ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា កងទ័ពកូរ៉េខាងជើងបានចាប់អារម្មណ៍ខ្លាំងបំផុតជាមួយគេហទំព័រទាំងនេះ ក្រោយពីពួកគេទើបតែបានប្រើប្រាស់អ៊ីនធើរណេតជាលើកដំបូង ក្នុងអំឡុងពេលពួកគេមកជួយកងទ័ពរុស្ស៊ីប្រយុ.ទ្ធ ជាមួយអ៊ុយក្រែន ។

យោងតាមប្រភពមួយបញ្ជាក់ថា កងទ័ពកូរ៉េខាងជើង ដែលត្រូវបានមេដឹកនាំរបស់ខ្លួនបញ្ជូនមកប្រចាំការនៅប្រទេសរុស្ស៊ី ដើម្បីជួយរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន កំពុងតែចាប់អារម្មណ៍ការប្រើប្រាស់អ៊ីនធើរណេតយ៉ាងខ្លាំង ជាពិសេស គេហទំព័របង្ហាញរូបភាពមិនល្អ ក្រោយពេលពួកគេទើបតែបានប្រើប្រាស់អ៊ីនធើរណេតលើកដំបូង ។.png)
រីឯសារព័ត៌មាន Financial Times រាយការណ៍ថា នាពេលថ្មីៗនេះ កងទ័ពកូរ៉េខាងជើងចំនួន១១.០០០នាក់ ត្រូវបានបញ្ជូនមកជួយប្រយុទ្ធនៅទីក្រុង Kursk ស្ថិតនៅភាគខាងលិចប្រទេសរុស្ស៊ី ។
លោក Gideon Rachman អ្នកវិភាគកិច្ចការបរទេសរបស់សារព័ត៌មាន Financial Times បានសរសេរក្នុងបណ្តាញសង្គម X ថា ៖ «កងទ័ពកូរ៉េខាងជើងនៅប្រទេសរុស្ស៊ី ពួកគេពុំធ្លាប់ប្រើប្រាស់អ៊ីនធើរណេតទេ ប៉ុន្តែពេលមកដល់រុស្ស៊ី ដែលពុំបានហាមឃាត់ការប្រើប្រាស់អ៊ីនធើរណេត ពួកគេក៏បានចាប់អារម្មណ៍ខ្លាំងនឹងគេហទំព័រមិនល្អ» ។
កងទ័ពកូរ៉េខាងជើងទាំងនេះត្រូវបានលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបញ្ជូនមកប្រទេសរុស្ស៊ី ហើយពួកគេស្ថិតនៅក្រោមការបញ្ជារបស់កងទ័ពរុស្ស៊ី ។ យើងពុំអាចបញ្ជាក់ថា តើកងទ័ពកូរ៉េខាងជើងបានប្រើប្រាស់អ៊ីនធើរណេត និងចាប់អារម្មណ៍លើគេហទំព័រមិនល្អ ឬយ៉ាងណាទេ ។ នេះបើតាមការលើកឡើងរបស់មន្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ី ។.png)
ប្រទេសរុស្ស៊ីនឹងផ្តោតលើបញ្ហាសំខាន់ជាងនេះ ពាក់ព័ន្ធនឹងការចូលរួមចំណែករបស់កូរ៉េខាងជើងជាមួយកងទ័ពរុស្ស៊ី ។ បើកងទ័ពកូរ៉េខាងជើងប្រើប្រាស់អ៊ីនធើរណេតមែននោះ គួរតែបញ្ជូនពួកគេត្រឡប់ទៅរុស្ស៊ីវិញល្អជាង ពីព្រោះបច្ចុប្បន្ន អាមេរិកបានបង្ហាញពីគោលជំហរគាំទ្រអ៊ុយក្រែន និងដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ ។
ទោះយ៉ាងណា គេពុំដឹងច្បាស់ថា ការបែកធ្លាយព័ត៌មានកងទ័ពកូរ៉េខាងជើងកំពុងតែចាប់អារម្មណ៍ខ្លាំងនឹងការប្រើប្រាស់អ៊ីនធើរណេតនេះ ចេញមកពីប្រភពណាឱ្យពិតប្រាកដទេ ។ សារព័ត៌មាន New York Post បានព្យាយាមទាក់ទងទៅកាន់រដ្ឋាភិបាលរុស្ស៊ីដើម្បីសុំបំភ្លឺពីរឿងនេះ ប៉ុន្តែគ្មានការឆ្លើយតប ៕










