគ្នាពីការលក់រថយន្តរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg-49FbTXW5YvTJkRm4JEzrxoYOjSFOGGNnFfPE6rgBjdf9Jo1Gvitdqcd7NlQ4yOVScDM-QV7zOfX3qSgK9IyS5YbcJRva-Lqabb2QGYlO9mHMt9Ay9KUqGTJBRgf1eRWv4LXY7b5FpqVFw1jh-ASBZKoGUMFvjSOsqM5iEajZJxMGY8Ce3AKZkdjohJL/s1720/image_2024-11-13_08-21-49.png

លើសពីនេះ រថយន្ត Nissan ចំនួន១០ម៉ាក ដែលធ្លាប់លក់ដាច់នៅអាមេរិក បែរជាលក់ដាច់តែ១ម៉ាកប៉ុណ្ណោះ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ។ មូលហេតុសំខាន់ គឺក្រុមហ៊ុនផ្តោតលើការផលិតរថយន្តអគ្គិសនីខ្លាំងជាងរថយន្តធម្មតា ហើយទីផ្សារពិភពលោក ត្រូវការរថយន្តធម្មតាច្រើនជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibJWjwTRR6_ovCnyC_euuQQv9KzhS5CJlwnurfXihrRXx83yX0VT28HL0-16D1K1CKBjERQgy5Bn70QbGuV0TVyLycljyv-uoF4iIfoLKturL_jrR93-6MJE89560Yr2PP05sgdvmXDRFpM5AduFp9M6-MEcg4oriZ6k3DEQ2z7XqcdMO3OlRp1csknPgI/s1600/image_2024-11-13_08-21-51.png

មតិមួយចំនួនលើកឡើងថា ពេលជំងឺកូវីដឆ្លងរាតត្បាតនៅឆ្នាំ២០២២ រថយន្តថ្មីៗអាចលក់បានតម្លៃខ្ពស់ ប៉ុន្តែ Nissan ពុំបានត្រៀមខ្លួនអ្វីទាំងអស់ក្នុងពេលក្រុមហ៊ុនទទួលបានប្រាក់ចំណេញច្រើន ដែលខុសពីក្រុមហ៊ុនប្រកួតប្រជែង គឺ Toyota Motor ៕