Home ព័ត៌មានអន្តរជាតិ រដូវស្លឹកឈើជ្រុះក្នុងប្រទេសប៉ាគីស្ថានកំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

រដូវស្លឹកឈើជ្រុះក្នុងប្រទេសប៉ាគីស្ថានកំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

80
0

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ាគីស្ថានគឺជាគោលដៅដ៏ទាក់ទាញមួយ ជាពិសេសនៅរដូវស្លឹកឈើជ្រុះ និងរដូវរងារតែម្តង ដោយសារនៅទីនេះមានភាពស្រស់ស្អាតខ្លាំង មិនចាញ់នៅអឺរ៉ុបនោះទេ។ ប្រទេសប៉ាគីស្ថានត្រូវបានសមាជិកនៃវេទិកាទេសចរណ៍អន្តរជាតិចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានរដូវស្លឹកឈើជ្រុះអស្ចារ្យបំផុតនៅអាស៊ី ហើយគោលដៅដែលល្បីបំផុតនោះគឺតំបន់ Skardu ឬ Gilgit ដែលនៅទីនោះមានទេសភាពស្អាតជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ycd2oru-3U3z4YZEZZzno-cthLdHfdQe4ywmHXbJ0jkRI41wlOJTLHnIjMMwzSZQDWtD8ymuUaAPlAfxs_vKudSJMpZHNETC0jzVXyIK2bGqUQzg1xdd_VnmouKMp7ssgeUE_zM4KRRecBlncxoPGRfF4ga3SrG17DYoM5nDmpvVdiXb_CwmK_aeQSmr/s1500/image_2024-11-11_09-32-28.png

លើសពីនេះអ្នកទេសចរក៏អាចរីករាយនឹងទិដ្ឋភាពភ្នំព្រិលនៃភ្នំហិម៉ាឡៃចំនួនបីគឺ Karakoram, hindu kush និងកំពូលភ្នំ Nanga Parbat ផងដែរ ជាមួយកម្ពស់ ៨,១២៦ ម៉ែត្រនៅលើផ្លូវ Islamabad និង Skardu។ ក្រៅពីតំបន់សំខាន់ៗខាងលើបឹង Shausar មានទឹកពណ៌បៃតងដូចត្បូងមរកត ដែលមានទីតាំងនៅតំបន់ខ្ពង់រាប Deosai ក៏ជាកន្លែងមិនធម្មតាដែរ ដោយសារនៅទីនោះមានខ្យល់អាកាសបរិសុទ្ធ និងភ្នំព្រិលដ៏អស្ចារ្យ បូករួមនឹងធម្មជាតិស្រស់បំព្រង ដែលមានកម្ពស់ជាមធ្យម ៤,១១៤ ម៉ែត្របានកំពុងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនារាប់ពាន់នាក់ទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGj3xyDSmS6xNe192KWsE17B_FNasSSYkQ7ye1lLEyrQtO4i3VgRnuXi47US5t_DvGiQt-WdRgGS7iTed8bD57h4SX0IVaM7cpZkVg_KwQ_V-pLUCByxXn6aWIye-MvLyJ083u6gyGj7UnC6WS-JQwDvuyC3XsN7ZKua91sUT7RRwcbA72AZa6Zcx3jodb/s1600/image_2024-11-11_09-32-29.png

អ្នកទេសចរមួយក្រុមបាននិយាយថា រដូវស្លឹកឈើជ្រុះដ៏ល្អឥតខ្ចោះនៃប្រទេសអាស៊ីខាងត្បូងមួយនេះគឺមានភាពខុសគ្នាខ្លាំងក្នុងអាកាសធាតុរវាងខាងត្បូង និងខាងជើង ខណៈខាងត្បូងនៅតែក្តៅ ប៉ុន្តែខាងជើងត្រជាក់ ហើយនៅកន្លែងខ្លះ សីតុណ្ហភាពពេលយប់អាចធ្លាក់ចុះដល់ដក ៨ អង្សារសេក៏មាន។ ទន្ទឹមនឹងនេះតំបន់ Hunza – Nagar Valley ក៏ត្រូវបានគេស្គាល់ថាជាឋានសួគ៌របស់ប្រទេសប៉ាគីស្ថាននៅលើផែនដីជាមួយនឹងភូមិដ៏ស្រស់ស្អាតផងដែរ។ នៅរដូវស្លឹកឈើជ្រុះ កន្លែងនេះគឺមានពណ៌លឿង-ទឹកក្រូច និងពណ៌ផ្កាឈូក ដែលមានអាយុកាលរាប់រយពាន់ឆ្នាំនៃដើម cherry, apricot, Walnut, strawberry និងដើមម៉េផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd3JBCJ8kmkcn_N_VrWLskKhEIbhng6Hgl__NLqAGsBSWN2xVglDWtZgqDTnDOymMRrkQLyQlAgvdHuGC-y23q6BQE9nbIkwO6dL0y0ZgtMbdAlP_Fq16A43yNbS6pspviMWBoWZtsSWKDGjOqPjqdyU1r9jaEZ36K57-d78Wy_vsDCoyT_j-ZDzEIuQS1/s2048/image_2024-11-11_09-32-30.png

កន្លែងនេះក៏មានចម្ការផ្លែប៉ោមដែលមានពណ៌ក្រហមស្រស់ និងបៃតងទៀតផង។ រដូវស្លឹកឈើជ្រុះក៏ជារដូវប្រមូលផលផ្លែប៉ោមផងដែរ អ្នកទស្សនាអាចទៅកសិដ្ឋានផ្លែប៉ោម ឬទិញផ្លែធម្មជាតិនេះនៅនឹងកន្លែងដើម្បីរីករាយនឹងទេសភាពទីនោះ។ យោងតាមសម្តីភ្ញៀវទេសចរ បាននិយាយថា ប៉ាគីស្ថានមិនត្រឹមតែជាប្រទេសមានរដូវស្លឹកឈើជ្រុះអស្ចារ្យបំផុតនៅអាស៊ីនោះទេ ប្រជាជននៅទីនោះក៏មានភាពរួសរាយរាក់ទាក់ខ្លាំងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwXuTU6zN1hBswixsYjSeOkqDrvMdlI1JhCDGQ8J5TySV9306k8WSwdlXtE5i9DgQ6fke2stamdPBmUtV7-Y_81SulXq0vC75hVP7BGsdMmqrxbzfV2bCrJ2BRgDIdpeSSwn2RjFBuqpWMKn6TOksbGVxN8vFfaSqkChau6UUBNNcP8EYMvbzPyWemk4cY/s1200/image_2024-11-11_09-32-31.png