Home ព័ត៌មានអន្តរជាតិ Tesla នឹងទទួលផលប្រយោជន៍ច្រើនពីទំនាក់ទំនងរវាងលោក Elon Musk និងប្រធានាធិបតីអាមេរិក

Tesla នឹងទទួលផលប្រយោជន៍ច្រើនពីទំនាក់ទំនងរវាងលោក Elon Musk និងប្រធានាធិបតីអាមេរិក

58
0

សហរដ្ឋអាមេរិក ៖ លោក Elon Musk ជាមហាសេដ្ឋី និង CEO របស់ក្រុមហ៊ុន Tesla នឹងទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនមហាសាលពីទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីអាមេរិក ដោយសារលោកបានចេញមុខគាំទ្រលោក Donald Trump ក្នុងពេលរកសំឡេងឆ្នោតកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs3Vlc0Y4dyyzTyWw4A4JLDu2QBjtujL2wMoLxkYkLEjcU9xZW6Exo300_yZ1i8hLFdkzgdIKeboye5tw2uHoB-lJsZosm25t2uuypUYTjyAeof-53KUcUdfmxew9ib4OnW5HQP5C9N1GnIGiyUZ39YS9-adLen5pTz0raPt44VeXMqtxzM31NHAtcux8j/s1440/image_2024-11-08_11-21-39.png

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងរហូតដល់ជិត១៥% កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីលោក Trump ទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ។ ហេតុនេះ វាធ្វើឱ្យទឹកប្រាក់របស់ Tesla កើនឡើងប្រមាណ១២ម៉ឺនលានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgJ_fPwivVJSxBxjui-CUXODsjbvAj5qVtqg7muhJQnxrbaBvuh0WcOB6FfJyFdndDmqSZ4Cgy6poKH3LanLn8e4ID4T4IvgSIbQvfx09fyivSTy8H0006SySi7hVDrZXkbtQ5PymYxmGOsu1gXje2-g4zkLISMLNy70sD-5DO5GiZqY3-Y69MVXw_eciP/s1200/image_2024-11-08_11-21-40.png

លោក Elon Musk បានចំណាយប្រាក់ចំនួន៧៥លានដុល្លារអាមេរិកឱ្យក្រុមឃោសនារកសំឡេងឆ្នោតគាំទ្រលោក Trump ។ លោក Trump និយាយថា នឹងបង្កើតគណៈកម្មការលើកកម្ពស់ប្រសិទ្ធភាពរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលកណ្តាល ហើយគណៈកម្មការនេះដឹកនាំដោយលោក Elon Musk ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVx0afs84rAezlX4K99sNbKLDcC8EhlnD8hLc33Kro0-y3T0cWuV5M4XeC3j8rTIrugkD3Al-gCFk75ZifqEmBf5nT8IXzqojFcU8i3MzSvszIFh369VBnquTqEvUUtIN4tSi9B7jZe9UvpUZpcLcl3R3lfPQXUPLUdWZDTwJaktihMCWXVBC1SbpeGrmI/s1500/image_2024-11-08_11-17-19.png

លោក Elon Musk នឹងមានឥទ្ធិពលកាន់តែខ្លាំង ក្រោយពីលោក Trump កាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មី ខណៈបច្ចុប្បន្ន លោក Elon Musk ជាម្ចាស់ប្រព័ន្ធអ៊ីនធើរណេតតាមផ្កាយរណប Starlink និង CEO របស់ Tesla ។ កន្លងមក លោកបានទទួលផលប្រយោជន៍ពីគោលនយោបាយមួយចំនួនរបស់លោក Trump រួមទាំងគោលនយោបាយការផលិត និងប្រើប្រាស់ថាមពលព្រះអាទិត្យ និងរថយន្តអគ្គិសនី ដែលអនុម័តច្បាប់ដោយលោក ចូ បៃឌិន នៅឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUPgMkIfY4bHe91TFRAJBMFw53p8AlvMWb6ALAZF1uWQPkM5-6NSEY5Ro6qgxVu7qLh7ygIJlkvg6TUqVfTVGIc8D0q1XXfQLxxRPrIKR687kkvTWyld3z5wZnNyf4JESHCWs5Qhsxf6P1cipyMyVRDNA0gYWcUcX1gF0-4RPUWn4GytOFbxhRT__qV7td/s3072/image_2024-11-08_11-17-15.png

លោកបានការពារហានិភ័យអាជីវកម្មរបស់ខ្លួន ដោយសហការជាមួយលោក Trump និងទទួលបានការយកចិត្តទុកដាក់ពីលោក Trump ។ បើទោះជា Tesla មានឧបសគ្គក្នុងការដំណើរការក្តី ប៉ុន្តែ Tesla នឹងអាចជម្នះឧបសគ្គទាំងអស់ ពេលមានលោក Trump នៅពីក្រោយខ្នង ។ រីឯតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Lucid Group និង Rivian Automotive របស់អាមេរិក បានធ្លាក់ចុះ៥,៣% និង៨,៣% ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនចិន BYD ធ្លាក់ចុះ២,៣% ត្រឹមរយៈពេល១យប់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHDud3J4CAkz3gdxtWNUhHVLa0n2v3hC2BdAenV9M48AV3PzO5JMN5CskLpPRK6EYhSdTS6An97aKPs1vkABVjvAarBV6floUh4KOvsh9qh-tH2o211l5MgrikccT_YEKiRB28nhYl_3L4UQ1jrsrO98CjgIRodF7AYSMTAhRwK3dgEODeFMx-ufP8p-1u/s768/image_2024-11-08_11-21-41.png

អ្នកវិភាគនិយាយថា លោក Trump នឹងដំឡើងពន្ធរថយន្តអគ្គិសនីចិនដែលនាំចូលអាមេរិក ហើយនឹងជួយការពារ Tesla ពីការប្រកួតប្រជែង ។ ការលុបចោលបទប្បញ្ញត្តិផ្សេងៗ និងកាត់បន្ថយការចំណាយរបស់ Tesla នឹងធ្វើឱ្យលោក Elon Musk មានឥទ្ធិពលខ្លាំងនៅអាមេរិក ផ្នែកបច្ចេកវិទ្យា, ការស្រាវជ្រាវអវកាស និងរថយន្តអគ្គិសនី ហើយលោកនឹងទទួលផលប្រយោជន៍ដោយផ្ទាល់តាមរយៈ Tesla និងក្រុមហ៊ុនផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHDud3J4CAkz3gdxtWNUhHVLa0n2v3hC2BdAenV9M48AV3PzO5JMN5CskLpPRK6EYhSdTS6An97aKPs1vkABVjvAarBV6floUh4KOvsh9qh-tH2o211l5MgrikccT_YEKiRB28nhYl_3L4UQ1jrsrO98CjgIRodF7AYSMTAhRwK3dgEODeFMx-ufP8p-1u/s768/image_2024-11-08_11-21-41.png

ហេតុនេះ លោក Elon Musk អាចព្យាយាមប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបន្ធូរបន្ថយផ្នែកច្បាប់ពាក់ព័ន្ធនឹងអាជីវកម្មនានាដែលលោកគ្រប់គ្រង ។ កន្លងមក លោកនិយាយថា នឹងពន្លឿនការអនុម័តច្បាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិ ៕