Ye Ke មិត្តស្រីរបស់តារាសម្តែងចិន Huang Xiaoming បានសូមទោសចំពោះជីវិតឯកជនដែលបណ្តាលឱ្យមានសំលេងរំខាននៅលើអ៊ីនធឺណិតហើយបាននិយាយថានាងនឹងឈប់ប្រើប្រាស់បណ្តាញសង្គម។ នាងក៏បានបដិសេធពាក្យចចាមអារ៉ាមដែលថានាងទារលុយជិត៣៨លានដុល្លារជាថ្នូរនឹងការចែកផ្លូវគ្នាជាមួយមិត្តប្រុសផងដែរ។.png)
កាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន តារាម៉ូដែល Ye Ke បានសរសេរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ នាងគិតតែពីអតីតកាល ដឹងពីចំណុចខ្វះខាតជាច្រើន និយាយមិនចេញ ហើយជីវិតឯកជនរបស់នាង មានឥទ្ធិពលអវិជ្ជមានលើអ៊ីនធឺណិត។ នាងបាននិយាយថា៖ «ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះរឿងនេះ។ នាងបានបដិសេធពាក្យចចាមអារ៉ាមដូចជា «ទាមទារឱ្យ Huang Xiaoming ចំណាយ២៧០ លានយន់ (ជិត ៣៨ លានដុល្លារ) ជាថ្លៃចែកផ្លូវគ្នាដោយសន្តិវិធី , ចូលរួមក្នុងថ្នាក់បណ្តុះបណ្តាលប្រពន្ធអ្នកមាន, មានទំនាក់ទំនងស្នេហាជាមួយអតីតស្វាមីរបស់នាង»។
Ye Ke ថានាងជាមនុស្សធម្មតាប្រាថ្នាចង់វិលទៅរកជីវិតស្ងប់ស្ងាត់មានស្ថិរភាពដូចមុនដែលមានស្នេហាជាសាធារណៈជាមួយ Huang Xiaoming ។ ដោយហេតុផលសុខភាព និងដើម្បីមនុស្សជាទីស្រលាញ់ នាងបានសម្រេចចិត្តដកខ្លួនចេញពីបណ្តាញសង្គម។ យោងទៅតាម Sohu ក៏ធ្លាយពាក្យចចាមអារ៉ាមថានាងមានផ្ទៃពោះ។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ប៉ាប៉ារ៉ាស៊ីបានថតវីដេអូរបស់ Huang Xiaoming នាំមិត្តស្រីរបស់លោកទៅពិនិត្យផ្ទៃពោះក្នុងទីក្រុងសៀងហៃ ប្រទេសចិន។
តារាសម្តែងរូបនេះបានប្រកាសជាសាធារណៈថាលោកមានសង្សារថ្មីនៅថ្ងៃទី១៩ ខែកញ្ញាដែលជាទំនាក់ទំនងដែលត្រូវបានជំទាស់ដោយអ្នកគាំទ្រភាគច្រើន។ មនុស្សជាច្រើនមិនចូលចិត្តនាងនោះទេ។
Ye ke ក៏ត្រូវបានផ្តល់ថ្នាក់បណ្តុះបណ្តាល ដើម្បីក្លាយជាភរិយាអ្នកមានដែលជាទម្រង់អាជីវកម្មក្នុងប្រទេសចិនដែលមានថ្លៃសិក្សាថ្លៃ។ គោលដៅរបស់នារីដែលចូលរួមក្នុងកម្មវិធីនេះគឺស្វែងរកប្ដីនិងមិត្តប្រុសអ្នកមាន។ ក្រុមហ៊ុនបណ្តុះបណ្តាលនឹងផ្តល់ឱ្យសិស្សនូវសំលៀកបំពាក់ កាបូប នាឡិកាម៉ាកល្បីៗ និងរថយន្តទំនើបសម្រាប់សិស្សានុសិស្សថតរូបជាមួយ ដើម្បីបង្កើតរូបភាពដ៏ប្រណីត។ ពួកគេក៏មានទំនាក់ទំនងផងដែរដើម្បីមានឱកាសចូលទៅជិតមនុស្សជោគជ័យ។ ឆ្លើយតបនឹងព័ត៌មាននេះ នាងបានលុបរូបថតចាស់ៗជាច្រើនសន្លឹក ដែលភាគច្រើនជារូបភាពដែលនាងប្រើប្រាស់របស់ទំនើបៗ។
មិត្តស្រី Huang Xiaoming ជាអតីតពិធីការិនីកម្មវិធីទូរទស្សន៍ ហើយបច្ចុប្បន្នជាម្ចាស់អាជីវកម្មផ្នែកថែរក្សាសម្ផស្ស និងសំលៀកបំពាក់ ដែលតែងតែផ្សាយផ្ទាល់ការលក់។ នាងចូលរួមក្នុងការរចនាម៉ូតសំលៀកបំពាក់ និងក៏ជាម៉ូដែលសម្រាប់ផលិតផលម៉ូតរបស់ក្រុមហ៊ុនផងដែរ។ មុននឹងផ្តើមស្នេហ៍ជាមួយ Huang Xiaoming នាងបានរៀបការ មានកូនពីរនាក់ហើយកូនៗរស់នៅជាមួយអតីតស្វាមី ៕










