Home ព័ត៌មានអន្តរជាតិ ជនភៀសខ្លួនសម្រុកចូលអាមេរិកមុនលោក Trump កាន់តំណែងជាផ្លូវការ តែពលរដ្ឋអាមេរិកគ្រោងចាកចេញ

ជនភៀសខ្លួនសម្រុកចូលអាមេរិកមុនលោក Trump កាន់តំណែងជាផ្លូវការ តែពលរដ្ឋអាមេរិកគ្រោងចាកចេញ

58
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ជនភៀសខ្លួនរាប់ពាន់នាក់នាំគ្នាដើរចូលទឹកដីអាមេរិក មុនពេលលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីផ្លូវការនៅឆ្នាំ២០២៥ ។ ប៉ុន្តែពលរដ្ឋអាមេរិកបែរជាមានគម្រោងចាកចេញទៅរស់នៅប្រទេសផ្សេងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7EjGbWzZcwZBOHOb7fukkCrFbZQaGauq_pY71EE0KxhFRkJkri-Dglk63j5x9L7ga3-IFYoSjg3LLk-t3tYNNghP3iejU6017o3Bp6cj1VcqhMVL9CtGoPiaQ6VXzEpGD11RcJ1mGP3UaX7Tf60z-NfYu6Y_wz4To21PVSwu6WVZfpdsCmINAduPAxD8S/s1440/image_2024-11-11_13-17-42.png

ជនភៀសខ្លួនប្រមាណ ៣.០០០នាក់បានធ្វើដំណើរពីប្រទេសម៉ិកស៊ិកទៅកាន់តំបន់ព្រំដែនដើម្បីចូលទឹកដីអាមេរិក ក្រោយលោក Donald Trump ឈ្នះឆ្នោត ។ ជនភៀសខ្លួនជាច្រើននាក់បារម្ភថា ការចូលមកទឹកដីអាមេរិកអាចត្រូវរឹតបន្តឹងជាងមុន នៅពេលលោក Trump កាន់តំណែងជាប្រធានាធិបតីអាមេរិក ទី៤៧ ជាផ្លូវការ ឬអាមេរិកកំណត់វិធានការតឹងតែងជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6LuUD870VTsTaW1LrFxFy_77kYAJuWMAbIPU_vTqjxC-pFnSHSiLHQ0EetiP9HSVea_kWElfFoVYcILQ03WgywAGvT2HaqKOKycEX9jKjjqiInN_kty3cJfhksEQRrVRfaGmOw1g4lVD3nUXtKUi011IMcY_1oEyfmIgoESQbpg6rvQQkMILVfnK9f-QS/s2048/image_2024-11-11_13-17-38.png

មន្ត្រីរដ្ឋាភិបាលអាមេរិក២រូបឱ្យដឹងថា រដ្ឋាភិបាលនៅក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី ចូ បៃឌិន កំពុងកំណត់វិធានការគ្រប់គ្រងជនភៀសខ្លួនចូលទឹកដីអាមេរិក មុនពេលលោក Trump កាន់តំណែងជាប្រធានាធិបតីផ្លូវការ ខណៈជនភៀសខ្លួនទាំងនេះបារម្ភខ្លាចលោក Trump បញ្ជាឱ្យបិទព្រំដែន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NBC ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-mMCVi9uPy_SLb7pKWfH2BVQ7haOijFCqIAAosHB19tbVHR-_OdV6PJ5lAYiZaO1h3SRljosyBNuJBTA1t1NW64f7bZioJHxFNy0hmjZe8-TNYFoFfiATuh6ObPufiDaGUh6k1N2bMbb1Bq9kl4Wfo3gpvZZ6pv51eAh24AN_ctpOu1mf3ACXVF-l2iFP/s2000/image_2024-11-11_13-17-40%20(2).png

ដោយឡែក ក្រោយពីលទ្ធផលការរាប់សន្លឹកឆ្នោតបង្ហាញយ៉ាងច្បាស់ថា លោក Trump នឹងក្លាយជាប្រធានាធិបតីអាមេរិក ពលរដ្ឋអាមេរិកមួយចំនួនធំមានគម្រោងចាកចេញពីប្រទេសរបស់ខ្លួន តាមរយៈការស្វែងរកទីលំនៅថ្មីក្នុង Google ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcUJZgik_yFGSaS7mr1PAsHfrwr4deDx-_s8Hgc05vvLmiUBXVh8Ya68fLC_A2b4HGwSDsklHRH8x-Ov0cvUl9fzyTFqXj7Q_goveu4Qyv50LGb3_etKXuexHOlt9klNOJJZQUAiRs8y3d2yk_ZqNh21V-N4oQ-rtBhwBO7EDwUfzSzaCDvVClWDBjJfBb/s1199/image_2024-11-11_13-17-40.png

Google បង្ហាញថា ចំនួនការស្វែងរកពាក្យ «ផ្លាស់ទៅរស់នៅប្រទេសកាណាដា» បានកើនឡើងរហូតដល់១.២៧០% ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ។ រីឯការស្វែងរកពាក្យ «ផ្លាស់ទៅរស់នៅនូវែលសេឡង់» បានកើនឡើងជិត២.០០០% ខណៈការស្វែងរកពាក្យ «ផ្លាស់ទៅរស់នៅអូស្ត្រាលី» កើនឡើង៨២០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUpiqSW7p8Vrn0J31WOP__Mi-Ebv9HqfsDXo2FnHq-XLHMH1EsCNJNoHO1OY-RwgdjzMIQX8orfZwq6rIX5dO1hCfNGwO9xH-3qMsRKG13-hwWupgrqQUyJ7j2keSRPnTwLp8TBkOL676GJU6JqLlwf-JifcXZ5eexuhAIQEOX18v30YX3pHMvmNc2HDOi/s1840/image_2024-11-11_13-17-43.png

រីឯទិន្នន័យរបស់ប៉ូលិសអន្តោប្រវេសន៍នូវែលសេឡង់បញ្ជាក់ថា មានពលរដ្ឋអាមេរិកចូលមើលគេហទំព័រអន្តោប្រវេសន៍ រហូតដល់២៥.០០០នាក់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងមក បើធៀបនឹងឆ្នាំ២០២៣ មានពលរដ្ឋអាមេរិកចូលមើលគេហទំព័រ ត្រឹមតែ១.៥០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgltfrYphY9TebNoLAAPFXaq62-idd9GaNUNPqltw22AtVg-D343g63rLdDwqrHgHZJXqg2eVCjhBVIlDu2S3jECTZOERmZnB7-xw7wv1GpdAas_mk4VDvqXHSbYUwEYKCMwHfOxmgcKWjAHAgatqO4pW2Q-wcXxcxPRrs_uiO_BFCuGZOWvm_tQQgvHbbS/s2400/image_2024-11-11_13-17-44.png

Green and Spiegel ជាការិយាល័យច្បាប់ធ្វើការផ្នែកផ្លាស់ប្តូរទីលំនៅរបស់កាណាដាបញ្ជាក់ថា មានមនុស្សជាច្រើនមកពិភាក្សាជាមួយបុគ្គលិកការិយាល័យពីរឿងផ្លាស់ប្តូរទីលំនៅ ហើយការិយាល័យទទួលបានអ៊ីម៉ែលសាកសួរព័ត៌មានផ្លាស់ទីលំនៅ រៀងរាល់កន្លះម៉ោងម្តង ៕