Home ព័ត៌មានអន្តរជាតិ គួរឱ្យសោកស្តាយ! កោះអាកទិកទំហំ ១.១ លានម៉ែត្រការ៉េបានរលាយបាត់ខ្លួនហើយ

គួរឱ្យសោកស្តាយ! កោះអាកទិកទំហំ ១.១ លានម៉ែត្រការ៉េបានរលាយបាត់ខ្លួនហើយ

63
0

កោះ Mesyatsev ដែលជាផ្ទាំងទឹកកកដ៏ធំមួយនៅតំបន់អាក់ទិកស្ថិតក្នុងប្រទេសរុស្ស៊ី បានរលាយបាត់ខ្លួនហើយ ដោយសារតែការប្រែប្រួលអាកាសធាតុ នេះបើយោងតាមរូបភាពពីផ្កាយរណបរបស់អ្នកវិទ្យាសាស្ត្ររុស្ស៊ី។
កោះ Mesyatsev គឺជាផ្ទាំងទឹកកក និងធូលីដែលមានទីតាំងនៅជិតកោះ Eva-Liv ក្នុងប្រជុំកោះ Franz Josef Land ដែលជាប្រជុំកោះរុស្ស៊ីមានប្រហែល ១៩០ កោះនៅមហាសមុទ្រអាកទិក។ នៅឆ្នាំ២០១០ កោះនេះមានផ្ទៃដីប្រហែល ១.១ លានម៉ែត្រការ៉េ ដែលស្មើនឹងទីលានបាល់ទាត់អាមេរិកប្រហែល ២០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKPylI8Pg4YYXpIwhcoKaeEV6ZUZdqMDcC7cdr1dzSmz9YKPZcCt-ywpsomWptx3OQwzkr1Yp9undRkvqwKggWfcx69WFtS8iabCA9rAYS4j5NfhMT20_4kacKXKNneO86KRGoJk-YMb2v-tNLLBUT71aslHG3UYwVjLrgrXpj5AFZpGxF86hWXYvLDJBy/s1232/image_2024-11-11_08-24-11%20(2).png

ទោះជាយ៉ាងណាក៏ដោយ នៅពេលពិនិត្យមើលសារជាថ្មីនៃរូបថតផ្កាយរណបដែលបានថតនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា កោះនេះមានទំហំត្រឹមតែ ៣០,០០០ ម៉ែត្រការ៉េប៉ុណ្ណោះ ដែលជាការថយចុះជាង ៩៩.៧% បើធៀបនឹង ១៤ ឆ្នាំមុន។ ដូច្នេះគិតត្រឹមខែវិច្ឆិកានេះ រូបភាពដែលបានថតថ្មីៗបានបង្ហាញថាកោះនេះបានបាត់ខ្លួនទាំងស្រុងហើយ នេះបើយោងតាមសមាគមភូមិសាស្ត្ររុស្ស៊ី។ វាជារឿងមួយដ៏គួរឱ្យសោកស្តាយបំផុតសម្រាប់អ្នកវិទ្យាសាស្ត្រ និងពិភពលោកទាំងមូល។ ពីមុនមហាសមុទ្រអាកទិក មានកោះក្បែរនោះប្រហែល ១៩០ ឥឡូវមានត្រឹម ១៨៩ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdsn3uEx0eR2saHFLUGDSqai1tv8WJ_8jLCb6GFyMDLX_5xrRDi1gJouIbcNzsNIAtpY7Xu5whh4HpBi2Ab44-gFr5iVYpNolA5dJKBQt9_AHWOq25Jbi9qMCP9tnFEMwvME6vPwNN-MR0_zwMjrojggljedXqMZjqv68lj4eQ9eCdJFBKQlldm-n_atnU/s1080/image_2024-11-11_08-24-11%20(3).png

មូលហេតុនៃការបាត់ខ្លួនរបស់កោះនេះគឺដោយសារតែការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីមនុស្ស ធ្វើឱ្យសីតុណ្ហភាពនៅទីនោះកើនឡើងខ្លាំងឥតឈប់ឈរ។ លោក Alexey Kucheiko អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអាកាសចរណ៍ម៉ូស្គូ បាននិយាយថា កោះ Mesyatsev បានរលាយបន្តិចម្តងៗចាប់តាំងពីការបំបែកចេញពីកោះ Eva-Liv ប៉ុន្តែអត្រានៃការរលាយបានកើនឡើងលឿនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ នៅឆ្នាំ ២០១៥ តំបន់កោះនេះត្រូវបានវាស់ប្រហែល ៥៣០,០០០ m2 ដែលតិចជាងពាក់កណ្តាលនៃផ្ទៃដីសរុបក្នុងឆ្នាំ ២០១០។ ហើយនៅឆ្នាំ ២០២២ កោះនេះបានធ្លាក់ចុះយ៉ាងខ្លាំង រហូតមកដល់ឆ្នាំ ២០២៤ កោះនេះក៏រលាយបាត់តែម្តងទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLGLXdhNzRJwHvhfpBVFhUiECDDXTpEGGZyS6_Nl6x3xivl0AF4SDUHGv-OxILOAHA7Y6nG58OLYdfQS3lWF6VEhoLuCGM5WKGHH27YbB2Cw_xAmUPOtsnDJ2o3Gd9FojHx5gpRK3Q1UHrG8Xy_ng79N-7RM7bMsK4EU3EBWtl1MpVye8fDRmHFZLB5255/s715/image_2024-11-11_08-24-11.png