នៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ មានទណ្ឌិតចំនួន ៣៩០នាក់ ក្នុងចំណោមទណ្ឌិត៦៧១នាក់ ត្រូវបានបន្ធូរបន្ថយ និងលើកលែងទោស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1gPAFl0HN2d0_hskGzRzo-jZoegyLMupXoaxJf3sM0JsdADlpIqoVIDj2PY3Xr6B-sVpRFoBi3SEyQZRx4VNLv_u6RsuxfzLHtPKl9xAiC9ZpuhuQVBbjpftiWeDPQWDyAnicxtGRHKNjOHDdOaWCjHa23ctLsdfCboxDqx7NxTIX6cabcMstwvLKjNxN/s1280/image_2024-11-06_15-33-28.png

គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ៦៧១នាក់ (ស្រី ៥៩ នាក់) ក្នុងនោះ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ មានទណ្ឌិតចំនួន ៣៦៣ នាក់ (ស្រី ២៨ នាក់) និងសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានទណ្ឌិតចំនួន ៣០៨នាក់ (ស្រី ៣១ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២២, មណ្ឌលអប់រំកែប្រែចំនួន ៤ និងមណ្ឌលយុវនីតិសម្បទា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrQvgcBpba6FAS9BMFw2sj8odTbnjbnAlk0JZuOEhXl6xRzwmUTWRasi_7RIYyKHqxLqni1GeIOjCMwWPqO92CS5r8u-vybfkJTIm1nZ3pwS77XLflptBwh1NP6HRPQ6Z-q8GA-O6w-Wie4dXfrAIbQ9pli53Jz5e5yUgSke352Ux_XLoBsT0EsC3Ob7Bw/s850/image_2024-11-06_15-33-27.png

ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិតដែលមានលក្ខណសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន ៣៩០ នាក់ (ស្រី ៣៥ នាក់) ក្នុងនោះរួមមាន៖

(១)-ទណ្ឌិតចំនួន ៣០៤ នាក់ (ស្រី ២៤ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ
(២)-ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ
(៣)-ទណ្ឌិតចំនួន ៤ នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ
(៤)-ទណ្ឌិតចំនួន ១ នាក់ អាចទទួលការលើកលែងទោសhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV2axjLZr8FI24ASd2DTtAe1P2GPalnKlBpqAk4e6F6t_lsLPpZqdy9bmBv6CTudZk_qznHakLSAzKUN_nq1umlRTXYzBrtB5FOxJYMV5klEbXw5pu7bAneIS4KA9zhHWl9N4NsaKuC9L07yk3wRL-cxgMeWZiFlOHifOnW4Af0OInt-zTrqaLf8FVmrTx/s1600/image_2024-11-06_15-33-28%20(2).png

គួរបញ្ជាក់ថា ព្រះរាជក្រឹត្យ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោស កំណត់ថា ការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត ត្រូវធ្វើឡើងចំនួន៥ដង ក្នុងមួយឆ្នាំ អំឡុងពេលពិធីបុណ្យ ព្រឹត្តិការណ៍ដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjULaDmokG-G7_-bckjtTKxUT4ELZletBSh_PzJ-KQ0lzaqdElfh9DeJiN9EAoGUppo15b1W1nc-sSFgVHFyIic1yuTPOuxHDWm1T704avWxSGvluDhtbuxvrj4oXO7z9LMteo93kHQ1l06dnPJL4G_LgpiFuDCfRVG7O7kt1pygpYCXkFQwdPGvrV7KBLk/s990/image_2024-11-06_15-33-28%20(3).png