ពិធីករ ជា វណ្ណារិទ្ធ ជាសិល្បករដុតដៃដុតជើងខ្លាំងជាងគេក្នុងការជួយជ្រោមជ្រែងការបោះឆ្នោតឱ្យ ប្រាសាទ ដាវីន បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ ដើម្បីមានឱកាសឈ្នះពានមាសឬប្រាក់។ កម្លាំងនៃការសាមគ្គីគ្នារបស់ប្រជាជនកម្ពុជាបានធ្វើឱ្យអ្នកតំណាងកម្ពុជា ប្រាសាទ ដាវីន ក្តុកក្តួលចិត្តយ៉ាងខ្លាំងនិយាយទាំងអួលដើមកអរគុណប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdiy6M1GjPDn_ShT-MfYWsvsV-s780t4sN9bECtWBTOIeNpKye3ItFh_ZDbaVmhNDUcTixKwToEGDP3ODyzY6JSp0JN8f05abml_IjvvovaMjDaUxfMjDb0vJmSOOkOuvR6NfKl2DTfltFzjDcjO-R13RWnU1boOHnvM7Ca8Y4dFZAQ_eRMam1L99oArte/s1800/image_2024-11-11_10-13-01.png

លោក ជា វណ្ណារិទ្ធ បានបង្ហោះវីដេអូនាវេលាម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៤ ពីអ្នកនាង ប្រាសាទ ដាវីន ដោយពិធីកររូបនេះថាលោកមើលហើយរំភើបគេងលែងលក់។ ក្នុងវីដេអូនេះ Miss Universe Cambodia 2024 បាននិយាយថារយៈពេលមកនេះបងប្អូនទាំងអស់គ្នាតស៊ូប្រឹងប្រែងដើម្បី Vote ឱ្យ Cambodia ក៏ដូចជារូបនាងផ្ទាល់ នាងពិតជារំភើបមែនទែនគ្មានពាក្យអ្វីក្រៅពីពាក្យថាអរគុណសម្រាប់ទឹកចិត្តមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgfQRd3j0ElM_wIw2pTdh3EnM9qlGlCZrzm0i-LW-RmBMTWhkxaixn4vs26fsUKWA-C2_2G0NVinAbCkBtWdvRf9VpCXria68Xnf4UjOeigBqNAYfTKLHLYoZE6Pd9E5BRRmAgythl3tI_64LL6ANpXnZX1H93otzI0H2KiYNgmFBI6l3ue2P8u9ONIM5G/s1800/image_2024-11-11_10-13-02.png

ប្រាសាទ ដាវីន និយាយទាំងអួលដើមកថា ការសាមគ្គីភាពមួយនេះគឺពិតជាអស្ចារ្យមែនទែននាងមិននឹកស្មាននោះទេ។ និយាយបណ្តើរហូរទឹកភ្នែកបណ្តើរ ប្រាសាទ ដាវីន បានពោលអរគុណទៅកាន់ពិធីករ ជា វណ្ណារិទ្ធ ដែលបានជួយ។ ប្រាសាទ ដាវីន ថាការសាមគ្គីនេះជាពេលវេលាមួយដែលបង្ហាញទៅដល់ពិភពលោកថាមានភាពសាមគ្គីមិនចាញ់គេនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkvoUeRT5L0prbqMf9N3w5D3Ao-qeQpdWPNz3HBidIRTA1jBqCmqE77m5RmpkgAM5897tni6Swq3NzTohpGrpfdhwZWVlyjsOdChSGXRaFTbXOSYfbGK2VDDkzr_4qrRttRygCr3dw92WHVjPCzQ5ItcqWntqj_IKzzWTWjzOgVTIYbdMSQiA5ikrnE_4w/s2048/image_2024-11-11_10-13-06.png

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ការបោះឆ្នោត Voice for Change សម្រាប់ ប្រាសាទ ដាវីន Miss Universe Cambodia 2024 ស្ថិតនៅចំណាត់ថ្នាក់TOP1 បណ្តោះអាសន្ន។ ការបោះឆ្នោតនេះ នឹងជួយឱ្យកម្ពុជាអាចទទួលបានជ័យលាភីពានមាស និងប្រាក់ ក្នុងចំណោមប្រទេសទាំង១០ សម្រាប់ការងារសប្បុរសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ TOP3 នឹងទទួលបានពានមាស ចំណែកទៅTOP7 នឹងទទួលបានពានប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNIVVNHNR8rIHJ25y6uRZ6vo6olAmIFh6EhGcTFy2gjAt3v-tmQTo1fGLwLmtY2WbqYBF0E6qXPaarBU3fLXjLi5z7TkboS7JBkGhiN8flhhNpKF-2wJlIMfYMVN1zQAuxsI2Qwxx_ULohLr-UEXSom36Mfr-Twg-VmGKRPbgj36Ulx5NCgmlv0_BwmGwn/s2048/image_2024-11-11_10-13-07.png

ប្រាសាទ ដាវីន Miss Universe Cambodia 2024 បានបង្ហាញសកម្មភាពលេចធ្លោជាច្រើននៅក្នុងការប្រកួត Miss Universe 2024 លើកទី៧៣ នៅ Mexico ដែលមានបេក្ខភាពសរុបរហូតដល់ទៅជាង១០០នាក់។ ប្រាសាទ ដាវីន ក៏បានឈ្នះ Best Make up ជាមួយនឹងបេក្ខភាព១៩នាក់ផ្សេងទៀតដែលទទួលបានគ្រឿង Make up ប្រ៊េនរបស់កម្មវិធីនេះផ្ទាល់ដែលគិតជាទឹកប្រាក់គឺចំនួន៣០០០ដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYX24tOVAEtyltTbwMqt47aQ8nMUgSLopyHOWWbeJx5Vy_thhXDQf1zRg2Z1bdv7PAQze122JOB_HsulQNiUwsim63qxttXWb8SyqH0ZU7lhkI_oL45pbOz-0vsAatuO9Dh1LLu3oZgFRcGQgHWI5zqHKYu9iRnJEBw5NylwK4SSd5_lregxe7RA-4pKFg/s2048/image_2024-11-11_10-13-00.png

វគ្គផ្តាច់ព្រ័ត្រ Miss Universe 2024 លើកទី៧៣នេះនឹងប្រព្រឹត្តិទៅនៅយប់ថ្ងៃទី១៦ វិចិ្ឆកា ម៉ោងនៅ Mexico ត្រូវនឹងព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕