Home ព័ត៌មានអន្តរជាតិ ទីក្រុងអណ្តែតទឹក នៅលើសមុទ្រដ៏ធំបំផុតរបស់ពិភពលោក កំពុងទាក់ទាញភ្ញៀវទេសចរ

ទីក្រុងអណ្តែតទឹក នៅលើសមុទ្រដ៏ធំបំផុតរបស់ពិភពលោក កំពុងទាក់ទាញភ្ញៀវទេសចរ

67
0

ទីក្រុង Neft Daşları ស្ថិតក្នុងប្រទេសអាស៊ែបៃហ្សង់ អណ្តែតលើផ្ទៃសមុទ្រ Caspian គឺជាទីក្រុងដែលមានលក្ខណៈពិសេសជាច្រើនមិននឹកស្មានដល់។
ទីក្រុងនេះគឺជាបណ្តាញអណ្តូងប្រេង និងកន្លែងផលិតប្រេងដ៏សំខាន់មួយ ដែលតភ្ជាប់ដោយស្ពានជាច្រើនគីឡូម៉ែត្រឆ្លងកាត់សមុទ្រកាសព្យែន ដែលជាសមុទ្រដ៏ធំបំផុតរបស់ពិភពលោក។ វាមានចម្ងាយប្រហែល ៩៦.៥ គីឡូម៉ែត្រពីរដ្ឋធានី Baku របស់ប្រទេស Azerbaijan និងប្រហែល ៦ ម៉ោងតាមទូកពីដីគោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUZ632I1sUkLij0jQHKexmhKbOHSLcY51yixslhoUqWBGMqSzPLVO9-6KkZRPgyQ09y3_MahrNFnejjtYNndoAqnXaav2Q0UoEukukFQalDeM4XUPEi1L6s5ZuMUKTLUOBI5eWKwHHDSGMnQvoyO9-ZSD2d53O2K68wlIKEnJuXdG3Jw_oBwOTGxtR115g/s1500/image_2024-11-08_13-16-51.png

យោងតាមសៀវភៅកំណត់ត្រាហ្គីណេសទីក្រុង Neft Daşları គឺជាអណ្តូងប្រេងនៅឈូងសមុទ្រចំណាស់ជាងគេបំផុតរបស់ពិភពលោក។ កាលពីមុនទីក្រុងអណ្តែតទឹកនេះ គឺជាផ្ទះរបស់អ្នកស្រុកកជាង ៥០០០ នាក់ ប៉ុន្តែនៅក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះចំនួនប្រជាជននៃ Neft Daşları ក៏បានថយចុះជាលំដាប់ ហើយតំបន់ជាច្រើនបានក្លាយទៅជាទ្រុឌទ្រោម និងលិចចូលទៅក្នុងសមុទ្រ។ មូលហេតុគឺដោយសារកន្លែងប្រេងធំៗត្រូវបានអភិវឌ្ឍ ហើយតម្លៃប្រេងមានការប្រែប្រួល លើសពីនេះស្ពានសំខាន់ៗជាច្រើនក៏បានដួលរលំ ក្រោមឥទិ្ធពលនៃព្យុះនៅសមុទ្រកាសព្យែនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-FTvnAqpbVfFYjBAL26EUayrQJaEIIgdf1oG7N-rtquNJYGXsqnLku5QSFaKqVlQJX5-yR1I8oj48aBazXkx2_E0Rw4WV6wUX_3Rxy6evDhgFYCchx9XBvRWIIgx88uIqITSwWm4Gnau7m9dhqH7cQvgw6I1JJBAFX8dTJuSg_0QqociwcYv-_tTUoqqb/s2000/image_2024-11-08_13-16-52.png

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងនេះនៅតែមានលក្ខណៈពិសេសជាច្រើន ដោយបានដើរតួជានិមិត្តរូបនៃការរុករកប្រេងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រទេស Azerbaijan នៅតំបន់ Caspian ដែលជាតំបន់សមុទ្រដែលសម្បូរដោយឥន្ធនៈហ្វូស៊ីលច្រើនជាងគេ។ កាលពីមុនទីក្រុងអណ្តែតទឹក Neft Daşları បានផ្តល់លំនៅដ្ឋានសម្រាប់កម្មករ ហាងនំប៉័ង រោងមហោស្រព ហាងទំនិញ បរិក្ខារពេទ្យ ទីលានបាល់ទាត់ និងឧទ្ធម្ភាគចក្រ ដែលអាចផ្ទុកមនុស្សរាប់រយនាក់។ ទីក្រុងនេះថែមទាំងមានដើមឈើ និងសួនច្បារលើរចនាសម្ព័ន្ធដែកទៀតផង។ មនុស្សមួយចំនួននៅ Azerbaijan ហៅវាថាជា “អច្ឆរិយៈទី ៨ នៃពិភពលោក” ឬ “កោះនៃនាវាទី ៧” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPE9ffplV41vxJnrRsOvfx1zGLZ3pWLlqbsphIlnvWzk9WUXsL1zYa_raCUIT_hKk4_3fiayKigNKGMDYq4gusCQwufLP6fDzIBzAke1Q26NAVKk45ioGw5zaBDxnJq42GZTU4odQgm8kqK4dWJxpWWiGtk1_A56Zn7XrGIsgnX246zjv-LoCA7sayUoV/s2060/image_2024-11-08_13-16-54%20(2).png

វាក៏ជាមជ្ឈមណ្ឌលនៃការផលិតប្រេងដ៏ធំបំផុតមួយនៅក្នុងសមុទ្រកាសព្យែនផងដែរ ដោយបានផលិតប្រេងជិត ១៨០ លានតោនក្នុងរយៈពេល ៧៥ ឆ្នាំនៃអត្ថិភាពរបស់ខ្លួន។ ទោះបីជាបច្ចុប្បន្នទីក្រុងមួយនេះហាក់ទ្រុឌទ្រោមបន្តិចក៏ដោយ មនុស្សមួយចំនួនជឿជាក់ថា Neft Daşları អាចក្លាយជាគោលដៅទេសចរណ៍ ឬសារមន្ទីរដ៏ល្បីមួយ ដោយសារតែទីក្រុងនេះគឺជាលំយោលនៃការរុករកប្រេងនៅឯនាយសមុទ្រ និងជាផ្នែកមួយនៃបេតិកភណ្ឌរបស់ប្រទេស Azerbaijan៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHaJpJ-461Mn09Bq1Tgp4v_XFqZ8ejhSb_80baJglcoRUniQVfc8efA5SmeBqNPeLjRJA3ztYpc_2I9rEkRTyfYLxc6TeaIikU9ddxokCa8I9-ZIQWdc64s_7OqrvII4ZhWDikLaZz3pczwWLkRo33jtFBUgh81RNjYlHz1VVKEV5uJoWmKwWc87hg_xV5/s800/image_2024-11-08_13-16-54.png