សមាគមសិល្បករខ្មែរក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឱ្យសាធារណជនមានការជ្រួលជ្រាបនូវទឹកចិត្តដ៏ប្រពៃក្នុងការជួយជ្រោមជ្រែងដល់ ប្រាសាទ ដាវីន ក្នុងការប្រកួតនៅលើឆាកអន្តរជាតិលើឆាក Miss Universe ជាមួយថវិកា២០០០ដុល្លារសម្រាប់ការបោះឆ្នោត។ សមាគមសិល្បករខ្មែរបានអំពាវនាវដល់ប្រជាជនកម្ពុជាចូលរួមបោះឆ្នោតដល់បវរកញ្ញាចក្រវាលកម្ពុជាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFPR9TKgAD3UEYP40xiA6dYto5G-muPYPi0nXSH7DXnW70YcNAmEgqdNbff5-ruDWnex8QxD0Zosy-TDjgj96q-BEu7QN-4NKC57kzRFuMtUgIeE6Am8pUKRXR0IV8XqBZyxzCA2FcvblGJdNaZQgAMKgyrvp6YUsygZvQ-FeFVZaPPpTtm2gXl-NZ2xqA/s1280/465889438_976263311212856_4468767261012838298_n.jpg
ពិធីករ ជា វណ្ណារិទ្ធ អ្នកនាង ខាត់ សុឃីម រួមទាំងសិល្បករ សិល្បការិនី ជាច្រើនរូបទៀតបានចូលរួមផ្សព្វផ្សាយក្នុងការជួយជ្រោមជ្រែងទៅដល់អ្នកនាង ប្រាសាទ ដាវីន Miss Universe Cambodia 2024 សម្រាប់ការសាមគ្គីគ្នាក្នុងការបោះឆ្នោតដើម្បីទទួលបានជ័យលាភីពានមាសនិងប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX3KzDKb1i3Yk3khKyHwujKoOPfQxAGVi46TLhe0FCkRo0ubH96k4CWbWaDnSxH6PjjldA3nAfBLHuF1fa16A6oaL2zuV9FbNNoB5017AMBakdSKhYI4I-0sHxoCq8WHCMOEelMuZLuTGpxH1geSOGrpBBsyqrUN6w0OisAxptZGzMVRPAZywHpxoE2S1n/s2048/466137571_976263354546185_1441367956647777888_n.jpg

ជាមួយគ្នានេះសមាគមសិល្បករខ្មែរក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានចូលរួមផ្សព្វផ្សាយជាច្រើនដងសម្រាប់លើកទឹកចិត្តទៅកាន់ប្រាសាទ ដាវីន ដែលកំពុងតំណាងកម្ពុជានៅប្រទេសម៉ិចស៊ិក។ មិនត្រឹមតែចូលរួមផ្សព្វផ្សាយប៉ុណ្ណោះប្រធានសមាគមក៏បានជួយជាថវិកាចំនួន២០០០ដុល្លារសម្រាប់ការបោះឆ្នោតដែលស្មើនឹង១ម៉ឺនសំឡេង។ សមាគមសិល្បករក៏បានអំពាវនាវដល់មហាជនខ្មែរទូទៅ ដែលមានលទ្ធភាពចូលរួមលើកទឹកចិត្តដល់កញ្ញាឯកតំណាងកម្ពុជា ប្រាសាទ ដាវីន តាមរយៈការបោះឆ្នោត(Vote) ដោយផ្ដោតសំខាន់លើការងារសង្គមដែលបានធ្វើកន្លងមក។ ការបោះឆ្នោតនេះ នឹងជួយឱ្យកម្ពុជាអាចទទួលបានជ័យលាភីពានមាស និងប្រាក់ ក្នុងចំណោមប្រទេសទាំង១០ សម្រាប់ការងារសប្បុរសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ការបោះឆ្នោតរបស់បងប្អូន គឺពិតជាសំខាន់ ដើម្បីឱ្យកម្ពុជាទទួលបានពានរង្វាន់ Top10 Voice for Change។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGrkmmjKSjJ8fI7MZXupea3xukEjpdtuyD3tf_k5REXb0qhJgfI15T9gIidi2W1WClRCH4Ejwsg0UfrKgijfEl7G01ppDx4TrxGxyqd-1C3Xo9_7zIu4xrlpnTbJG8mf5XagtXCeO7WobFiEtbteR7z8cA3joEAm7G7h4djkdq3PWKSnGBGbNRuwKFjPh7/s2048/466335958_976263331212854_5229418837275175166_n.jpg

ទទួលបានការលើកទឹកចិត្តបែបនេះ ប្រាសាទ ដាវីន Universe Cambodia 2024 បានបង្ហាញនូវអារម្មណ៍មានកិត្តិយសបំផុតដែលទទួលបានគាំទ្រ ជ្រោមជ្រែងពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និង សមាគមសិល្បករខ្មែរ។ ប្រាសាទ ដាវីន ថានាងពិតជារំភើប នឹងស្ញប់ស្ញែងនូវទឹកចិត្តដ៏ស្រស់ស្អាតរបស់លោកជំទាវនិងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់សិល្បករ សិល្បការិនី បងប្អូនជនរួមជាតិទាំងអស់ដែល នៅតែបន្តព្យាយាមជ្រោមជ្រែងក្នុងការបោះឆ្នោះឱ្យនាង៕