Home ព័ត៌មានអន្តរជាតិ បរិភោគចំណីជ្រូកបង្ហោះក្នុងបណ្តាញសង្គមចង់ឱ្យបានការសរសើរ បែរជាមហាជននិយាយបែបនេះ

បរិភោគចំណីជ្រូកបង្ហោះក្នុងបណ្តាញសង្គមចង់ឱ្យបានការសរសើរ បែរជាមហាជននិយាយបែបនេះ

73
0

ប្រទេសចិន ៖ នារីជា Influencer ដ៏ល្បីល្បាញម្នាក់នៅប្រទេសចិនបានបរិភោគចំណីជ្រូកបង្ហោះក្នុងបណ្តាញសង្គម និងអះអាងថា វាផ្តល់នូវប្រូតេអ៊ីនខ្ពស់ ថែមទាំងអាចសន្សំសំចៃប្រាក់ទៀតផង ប៉ុន្តែត្រូវបានមហាជនមិនយល់ស្រប និងនិយាយបែបនេះទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFRyNks0NBC5Hhh1uPREp8u2PTs13yLw3aP-paKONs80RAu7-mJlBOa6TXWHUwxwDeXGh_eboIrd24Vk1QMG_LsFocZsjGMf0DO714o-e7-IFeWE1aTH8wxzokteInRGcqPqh1q9v9GKMFIKaSngc772Dz_knuaKKdWMqBC_MdGGiuwEAsyaReNZ4QAkn_/s696/image_2024-11-11_08-40-07.png

វាបានក្លាយជាប្រធានបទមួយដែលមានការជជែកគ្នាយ៉ាងច្រើនក្នុងបណ្តាញសង្គមចិន ពេលនារីម្នាក់ឈ្មោះ Kong Yufeng ឬមានឈ្មោះក្នុងបណ្តាញសង្គមថា King Kong Like ដែលល្បីល្បាញខាងច្នៃប្រឌិត និងមានអ្នកតាមដានក្នុង Douyin រហូតដល់២លាន៨សែននាក់ បានបង្ហោះវីដេអូបរិភោគចំណីជ្រូកមានតម្លៃថោកជារៀងរាល់ថ្ងៃ ដើម្បីសន្សំសំចៃប្រាក់ ។ នាងអះអាងថា វាផ្តល់នូវប្រូតេអ៊ីនច្រើនណាស់ បរិភោគហើយល្អសម្រាប់សុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtWttm3xJVTi8gpmh-bZtxnIOWpw2sPsZK-0X3G4A3aHh1BDrIQfXgNQvB6QgsVctpilXcKXVEnVgpF_Bqm1wU8Iiak8VGReptxQuR1W3fOIo3ZMJ2a8b98gC2gQJenwdP1l_jp6Xoph4Ag53F_DmUlpk4XsS6HXksbKqY15t4ysMxVVhU9Kz-za1_en9q/s696/image_2024-11-11_08-40-07%20(2).png
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នារីឈ្មោះ Kong បានបង្ហោះវីដេអូពីការសន្សំសំចៃប្រាក់ ឬចំណាយប្រាក់ឱ្យអស់តិចបំផុត ដោយការបរិភោគចំណីជ្រូក ។ នាងបានទិញចំណីជ្រូក១ថង់ ដោយចំណាយប្រាក់ត្រឹមតែ១៤ដុល្លារអាមេរិកប៉ុណ្ណោះ ព្រមទាំងនិយាយថា បើនាងបរិភោគវា គឺនាងនឹងចំណាយប្រាក់មិនដល់១ដុល្លារទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrcfcmRrvk4-7K8LFubi9W_6DJzXrGlUz7rtzQZIsc6S1MqS2CzoQ9Dd96y-yRQSYHzP0MSJNzFuBjDovRWyaD5aWIZ3IE8GKY-UqsMnnRUoTbv10iB-4FJIuSBP0IXNolfG5-UkJOm3j49Q7mfS9afl_KtlLZWjqlk8eMfiBnAKu8pojELCogjheAFACX/s563/image_2024-11-11_08-41-28.png

ពេលបើកថង់ចំណីជ្រូក នាងនិយាយថា ក្លិនវាឈ្ងុយណាស់ ដោយសារមានគ្រឿងផ្សំជាច្រើនមុខ ដូចជា ៖ សណ្តែក, ល្ង, ពោត និងវីតាមីនផ្សេងៗ ។ ដូច្នេះ វាផ្តល់នូវប្រូតេអ៊ីនខ្ពស់, ខ្លាញ់តិច និងសុទ្ធតែជាគ្រឿងផ្សំពីធម្មជាតិទាំងអស់ ហើយផ្តល់ផលល្អសម្រាប់សុខភាពជាងអាហារដែលនាងទិញមកបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP-hwp9xGnE18HcycKQoVUVtmdJvVQT3n_tES21IEWFtA-6gdehsufQWAEZNpat1W9H3FIVOAAs4Onc0A4v0W0Ewx2G6TDxp6GrwhkeYJdm5gb9nrmp1JGCa9pjlAmxFwEi5t80VKmH2iYSIws8WmBdTQrtiKTlYjSAPqvlUravOgACsPgBtiTPRzCBxXQ/s800/image_2024-11-11_08-41-04.png

នាងក៏បានយកចំណីជ្រូកមកផ្សំជាមួយទឹកក្តៅបរិភោគ ហើយនិយាយថា ៖ «រសជាតិប្រៃខ្លាំងណាស់ និងជូរបន្តិច ។ ខ្ញុំទ្រាំពុំបានទេ ត្រូវតែផឹកទឹកបន្ថែម» ។ ប៉ុន្តែទោះយ៉ាងណា នាងនៅតែបន្តបរិភោគចំណីជ្រូករហូតដល់អស់ពីចាន ថែមទាំងមានគម្រោងបរិភោគចំណីជ្រូកឱ្យបាន១សប្តាហ៍ ព្រោះចង់ដឹងថា តើសុខភាពនាងនឹងដូចម្តេច បើនាងបរិភោគតែចំណីជ្រូកមួយមុខ ។

នាងបានប្រាប់អ្នកមើលវីដេអូកុំឱ្យធ្វើតាមនាង បើទោះជាគ្មានប្រាក់ទិញអាហារក្តី ។ ក្រោយពីវីដេអូនេះផ្សព្វផ្សាយក្នុងបណ្តាញសង្គម គឺមានចំនួនចូលមើលយ៉ាងច្រើន ហើយអ្នកលេងបណ្តាញជាច្រើនរិះគន់ថា វាគ្មានប្រយោជន៍ ពីព្រោះជាចំណីជ្រូក តើឱ្យមនុស្សបរិភោគយ៉ាងម៉េចកើត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw0F4lBMYLu94obNBAFzsgPXaJbER-efnabALILKOSs0La0_9G3dZRx5egApn-exfJ8ln11ze-tR5JeRWONdwEjIF4-DHoqbsSfwk9hnXUNF08wowcMkiNYSA0B7XwbZODKutblPpyAHnXGcmoGP0JcPPbrX7iyWj2nZqIgSPh8vNEdQbYkS_kTjmROtFz/s800/image_2024-11-11_08-41-28%20(2).png

មតិខ្លះទៀតបារម្ភខ្លាចមានអ្នកធ្វើតាមនាង ដោយសារនាងជា Influencer ដ៏ល្បីល្បាញម្នាក់ ហើយទង្វើរបស់នាងនឹងមានឥទ្ធិពលដល់អ្នកដទៃ ជាពិសេស យុវជនអាចនឹងបរិភោគចំណីជ្រូកតាមនាង ។

ដោយឡែក បុគ្គលិកក្រុមហ៊ុនផលិតចំណីជ្រូក និយាយថា បើទោះជាចំណីជ្រូកគ្មានគ្រោះថ្នាក់ក្តី ប៉ុន្តែបើមនុស្សបរិភោគ គឺក្រពះពុំអាចរំលាយបានទេ ចូរកុំបរិភោគដាច់ខាត ។ ក្រៅពីនេះ អ្នកជំនាញផ្នែកសុខភាពក៏បាននិយាយដែរថា ការបរិភោគចំណីជ្រូកអាចធ្វើឱ្យខ្វះកាល់ស្យូម, ធាតុដែក និងអៃអូទីន ហើយបណ្តាលឱ្យខូចឆ្អឹង និងឆាប់ហត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqH6VVe18C_DebW0xKGPYsWmvsE86mcpDcKxrnpaRGQcPRDunBWzBxZWj9WgkS2IP0I31V14C_BeYfKx5EabddDnL3zqExyxgKvJ5-N24CrOw7o3WFaAkLarpwNJlAKpx2uwS5JLAWI8g4EIRggouO72aJBC_HvA3ZuxUhNa8ZLHm1k7J9XhkZXDEdQ-tL/s696/image_2024-11-11_08-40-07%20(3).png

ក្រោយពីមានមហាជនរិះគន់ច្រើនពេក នារីរូបនេះក៏បានលុបវីដេអូរបស់ខ្លួនចេញពីបណ្តាញសង្គម ហើយគេពុំអាចស្វែងរកគណនីរបស់នាងឃើញទេ ៕