Home ព័ត៌មានអន្តរជាតិ អ្នកស្រាវជ្រាវចិនទទួលបានជោគជ័យក្នុងការដាំពូជស្រូវលើអវកាស

អ្នកស្រាវជ្រាវចិនទទួលបានជោគជ័យក្នុងការដាំពូជស្រូវលើអវកាស

60
0

ប្រទេសចិន ៖ អ្នកស្រាវជ្រាវចិនបានទទួលជោគជ័យក្នុងការដាំពូជស្រូវនៅលើអវកាស គឺទិន្នផលស្រូវមានគុណភាពល្អ បើធៀបនឹងពូជស្រូវដែលដាំនៅលើផែនដី ហើយវាក៏ជាជោគជ័យយ៉ាងធំធេងសម្រាប់ការស្រាវជ្រាវពីការផលិតស្បៀងលើអវកាសផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOhPOX-C0QAe8Zu2b-G6Mz_APeOtdfQpQFASh2rXlJbqasCu7cOXLssjQ9OajQ7qZv9_vGXqev-KhLh4qXgUnNTjZNFlKd1bPdj7n6Q9CnX0gwD2sfACltLmiZhwXQ80T9rnfG1sm3qu8j5Pt_NgZeMo4GQ-23TpSYrIdgPgV0DUQLzs1lLOKiMqyGGjFX/s1024/image_2024-11-06_08-38-56%20(2).png

ស្ថានីយទូរទស្សន៍ CCTV របស់ចិនរាយការណ៍ថា ពូជស្រូវ 59 ដាំនៅស្ថានីយអវកាសជាតិរបស់ចិន គឺជាពូជស្រូវដំបូងគេដែលបានដាំក្នុងបន្ទប់គ្រប់គ្រងអាកាសធាតុយ៉ាងល្អ ។ បើប្រៀបធៀបរវាងពូជស្រូវដាំលើអវកាសជាមួយពូជស្រូវលើផែនដីឃើញថា ពូជស្រូវលើអវកាសមានភាពរឹងមាំល្អជាងស្រូវលើដី ។

អ្នកស្រាវជ្រាវចិនអាចកែប្រែហ្សែនរុក្ខជាតិលើអវកាសតាមរយៈម៉ូលេគុល ដើម្បីឱ្យវាមានលក្ខណៈស្រដៀងនឹងស្រូវដាំនៅលើដី ហើយអាហារូបត្ថម្ភរបស់ស្រូវលើអវកាសបានផ្លាស់ប្តូរ ។ ស្រូវលើអវកាសមានរសជាតិផ្អែម និងផ្តល់នូវបរិមាណប្រូតេអ៊ីនខ្ពស់ជាងស្រូវលើដី ហើយសាច់ម្សៅក្នុងគ្រាប់ស្រូវក៏ខុសប្លែកគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi18EmfGp03tSmfALzFmjoZn1u9rkpCuPKadtIZZWRSo-YXG7skRLBBHx34T3yXrRop5hanRURtLde5GwiCGUWvYE5c9EPZttEjGbAxBMDS7AeM5J0N__HEgvz9bZER2VQ9wr8wKDU50BwaQ98Fxy-y1YsN7fHO8BPqd5Tku8TzSX_VZWXHdjCh104db0dI/s1200/image_2024-11-06_08-38-56%20(3).png

គួរបញ្ជាក់ថា ការសាកល្បងដាំស្រូវចំនួន១២០ថ្ងៃ នៅលើស្ថានីយអវកាសរបស់ចិនកាលពីឆ្នាំ២០២២ គឺជាភាពជោគជ័យដំបូងគេលើពិភពលោក ពីព្រោះកន្លងមក ការសាកល្បងលើស្ថានីយអវកាសធ្វើបានត្រឹមតែការដាំគ្រាប់សណ្តែក, ស្រូវសាឡី និងរុក្ខជាតិខ្លះៗ ។ ការសាកល្បងដាំរុក្ខជាតិលើអវកាសរបស់ចិនបានជួបបញ្ហាជាច្រើន ដូចជា ៖ ចេញផ្កាយឺតយ៉ាវ, ផ្លែនៅជាប់ដើមតិច និងគុណភាពគ្រាប់ធ្លាក់ចុះ ហើយចិនទទួលបានគ្រាប់ពូជរុក្ខជាតិលើអវកាសតិចតួចប៉ុណ្ណោះ ។

រហូតមកដល់ឆ្នាំ២០២៤នេះ អ្នកស្រាវជ្រាវចិនទទួលបានជោគជ័យក្នុងការដាំស្រូវលើអវកាស ហើយលទ្ធផលការសាកល្បងលើកនេះ គឺអ្នកជំនាញអាចយកគ្រាប់ស្រូវលើអាកាសមកដាំលើផែនដីបាន ។ ដូច្នេះ វាជាជោគជ័យយ៉ាងខ្លាំងក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងការផលិតស្បៀងក្រៅផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVzdCSDIfd8nfX6SDtxN8jg0xGR2OsL4gi-M9wah6NmhMifKlF7U3GBHr4LAvnqmXKKxqxVTITZuqRy70Sg45lhMV8XNbVHRhvN6o3dzvRc8eXpxVybzV-GSpTh_mwE0g5MCiWQOSskG3LmXvesMAZzMftPeE0SD9sHkhIagRsBVwCaCY-8YcQXTecVZMc/s686/image_2024-11-06_08-38-56.png

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការថា ពលរដ្ឋលើពិភពលោក មានចំនួនរហូតដល់៨ពាន់លាននាក់ ហើយនឹងកើនឡើងដល់១ម៉ឺនលាននាក់ នារយៈពេល៦០ឆ្នាំទៀត ។ ថ្ងៃអនាគត មនុស្សនឹងធ្វើសង្គ្រាមដណ្តើមធនធានធម្មជាតិ ដើម្បីឱ្យពូជពង្សរបស់ខ្លួនអាចរស់នៅបន្តទៀតបាន ។

ហេតុនេះ អាមេរិក រុស្ស៊ី និងចិនបានព្យាយាមស្វែងរកវិធីផលិតស្បៀងនៅក្រៅផែនដី ដោយសារមានសារធាតុរ៉ែជាច្រើននៅតាមភពផ្សេងៗសម្រាប់ឱ្យមនុស្សប្រើប្រាស់ជាប្រយោជន៍ ។ មនុស្សនឹងមានឱកាសប្រើប្រាស់ធនធានធម្មជាតិលើអវកាសនារយៈពេល១០០ឆ្នាំខាងមុខ បើវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងចំណេះដឹងពីអវកាសរីកចម្រើនជាងនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVHMWULBdqASY2PYOMUjwlbzLMyC0C0y0Gg6XKh38eNCta0A02W2ZsMXmkC6QwObXsw1EoWf0R0Sd2lw99Mg_jiczANrZ8lSukueC77yFfPbXpupIZ4bPXv-NGcR16G3G7C3Thgbz9FwWpFB8BW1uDaCBNxXqXu1Zyh2Ir4JKMk4XgSeoyDNTcfpR9lzrW/s800/image_2024-11-06_08-38-57.png