ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសពីការដាក់ពាក្យចូលរួមដេញ នូវការប្រមូលអនុផលព្រៃឈើក្នុងអាងស្តុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ក្នុងខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFH4gG6wkjhCm21FX-K_1i1AmIKodRpmOm5d5H6CezzD5T2yzWBBA51cndMxJW6GthDEUarab0cWM0_LgZQHk1IhZnHxwvyVlTB32-yxSRq4CsN5-cKbteP5cxonKMidj5oVcEuwHtYQw9v567qbalHi5dfEYnVyUphzwaxAGO9wKBpcGIWXG8EuYQ_KxP/s1280/image_2024-11-12_09-53-09.png

នៅក្នុងគម្រោងវារីអគ្គិសនីនេះ មានឈើចម្រុះ សរុបចំនួន ៧២១៣ម៉ែត្រគូប មានតម្លៃ ៤៤៥ ១៤២ ដុល្លារ និងមានកូនឈើចម្រុះប្រភេទ សរុបចំនួន១៦៨០៥ដើម និងអុសចំនួន ៨៦៨៨ស្ទែរ ដែលមានតម្លៃជិត១លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihAlt4AAAid88z7XX9Q9ykAsgd6GUFGj1bJaB2ng1YB0GUtsl0KhUMYttUSbhMp62rLOdsavisO6uQrA00-EHnZ99mFkhtQrUb0pfW7w2UGCFby97jfW9WLJfYEyHcdgQ5s8jnxtFHF2WJy5DM8FQWAJ9DsMwF4gFUcrKfwbaKPYZ1pkBNi6pyeehNF-Qp/s1280/image_2024-11-12_09-53-10.png

ការដាក់ដេញថ្លៃនេះ ក៏ព្រោះថា នៅពេលទំនប់វារីអគ្គិសនីសាងសង់រួចរាល់ ព្រៃឈើទាំងនោះនឹងត្រូវលិចចោលក្នុងទឹកដោយឥតប្រយោជន៍ ហេតុនេះរដ្ឋាភិបាលក៏សម្រេចឱ្យមហាជនចូលរួមដេញថ្លៃ ដើម្បីអាចប្រមូលបានបុព្វលាតចូលថវិកាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQB2iNzg_jt5rqlBgloLSgCOFuMH_XU2N6YQ6A5eb3hn7MBRtKQlskT1ZDnLoCXdYL5hhjZDzBXwqCVDBchFe99weWWShrUlmws2NZRiXL-JHybhxqfBkJzRQaywYwPEblkzXR2ee1BEN1GtbTIrcF1i7-BI_hjYekFECU4w5rieK9y4UfW7LPB8IeD5Jv/s1280/image_2024-11-12_09-53-11.png

បើយោងតាមគណៈកម្មការដេញថ្លៃប្រមូលផល អនុផលព្រៃឈើក្នុងការសម្អាតអាងស្ដុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ បានលើកឡើងថា៖”អ្នកដែលអាចចូលរួមដេញថ្លៃបាន ដោយត្រូវបំពេញសំណុំបែបបទ និងលក្ខខណ្ឌដូចមានចែងក្នុងសៀវភៅបន្ទុកដេញថ្លៃ និងករណីអ្នកមានប្រវត្តិប្រព្រឹត្តបទល្មើសព្រៃឈើ និងជាប់ជំពាក់បំណុលរដ្ឋ មិនអនុញ្ញាតឱ្យចូលរួមដេញថ្លៃទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMrS-LP5dAtmIDXQFmD9bxBc8odUMXxJYJro-MoSLd2jkXzPFcvkfkp4f1k2lhwz2LD5A4VNasrY2mtYmEzrpoKOYxTIi05gpBJQYl-__v3E6zVRDWcgwB2MSVcFIFKfVXlT4xASrv1OhBB8P7ZwPhh-RcJyEU2Udf48jFvBRb6gixDbmhoIREHQyzYtwM/s980/image_2024-11-12_09-53-15%20(2).png

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ រដ្ឋបានបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដោយចំណាយជិត៤០០លានដុល្លារ ក្រោមទុនវិនិយោគសាងសង់របស់ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd.របស់ប្រទេសចិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPk5ltm1pccF60LQFbGbnAEHH6O2Zw8QHc2Bwn0KY_tNQHc_r2URC6BwKnVG_I-bV-zy2kBthyphenhyphenrpYTWOZYttDyECfxOG6jikpAZ3HDtexyG-1UogQp0TF0hzbNTd2xAHhqV80ZNJztSdhXab_rJ3TDqdx-_Ix_dJ387ikWWtSx9D8-chFZE2AikD4GfQwe/s1280/image_2024-11-12_09-53-15.png