អាហារ ៤ មុខដូចខាងក្រោមនេះបុរសគ្រប់រូបគួរចៀសវាង ព្រោះអាហារទាំងនេះនឹងធ្វើឱ្យមានក្លិនខ្លួនមិនល្អ ក៏ដូចជាបាត់បង់នូវភាពទាក់ទាញ និងបាត់បង់ទំនុកចិត្ត រួមទាំងបាត់បង់នូវបរិយាកាសល្អៗផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាអាហារ ៤ ប្រភេទដែលបុរសគ្រប់រូបមិនគួរបរិភោគឡើយ៖

១.អាហារដែលមានគ្រឿងទេសច្រើន៖ ភាគច្រើននៃបុរសគឺចូលចិត្តទទួលទានអាហារណាដែលមានគ្រឿងទេសច្រើនដូចជា ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ឬឱសថក្តៅក្នុងអាហាររបស់ពួកគេ។ ជាការពិតណាស់នៅពេលអ្នកទទួលទានអាហារទាំងនេះ ក្លិនអាក្រក់ៗនឹងចេញពីមាត់របស់អ្នកហួតតាមរន្ធញើស រហូតដល់ទឹកអប់មិនអាចទប់ទល់នឹងក្លិនខ្លួនរបស់អ្នកបាននោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj44OEBEMW9u_rCm3lqCSnNM-OSiA_1zTG4N5ULO1hWzDA19ENiNSRCKXRrn843dDpytCB9ylopQcoDXHTnFB7zx7tFZbXWg_mXsyZbOUucyQLgHixZUqP0abEJANWkRDyuBwyY6CeGLAqnr-2WmndOPcsHwZFijfblUQSO-8d-v5Pm_n2NOGy7WUdHVQEX/s2500/image_2024-11-07_15-28-27.png

២.សាច់ក្រហម៖ ផ្នែកនៃសាច់ក្រហមដែលត្រូវបានកែច្នៃទៅជាអាហារដូចជាសាច់ Ham ឬសាច់ក្រក កាលណាដែលអ្នកបរិភោគវាច្រើនពេក នឹងធ្វើឱ្យអ្នកមានបញ្ហាក្លិនខ្លួនមិនល្អ ជាពិសេសនៅពេលដែលអ្នកចូលក្នុងបន្ទប់ទឹកដើម្បីសម្រួលឥរិយាបទ នោះក្លិនអាក្រក់ទាំងនោះនឹងជះចេញក្រៅយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpzqvArkb5PltrjL7FZlRvo7kqTM4_xaAeknpYoklhWcAz1e3t3vFQ1kzbb83Kkj8xvq6kfUFRLVJGSISU7Oq3GXxDVIgp3TXENPP4L4ZOmMcPasfIdT-6RAt856BjdZLeNvcfFUFK-yBStdb0323KKbTWplmxjp2-flaHqxtPxwP3-yGZbvwM_Sk7acRN/s1392/image_2024-11-07_15-28-30.png

៣.បន្លែមួយចំនួន៖ បន្លែមួយចំនួនដូចជា ស្ពៃក្តោប ផ្កាខាត់ណា និងស្ពៃតឿ… ទាំងនេះគឺជាមូលហេតុនៃក្លិនខ្លួនដែលមនុស្សជាច្រើនមិនដឹង ប្រសិនបើអ្នកចូលចិត្តញ៉ាំបន្លែទាំងនេះជាប្រចាំ ឬញឹកញាប់ ច្បាស់ណាស់វានឹងបណ្តាលឱ្យអ្នកមានក្លិនខ្លួនខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHt8yyb-YQ3pk9pU0oa9gjBlqeoORz5UY3BHGkVlZOfN_iiFzb3yIdtMVZHKuozj8PerQai8BHAU-lx_sdfpaNPGMrZUwQX9SgkPq_ZQIN12eytMwbKJ0YUe-3QYZsUogiCwkGpAHPg7_pq5LIinbOl4FgjhC1rJCvGH18h6PlkJsYSD-K2_d-eTQmqPqH/s1024/image_2024-11-07_15-28-31.png

៤.ភេសជ្ជៈមានជាតិអាល់កុល៖ ភេសជ្ជៈដែលមានជាតិអាល់កុលគឺជាមូលហេតុចម្បងនៃក្លិនខ្លួនខ្លាំង ព្រោះជាតិអាល់កុលនឹងហួតបូកជាមួយអាស៊ីត ដែលគេហៅថាអាសេតាតរួមជាមួយញើស វាបង្កើតក្លិនខ្លួនដែលគ្មាននរណាម្នាក់ចង់នៅជិតនោះទេ ដូច្នេះបុរសដែលចូលចិត្តទទួលទានគ្រឿងស្រវឹងនឹងបណ្តាលឱ្យអ្នកមានក្លិនខ្លួនអាក្រក់ដែលអាចបំផ្លាញបរិយាកាសល្អៗបានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmBmKrLUPNZzSbKv6WEu2k9GedvCuGNN5dcKEyxlS8n_k9xW9-vL88GmqN0i3InahPy4qPsPVks0ExRrW1lQFA2-MtQhHtNGoqPmYQa42Cg2lHlfpW8mKq_tyZIS_VsLfzDd-JBCiEW1dBRwW3U5DOAdQxkIxI-h8XlIIQuW8tCyembJ-u-UPU7aZ9HG-a/s1600/image_2024-11-07_15-28-31%20(2).png