នាព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភា បានអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមចំនួន៤មាត្រា។
ការអនុម័តលុបចោលកិច្ចព្រមព្រៀងនេះ ធ្វើឡើក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងមានអសមាជិកសមាជិការដ្ឋសភាចំនួន១០៩រូប បានបោះឆ្នោតជាឯកច្ឆន្ទលើ១០៩សំឡេងលើ១០៩។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយតំណាងរដ្ឋាភិបាលនៃប្រទេសទាំងបី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកទី៩ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នៅខេត្ត សៀមរាប នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV- DTA។.png)
គួរបញ្ជាក់ថា ២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ CLV បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចគោលដៅជាតិ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចបានយ៉ាងច្រើនសម្បូរបែប។
ផ្អែកលើសមិទ្ធផលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឈានដល់ការអនុម័តលុបចោលកិច្ចព្រមព្រៀងនេះ ដោយជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាបាននូវការអភិវឌ្ឍប្រទេស រៀងៗខ្លួន៕










