Home ព័ត៌មានអន្តរជាតិ Samsung នឹងបង្កើត Galaxy S25 Slim ដើម្បីប្រកួតប្រជែងជាមួយ iPhone 17 Air

Samsung នឹងបង្កើត Galaxy S25 Slim ដើម្បីប្រកួតប្រជែងជាមួយ iPhone 17 Air

69
0

កាលពីខែតុលា ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួននឹងចេញលក់ម៉ូដែល iPhone 17 Air ដែលជាស្មាតហ្វូនស្តើងបំផុតមិនធ្លាប់មាននៅចុងឆ្នាំ ២០២៥។ មិនយូរប៉ុន្មានថ្មីៗនេះក្រុមហ៊ុន Samsung ក៏កំពុងបង្កើតកំណែទម្រង់ស្តើងបំផុតនៃស៊េរី Galaxy S25 ផងដែរ ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅចុងឆ្នាំ ២០២៥ ដូចគ្នា ក្នុងគោលបំណងប្រកួតប្រជែងជាមួយនឹង iPhone 17 Air ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvWw4zgxDT9XDP3xNsD-w3cewbQY1DqYOtyBPI1gZEBtmHFXbpXzi5yQ6GjfRK5TtTV6wMMPpOqUzw1JSJYu74A8G4hyM0_aWzUOrny8IboyhQw3uQ-ZzTiNLcR4V0qkVKsGJqZ1vdce3t0xY-m5o2jIhnXpfitTpT1VHbIGDsnH3D-BL0jKl46HMUXpyy/s1200/image_2024-11-08_15-53-09.png

យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េ និងទិន្នន័យពីអង្គការទូរស័ព្ទពិភពលោក GSMA បានឱ្យដឹងថា បច្ចុប្បន្ន Samsung កំពុងបង្កើត Galaxy S25 Slim ដែលជាស៊េរីស្មាតហ្វូនស្តើងបំផុតរបស់ក្រុមហ៊ុន ដែលនឹងគ្រោងចេញលក់នៅឆ្នាំក្រោយ ដើម្បីប្រកួតប្រជែងដោយផ្ទាល់ជាមួយ iPhone 17 Air របស់ Apple។ នេះបើយោងតាមរបាយការណ៍ ស្មាតហ្វូនស្តើងបំផុតរបស់ Samsung អាចនឹងបង្ហាញខ្លួននៅត្រីមាសទី ២ ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDmy9pqBjZ9NpRsq9fXzDu2q4SQvr8ijNEvxrPK4UhuWDg_rQ80i2B_Q4vhUw60U1aBQKfLMSO4GtTR_aNaLrVj2RrdcAAEtzxLec63-XK73BIbeiBVerILRV-5zlOL3oid7gxQFsB5wfCvgG7Dcqp-KyhdyWdDzUlRLd16Gr0SAuEnPYbTHa3hT5Ou5QF/s1920/image_2024-11-08_15-53-10.png

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែល Samsung ធ្វើការពិសោធន៍ជាមួយនឹងការរចនាស្មាតហ្វូនរាងស្ដើង។ នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុនបានបញ្ចេញ Galaxy Alpha ដែលមានកម្រាស់ត្រឹមតែ ៦.៧mm បើប្រៀបធៀបទៅនឹង Galaxy S5 ធម្មតា ៨.១mm។ ប្រភពឧស្សាហកម្មបាននិយាយថា Samsung មើលឃើញកិច្ចខិតខំប្រឹងប្រែងចុងក្រោយនេះថាជាជំហានយុទ្ធសាស្ត្រមួយដើម្បីធ្វើឱ្យទីផ្សារស្មាតហ្វូនកាន់តែទាក់ទាញ ចំពេលមានតម្រូវការធ្លាក់ចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVsIqQBEiQ-dO9CjW_xtTNQw5ZNpq-jKZ0CMV6lzeE6JB17KZnSckJLs9Y1Gjixh68RKUiK_A4OebV8RlSqa1uoxLMK9bQ6Kg1-h4MHFRkve351bWHCQ_UJ_uoUdjR1UHfdxX-d6S0Rf6UYDI5DUz1a2piqtyuewI_GKGaIUrh4bsvsYje4S1jqJ8C6o8K/s781/image_2024-11-08_15-54-04.png

សម្រាប់ Apple ម៉ូដែល iPhone 17 Air ដែលនឹងចេញលក់នៅចុងឆ្នាំ ២០២៥ ត្រូវបានគេនិយាយថាមានអេក្រង់ទំហំ ៦.៦ អ៊ីញដែលមានកម្រិត Refresh Rate 120Hz។ អ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo បាននិយាយថា លោកគិតថា iPhone 17 Air នឹងមានបន្ទះឈីប A19 ស្តង់ដារ កោះថាមវន្ត កាមេរ៉ាខាងក្រោយតែមួយ និងម៉ូដឹម 5G ដែលរចនាដោយ Apple។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOJGUv8bcABkF9vbphO2_pnsAEMGBUaM2BVoTMTO5Y7h8EaFCBshUAOAw5_TvAksYyj8Ra0yxhDGrMs87VInb6KXtskqs-jiKvzZ6rlZEdsat-ajGLc7Bv-1UUO3cWfPhV3P9kbDtPoNs7TLyO-8OiU0LU_Xfhwd46Pp6Dxbuc6p-jR9XOiGWhtJE9V9tq/s1200/photo_2024-11-08_13-56-04.jpg

ទោះជាយ៉ាងណាពេលវេលានៃការចេញផ្សាយផលិតផលទាំងពីរនេះ បានបង្ហាញថា ឆ្នាំ ២០២៥ អាចសម្គាល់ការចាប់ផ្តើមនៃនិន្នាការថ្មីមួយ ដែលផ្តោតលើភាពស្តើងនៃឧបករណ៍ពីក្រុមហ៊ុនស្មាតហ្វូនយក្សទាំងពីរ បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃការសង្កត់ធ្ងន់លើការកែលម្អសមត្ថភាពរូបភាព និងថាមពលដំណើរការ៕