មានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមបន្ទាប់ពីមិត្តភក្តិជិតស្និទ្ធពិធីការិនី សុភ័ក្រ កុសុម៉ា ចេញវីដេអូលើកឡើងអំពីបុរសម្នាក់ដែលជាហ្វេនមួយរូបចូលរួមក្នុងពិធីមង្គលការដោយគ្មានការអញ្ជើញហើយថតរូបជុំគ្នាជាមួយនឹងរូបភាពមិត្តភក្តិជិតស្និទ្ធ។ ឃើញមានការទម្លាយបែបនេះមហាជនខ្លះក៏សម្តែងក្តីហួសចិត្តចំពោះហ្វេនម្នាក់នោះ អ្នកខ្លះក៏អាណិតផងដែរ។.jpg)
រឿងហេតុបានចាប់ផ្តើមកាលពីយប់ថ្ងៃទី ១១ ខែវិចិ្ឆកា គណនីបណ្តាញសង្គម Peseth Heng ដែលជាមិត្តជិតស្និទ្ធនឹងពិធីការិនី សុភ័ក្រ កុសុម៉ា បានចេញវីដេអូលើកឡើងអំពីបុរសម្នាក់ថតរូបជុំគ្នាជាមួយមិត្តភក្តិជិតស្និទ្ធដទៃទៀតប៉ុន្តែមិនបានស្គាល់ថាជានរណានោះទេ។ ក្រោយពីចម្លែកចិត្តលោកក៏បានសួរចុះឡើងៗទើបដឹងថា ភ្ញៀវដែលចូលរួមម្នាក់នោះគឺជាហ្វេនហើយទៅដោយគ្មានការអញ្ជើញថែមទាំងនិយាយថាទៅជាមួយតារាចម្រៀងម្នាក់។ ដោយសេចក្តីមិនអស់ចិត្តលោកក៏បានសួរតារាចម្រៀងម្នាក់នោះតែទទួលបានចម្លើយថាត្រឹមតែជាហ្វេនហើយមិនបានទៅជាមួយគ្នានោះទេ។ 
មិត្តភក្តិ សុភ័ក្រ កុសុម៉ា ថាមិនគួរធ្វើបែបនេះនោះទេពួកគេចង់បានរូបថតបែបមិត្តភក្តិស្និទ្ធស្នាលលក្ខណៈផ្ទាល់ខ្លួន។ បន្ទាប់ពីបកស្រាយបែបនេះហើយលោកក៏បានលុបការបង្ហោះវីដេអូនោះផងដែរ ចំណែកឯហ្វេនដែលទៅចូលរួមកម្មវិធី កុសុម៉ា ហើយបានថតរូបជាមួយតារាល្បីៗជាច្រើនរូបក៏បានលុបការបង្ហោះឬកំណត់ការបង្ហោះរបស់ខ្លួនដូចគ្នា។.jpg)
បន្ទាប់ពីរឿងនេះបានសាយភាពពេញប្រព័ន្ធអ៊ីនធឺណិត អ្នកលេងបណ្តាញសង្គមបានចូលទៅគណនីហ្វេននោះហើយបានរកឃើញថាហ្វេនម្នាក់នេះក៏បានទៅចូលរួមកម្មវិធី ជា ស្រីនា និង ហេង វិសាល ដូចគ្នា និងបានថតរូបជាមួយតារាល្បីៗក្នុងប្រទេសជាច្រើនរូប។ 
ឃើញការស្រលាញ់របស់ហ្វេននេះក្នុងវិស័យសិល្បៈទៅលើតារាៗ អ្នកខ្លះក៏បង្ហាញការអាណិតដល់រូបគេដូចគ្នា៕










