កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានផ្សព្វផ្សាយពីការដេញថ្លៃនំខេកមួយចំណិត ដែលត្រូវបានគេធ្វើតាំងពី៧៧ឆ្នាំមុន សម្រាប់ពិធីរៀបអភិសេករបស់ព្រះមហាក្សត្រអង់គ្លេសដ៏ល្បីល្បាញលើពិភពលោក ។ អ្វីគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ បើទោះជានំនេះបានផលិតអស់រាប់សិបឆ្នាំក្តី ប៉ុន្តែនៅតែអាចបរិភោគបាន ដោយសារមានគ្រឿងផ្សំសំខាន់ទាំងនេះ ។
តាមធម្មតា នំខេកសម្រាប់ពិធីខួបកំណើត ឬអាពាហ៍ពិពាហ៍ គឺពុំអាចរក្សាទុកបានយូរទេ ។ នាពេលថ្មីៗនេះ បុរសចិនម្នាក់បានចំណាយប្រាក់រហូតដល់ជិត៤ពាន់ដុល្លារអាមេរិកដើម្បីទិញនំខេកពីការដេញថ្លៃ ដោយសារមានពាក្យចចាមអារ៉ាមថា វាជានំកក្នុងពិធីរៀបអភិសេករបស់ព្រះមហាក្សត្រអង់គ្លេស ។.png)
សារព័ត៌មានអង់គ្លេស The Times រាយការណ៍ថា បុរសចិនរូបនេះបានចំណាយប្រាក់ជិត៤ពាន់ដុល្លារអាមេរិកទិញនំខេកពីការដេញថ្លៃ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសារវាជានំមានអាយុច្រើនជាងគេ ។ ប៉ុន្តែមហាជនឆ្ងល់ថា ហេតុអ្វីនំខេករក្សាទុកបានយូររាប់សិបឆ្នាំនេះ អាចលក់ដេញថ្លៃក្នុងតម្លៃខ្ពស់? ក្រោយមក ទើបពួកគេដឹងថា វាជានំក្នុងពិធីរៀបអភិសេករបស់ម្ចាស់ក្សត្រី Elizabeth ទី២ និងព្រះអង្គម្ចាស់ Philip ។.png)
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤៧ ម្ចាស់ក្សត្រី Elizabeth ទី២ និងព្រះអង្គម្ចាស់ Philip បានរៀបអភិសេកក្នុងព្រះរាជវាំង Buckingham ប្រទេសអង់គ្លេស ដោយមានភ្ញៀវមានឋានៈខ្ពង់ខ្ពស់ និងអ្នកជំនួញលំដាប់ពិភពលោក ចូលរួម ។ ពិធីអភិសេកនេះរៀបចំឡើងយ៉ាងអធិកអធម ព្រមទាំងមាននំខេកដ៏ស្រស់ស្អាតបំផុតមានកម្ពស់ជាង២ម៉ែត្រ, ទម្ងន់២២៦គីឡូក្រាម ដែលធ្វើដោយ Frederick Stang ប្រធានផលិតនំរបស់ក្រុមហ៊ុន McVitie & Price នាសម័យនោះ ។
នំខេកនេះត្រូវបានតុបតែងយ៉ាងល្អប្រណីត និងល្អិតល្អន់យ៉ាងខ្លាំងតាមបែបព្រះរាជវាំងអង់គ្លេស ។ រីឯគ្រឿងផ្សំសម្រាប់ធ្វើនំខេក រួមមាន ៖ ផ្លែឈើរបស់អូស្ត្រាលី, ស្រាអាហ្វ្រិកខាងត្បូង និងស៊ុត៧០០គ្រាប់ ហើយសម័យនោះ គេហៅនំនេះថា «The 10,000-mile Wedding Cake» ដោយសារគ្រឿងផ្សំរបស់វានាំចូលពីអូស្ត្រាលី និងអាហ្វ្រិកខាងត្បូង ។
ក្រោយបញ្ចប់ពិធីរៀបអភិសេក គេក៏បានកាត់នំខេកនេះជា២.០០០ចំណិត និងចែកឱ្យភ្ញៀវមកចូលរួមចំនួន១៤៦នាក់បរិភោគ ព្រមទាំងផ្តល់ទៅឱ្យអង្គការសប្បុរសធម៌, មន្ទីរពេទ្យ និងសាលារៀនផងដែរ ។ រីឯចំណិតនំខេកដែលបុរសចិនទិញពីការដេញថ្លៃ គឺជារបស់ Marion Paulson អ្នកថែទាំព្រះរាជវាំង Holyroodhouse នៅប្រទេសស្កុតឡេន ប៉ុន្តែម្ចាស់ខេកពុំព្រមបរិភោគ និងរក្សាទុកនៅក្រោមគ្រែ ។.png)
អ្នករៀបចំកម្មវិធីដេញថ្លៃនំខេកនិយាយថា នំខេកផ្សំពីស្រាក្នុងបរិមាណច្រើន ទើបអាចរក្សាទុកបានរាប់សិបឆ្នាំ ហើយនៅតែអាចបរិភោគបាន ។ ប៉ុន្តែយើងពុំណែនាំឱ្យបរិភោគវាទេ ៕










