យោងតាមប្រភពពី Variety ប៉ូលិសសអាហ្សង់ទីនបានចាប់ខ្លួនបុគ្គលិកពីរនាក់នៃសណ្ឋាគារដែល Liam Payne បានធ្លាក់ពីលើជាន់ទីបីរហូតដល់ស្លាប់កាលពីថ្ងៃទី១៦ ខែតុលា និងមិត្តភក្តិរបស់តារាចម្រៀងម្នាក់ទៀតពីបទជាប់ពាក់ព័ន្ធក្នុងការស្លាប់របស់តារាចម្រៀងរូបនេះ។.png)
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ប្រភពព័ត៌មានបានឱ្យដឹងថា អត្តសញ្ញាណមិត្តរបស់ Liam Payne ថាជាអ្នកជំនួញ ដោយឈរឈ្មោះជាអ្នកគ្រប់គ្រងរបស់លោក។ ជននេះត្រូវបានគេចោទប្រកាន់ថាបានបោះបង់ចោលជនរងគ្រោះមុនពេលធ្លាក់ពីលើយ៉របន្ទាប់ពីលេបថ្នាំ។ អ្នកទាំងពីរបានជួបគ្នាជាទៀងទាត់ក្នុងអំឡុងពេលស្នាក់នៅពីរសប្តាហ៍របស់ Liam Payne នៅក្នុងទីក្រុង។ ប៉ូលិសបាននិយាយថា មនុស្សពីរនាក់ដែលនៅសេសសល់បានផ្គត់ផ្គង់ថ្នាំញៀនដល់លោក។ អាជ្ញាធរបានឆ្មក់ចូលផ្ទះ៨ខ្នងដែលទាក់ទងនឹងមនុស្សបីនាក់នេះដោយ ប៉ូលិសបានរឹបអូសបានទូរស័ព្ទដៃ៩គ្រឿង កុំព្យូទ័រ៣គ្រឿង រួមទាំងកញ្ឆាផងដែរ។
ព្រះរាជអាជ្ញាអាហ្សង់ទីនទទួលបន្ទុកលើករណីនេះ បានចោទប្រកាន់ជនសង្ស័យទាំងបីនាក់ពីបទ «ទុកជនរងគ្រោះឱ្យស្លាប់» និង «ផ្តល់ និងសម្រួលដល់ការប្រើប្រាស់ថ្នាំញៀនរបស់តារាចម្រៀង Liam Payne ។ ទោះយ៉ាងណា សមត្ថកិច្ចមិនបានប្រកាសពីអត្តសញ្ញាណមនុស្សទាំងនេះទេ។ បន្ថែមពីលើមូលហេតុនៃការស្លាប់ដោយសាររបួសជាច្រើន ការហូរឈាមខាងក្នុង និងខាងក្រៅ លទ្ធផលធ្វើកោសល្យវិច័យនាពេលថ្មីៗនេះ បានបង្ហាញថា រាងកាយរបស់ Liam Payne មានដាននៃជាតិអាល់កុល កូកាអ៊ីន និងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តតាមវេជ្ជបញ្ជា។ ពីមុន កោសល្យវិច្ច័យបាននិយាយថាតារាចម្រៀងរូបនេះបានប្រើសារធាតុរំញោច និងថ្នាំងងុយគេងជាច្រើនរួមទាំង កូកាអ៊ីនពណ៌ផ្កាឈូក មុនពេលលោកស្លាប់។
នៅក្នុងរបាយការណ៍ ព្រះរាជអាជ្ញាបានច្រានចោលនូវលទ្ធភាពដែល Liam Payne អតីតសមាជិកក្រុម One Direction ធ្វើអត្តឃាត និងត្រូវបានប៉ះពាល់រាងកាយដោយភាគីទីបី។ ពួកគេបាននិយាយថា៖ «ជនរងគ្រោះខ្វះការការពារខ្លួននៅពេលដួល បូកផ្សំនឹងទិន្នន័យដែលទាក់ទងនឹងការប្រើប្រាស់គ្រឿងញៀន ពួកយើងសន្និដ្ឋានថា Liam Payne មិនទាន់ដឹងខ្លួនទាំងស្រុង ឬកំពុងស្ថិតក្នុងស្ថានភាពធ្លាក់ទឹកចិត្ត ឬបាត់បង់ស្មារតីយ៉ាងខ្លាំង» ក្នុងពេលវេលាដែលមានរឿង។ តំណាងរដ្ឋាភិបាលបានបញ្ជាក់ថា សាកសពរបស់ Liam Payne ត្រូវបានបញ្ជូនទៅកាន់ចក្រភពអង់គ្លេសវិញ បន្ទាប់ពីការពិនិត្យជាច្រើនសប្តាហ៍៕










