ថ្ងៃពិសេសរបស់តារាស្រីល្បីឈ្មោះ សុភ័ក្រ កុសុម៉ា និងស្វាមីដ៏ស្រស់សង្ហាមិនចាញ់តារាភាពយន្តបានបញ្ចប់ទៅដោយរលូនក្រោមការចូលរួមអបអរសាទរពីមិត្តក្នុងចង្កោមសិល្បៈ និងមហាជន។ ភាពស្រស់ស្អាតក្នុងថ្ងៃមង្គល អ្នកគាំទ្រក៏បានចាប់អារម្មណ៍មកុដដែល កុសុម៉ា ពាក់ផងដែរហើយក៏ជាទីប្រាថ្នារបស់មនុស្សស្រីគ្រប់រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrt2hBi3jit77BT6S2-f2NUgOc92a1Vq7YWnZOVdksxkNZpNEtGbjf8rBNbGYet84uKdb5agyoE1kKhXJCmW7giZ5LZr-4Vwwhs4mf1WVwUL1v7gBkEThNHGLX0qmGpMDrRuzHSNo2zcM-ASUUTJAlW2BSYJQ-iCa7v3JzzE-LvMZBY1xIngZoFTUWvwVp/s2048/image_2024-11-05_13-29-15.png

មកុដដ៏ស្រស់ស្អាតដែលតារាស្រីនេះពាក់នេះគឺជាគ្រឿងអលង្កាការពីហាងពេជ្រមួយកន្លែងចំណែកតម្លៃវិញគឺខ្ពស់មិនធម្មតារហូតដល់១១៧,០០០ដុល្លារ។ ក្រៅពីមកុដដ៏ស្រស់ស្អាតក្នុងតម្លៃដល់ទៅជាង១១ម៉ឺនដុល្លារនេះនៅមានគ្រឿងអលង្កាការជាច្រើនទាំង កុសុម៉ា និងស្វាមីពាក់គឺជារបស់ពិតៗពិតជាអភិជនខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikC3R6huLzdb79Z4jCw-v7oRtRyAY6oYPAgBuO54G9Y8YxuJmfcrifI4ohUZhF7w_eqdij79fGRVzvfIqv2rkSzwYauzLlp8ZFCqjDu996_EVTKoV45NxRVB5_iiTpyRbCBPVVFp6Z5eoDtkzzbxJAYOvHjggA8t49UrxojxeTxwZktcrfQ3OQpSOzvf8D/s2048/image_2024-11-05_13-29-21.png

មង្គលការរបស់ពិធីការិនីដ៏ល្បីល្បាញ សុភ័ក្រ កុសុម៉ា និងស្វាមី គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីស្រទាប់មហាជនចាប់តាំងពីវីដេអូស្នើសុំរៀបការ រូបថតមុនរៀបអាពាហ៍ពិពាហ៍បង្ហាញពីតួយក្សល្ខោនបាសាក់ និងរូបភាពជាច្រើនទៀត។ នៅថ្ងៃសិរីសួស្តី គ្រប់រូបភាពតារាស្រីរូបនេះពោរពេញដោយសុភមង្គល ខណៈដែលកូនក្រមុំច្រៀងផ្ទាល់ធ្វើឱ្យមានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-MyuCMb_RCuOZ_Xyxy75e-FzaLYqylckrZRBzIt0svPuchnyqz0asOCOKAFMlTKU-Z_ZLB0X-lVL0dmiCfuMPM83r4b46YS0KkH9Uwxwz8Lr0nnLgftnIf8EHOmIq8pm0KipP6nLn1d1GnSLON2D9Q7kGBX-A7_6xlus6YaG3Zvd6La1nYokgcYLZ45Ll/s2048/image_2024-11-05_13-29-23.png
ចំពោះការទម្លាយរបស់ កុសុម៉ា ពីការផ្តើមស្នេហ៍ដោយសារតែរៀបចំកម្មវិធីបុណ្យកឋិនទាន ក៏ធ្វើឱ្យមហាជនចាប់អារម្មណ៍ដូចគ្នា ខណៈមានការស៊ុបប្រាយស្វាមីតាមរយៈបទចម្រៀងមួយបទកូនក្រមុំច្រៀងដោយផ្ទាល់ពីស្នាដៃនិពន្ធដោយ ម៉ុង ម៉ានិត និង ម៉ុង ម៉ានុត៕