Home ព័ត៌មានអន្តរជាតិ កត្តាអ្វីខ្លះជំរុញឱ្យលោក Donald Trump ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក?

កត្តាអ្វីខ្លះជំរុញឱ្យលោក Donald Trump ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក?

70
0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេស Business Insider បានវិភាគពីកត្តាមួយចំនួន ដែលជំរុញឱ្យលោក Donald Trump មកពីគណបក្ស Republican ទទួលបានសំឡេងគាំទ្រច្រើនពីពលរដ្ឋអាមេរិកក្នុងការបោះឆ្នោតឆ្នាំ២០២៤ និងឡើងកាន់តំណែងជាប្រធានាធិបតីថ្មី នាដើមឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr_jxluSDNKNx9K-bX4MI7x-SHzDKZ9JJtJHiZ6df9IJFih5tWliLm8cY0Vc5HqLjE1Mi8QQA03ttquMWdGQtF3862HVjNJnTHikQCIST7amB5jO2dRk-04ES179bPA-v371hYn8pp-Phs_GJHe0FkfFwOmp11aIbmvnZU-5GCu4xxkIPaEiEoF27do-qV/s2000/image_2024-11-08_13-47-15.png

ការវិភាគរបស់សារព័ត៌មានបរទេសបញ្ជាក់ថា គណបក្ស Democrat បានបាត់បង់សំឡេងឆ្នោតជិតពាក់កណ្តាលពីពលរដ្ឋអាមេរិកអាយុតិចបំផុត ចាប់ពី១៨ឆ្នាំ ទៅ២៩ឆ្នាំ ខណៈកាលពីឆ្នាំ២០២០ សម័យលោក ចូ បៃឌិន គណបក្សនេះទទួលបានសំឡេងគាំទ្រពីក្រុមយុវជន រហូតដល់២៤% ។ ប៉ុន្តែការបោះឆ្នោតនៅឆ្នាំ២០២៤នេះ សំឡេងគាំទ្រគណបក្សពីក្រុមយុវជនបានធ្លាក់ចុះមកនៅត្រឹមតែ១៣% ប៉ុណ្ណោះ ក្នុងសម័យលោកស្រី Kamala Harris ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOztMXFduceV-GGKj3omJwYf7KqfQhp5QOqzKQIcs6DB8ow6G5q2tBk8P-1J-Y98BuQi0P5XLe0Eki61drxbbnGgCGoq93YU8-cqkVyZpVELkoJ3t9hFITi1ldk5jQhVhSqC15FXTTf8KMc2Szbl38RWZhG92L7ZhZ4KBHIwFvNdjikQScX6RPlTj9QInx/s2000/image_2024-11-08_13-47-16%20(2).png

ក្រៅពីនេះ ពលរដ្ឋអាមេរិកឡាទីន២៥% បានប្តូរចិត្តឈប់គាំទ្រគណបក្ស Democrat ហើយងាកមកគាំទ្រលោក Trump ក្នុងការបោះឆ្នោតលើកនេះ ។ ដូច្នេះ ពួកគេបានក្លាយជាក្រុមជួយជំរុញឱ្យលោក Trump ឈ្នះឆ្នោត រីឯលោកស្រី Harris ទទួលបានសំឡេងគាំទ្រពីពលរដ្ឋអាមេរិកឡាទីន តិចជាងលោក Trump រហូតដល់១០% ។ វាខុសគ្នាពីការបោះឆ្នោតនាពេលកន្លងមក ដែលលោក ចូ បៃឌិន ធ្វើជាបេក្ខជនរបស់គណបក្ស Democrat គឺធ្លាប់ទទួលបានសំឡេងគាំទ្រពីពលរដ្ឋអាមេរិកឡាទីនខ្ពស់ជាងលោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipLUv-6W2GWFsDfk_prH0yVFGnGF8F0K1W90iR3gzVE_Srf7FbcTeE9zSFjD-uBQSR-iGNca7rJL5vQCMO2KbLhPPg6n_NwP7MbRDBLnsJ7ELyUBXSZ3arGKa6GLqcttNg6W4CnBU9nWCVestYqnBuT1uYMtf1_ddiXXf-LRuOReLEd4Tat76S_azUXxxX/s3037/image_2024-11-08_13-47-19.png

វិបត្តិសេដ្ឋកិច្ចដែលពលរដ្ឋអាមេរិកកំពុងតែប្រឈមនោះ គឺជាបញ្ហាសំខាន់ដែលធ្វើឱ្យពួកគេសម្រេចចិត្តជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីលើកនេះ ។ ពលរដ្ឋ២នាក់ ក្នុងចំណោម៣នាក់ និយាយថា សេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នមិនល្អឡើយ ឬធ្លាក់ចុះដល់ចំណុចទាប ។ ពលរដ្ឋអាមេរិកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ទើបពួកគេសម្រេចចិត្តជ្រើសរើសលោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgOk9lIvn6F8pnmgcRTCJI2edL254KfVsg48XXBvFrJyB-S32D4ufGWw0BEDGYuDE2PO7di8_GUigZ9vrV2YC1H7Ux88Qs8AkDo_rXRTtyWA5nq1L-yGw7nhv8IfEilnRTttNlqfuJ0WZy_bVvdHxUVoCWOReyuXXzrj6yq_ekzCB9rx-y6OnGRW2-N2R3/s1500/image_2024-11-08_13-47-23.png

កត្តាមួយទៀត គឺពលរដ្ឋរស់នៅតំបន់ជនបទ និងជាយក្រុង ដែលធ្លាប់បោះឆ្នោតគាំទ្រលោក ចូ បៃឌិន កន្លងមក ពួកគេបានងាកមកគាំទ្រគណបក្ស Republican វិញ ។ រីឯសារព័ត៌មាន New York Times វិភាគថា ពលរដ្ឋអាមេរិកមានសិទ្ធិបោះឆ្នោតជាង៩០% បានងាកទៅគាំទ្រគណបក្ស Republican ក្នុងការបោះឆ្នោតលើកចុងក្រោយនេះ ៕