កាលពីថ្ងៃទី៣១ ខែតុលា គណៈកម្មធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្ហាញផែនការណែនាំស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIoVapB0aku4yyq4MTIvT4SzV70Xxhqom0dyWWJowjV_coU6thwjQcjKjenhJ1y8qNf5hpW8j4t2PwyLW9cPpJvFaHphEJyPkskos0GFZ7eP9L6N3enh-tFSjxmxMPRfcaoHVtyKBx4nHdPQZz5FyUflK-bVKzDuCUmeT5911X3RJqMohx8SH14Ff2Rsdi/s1024/image_2024-11-09_13-50-48%20(2).png

តាមផែនការណែនាំ គណៈកម្មធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំឲ្យក្រសួងការពារជាតិត្រូវរៀបចំកម្មវិធីដោយឡែក ក្នុងការប្រារព្ធខួបលើកទី ៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងសមស្របណាមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8cSg3ckXBmrYNGR4z-w-KHqcMBAnzl36IpbcS5_D7GbY5l1HJPoqVC-_bcuEgQLxIOFejSmHiQZyuBgQIEYyYWhB5-2hYA_XzRaS67HeWxayno-cXPbis56Ie8qObLOllyfkB3ptXjhHDTt06fFiIoCHAqXKykTOzWZzt6pPbdZUmbN-b89Rot8pAuUj6/s1434/image_2024-11-09_13-50-48.png

ជាមួយគ្នានេះ ក៏មានការចាត់កម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមតាមផែននៅវិមានឯករាជ្យ ក្នុងព្រះរាជពិធីប្រទាន ភ្លើងជ័យ និងព្រះរាជពិធីពន្លត់ភ្លើងជ័យ ព្រមទាំងរៀបចំការអុជកាំជ្រួចរយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៩:០០នាទីយប់ នៅមុខព្រះបរមរាជវាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIoKP1J6mdRzgOh1ni0EwVrA25_G6y_YqMpKQsa2cGpsGCWGIeBwAcIj2DS6tJZxLcpJk40XAw5c3OOCfL_pWhUWLAsA-MVxt_c2SVgcz1DgT_Zn9pi4I8ev-BlXPCBcSZbPCjETHKNJzC438F5jUHc89eSBo6vsj1K-pE-grs5nW5DlumB_5dMxjmqfPw/s1600/image_2024-11-09_13-50-47.png

សូមជម្រាបថា ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពល ខេមរភូមិន្ទ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីសម្តែងនូវទឹកចិត្តសោមនស្ស រីករាយអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើម បានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម នៃ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrl91jbOH9JOFhO0Zt6MNZllyHyZe7FbMV1tt2PO43ZcKrE0pulm-sxRz72VaHpMh4d83MfQZRhc70TO3jeuhXXXfmjSqAVifcsqxuFY2ewvqHEXOoz1WB5CsAa43s-7AOooBjcFYRSHZ0Vg1iPLEKiv0fST03med0YKiLmhB-yx_PUTd3os-y4XMmOozO/s1600/image_2024-11-09_13-50-47%20(2).png