ប្រទេសអ៊ីតាលី៖ ប្រភពទឹក Trevi ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលីគឺជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ត្រូវបានអ្នកទស្សនារិះ.គន់ថា អាក្រ.ក់ និងគ្មានសោភ័ណភាព។
.png)
ទីក្រុងរ៉ូមគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកដែលមានអ្នកទស្សនាជាមធ្យម ២១ លាននាក់ជារៀងរាល់ឆ្នាំ។ អ្នកមកលេងទីក្រុងរ៉ូមច្រើនតែសម្រុកទៅប្រភពទឹក Trevi ដើម្បីបន់ស្រន់ និងបោះកាក់ចូលទៅក្នុងទឹកនោះ។
ទោះជាយ៉ាងណា ខណៈពេលដែលប្រភពទឹក Trevi កំពុងត្រូវបានជួសជុល អាជ្ញាធរក៏បានយកធុងទឹកតូចមួយទៅជំនួសប្រភពទឹកនោះ ដែលធ្វើឱ្យភ្ញៀវទេសចរមានការមិនពេញចិត្ត និងបានរិះ.គន់ថា អាក្រ.ក់ គ្មានសោភ័ណភាព។ ធុងបណ្ដោះអាសន្ននេះមានរាងចតុកោណ មិនមានការតុបតែង មិនស្អាត ដូចជាធុងទឹកកូនក្មេង ធ្វើឱ្យភ្ញៀវជាច្រើនហាក់មានការមិនពេញចិត្តយ៉ាងខ្លាំង។ អ្នកទេសចរម្នាក់ឈ្មោះ Jack បានពណ៌នាអំពីធុងទឹកតូចមួយនេះថា “មើលទៅគួរឱ្យអស់សំណើច”។ អ្នកខ្លះទៀតនិយាយថា ធុងទឹកនេះសម្រាប់ឱ្យក្មេងៗបោះកាក់ចូលតែប៉ុណ្ណោះ។
យោងទៅតាមរឿងព្រេង ការបោះកាក់ចូលទៅក្នុងប្រភពទឹកនឹងផ្តល់ឱកាសឱ្យអ្នកទស្សនាត្រលប់មកទីនេះម្តងទៀត ក៏ដូចជាមានសំណាងល្អជាដើម។ ហេតុនេះរៀងរាល់ពីរបីថ្ងៃម្តង កាក់ត្រូវបានប្រមូល និងផ្តល់ទៅឱ្យអង្គការសប្បុរសធម៌កាតូលិកសកល សាខាការីតាស អស់រយៈពេល ១៥ ឆ្នាំមកហើយ។ ប្រពៃណីនេះបានជួយឱ្យការីតាសប្រមូលប្រាក់ប្រមាណ ១,៥ លានអឺរ៉ូក្នុងមួយឆ្នាំៗ។
ទោះបីជាប្រភពទឹកនេះកំពុងរងការរិះគន់យ៉ាងណាក៏ដោយ ក៏ភ្ញៀវទេសចររាប់ពាន់នាក់នៅតែមកទីនេះ ដើម្បីបន់ស្រន់ និងបោះកាក់ចូលដដែល។ ដើម្បីគ្រប់គ្រងការកើនឡើងនៃចំនួនអ្នកទស្សនាទៅកាន់ប្រភពទឹក អាជ្ញាធរគ្រោងនឹងបិទតំបន់ជុំវិញ Trevi ។ បន្ទាប់មកអ្នកទស្សនានឹងត្រូវធ្វើការកក់តាមអ៊ីនធឺណិត បង់ថ្លៃ ២ អឺរ៉ូ ដើម្បីចូលទៅខាងក្នុង និងដើររយៈពេល ៣០ នាទីនៅក្នុងតំបន់៕.png)










