Home ព័ត៌មានអន្តរជាតិ ផ្កាយរណបឈើដំបូងគេនៅលើពិភពលោកត្រូវបានបង្ហោះទៅលើអវកាស

ផ្កាយរណបឈើដំបូងគេនៅលើពិភពលោកត្រូវបានបង្ហោះទៅលើអវកាស

40
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ផ្កាយរណបផលិតពីឈើដំបូងគេរបស់អ្នកស្រាវជ្រាវជប៉ុន ត្រូវបានបង្ហោះទៅលើអវកាសហើយ ។ វាជាការសាកល្បងជំហានដំបូងពាក់ព័ន្ធនឹងការប្រើប្រាស់ឈើក្នុងភារកិច្ចស្រាវជ្រាវនៅឋានព្រះច័ន្ទ និងភពអង្គារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV2uHNEdFPWrJKkcoWGzeQy0iLcf3teOU3TdPmrz55AAPPruFa36MYRJugDXzcY_NXXI6vxq9hLLfz4Ar9zZFLNqQ2ysbF3ReyRimD6MdVmv_BKFYW39J_BARPw9Q-58AFqoP-1kGoqt9KcyARjbGeKrTdPijo1AVE-f9LAirNJTIeYDZkaBsVUCTCMVwS/s1914/image_2024-11-06_08-23-30%20(2).png

ផ្កាយរណបឈើនេះឈ្មោះ «LignoSat» ផលិតដោយអ្នកជំនាញមកពីសាកលវិទ្យាល័យតូក្យូ សហការជាមួយក្រុមហ៊ុនកែច្នៃឈើ និងសាងសង់លំនៅឋាន Sumitomo Forestry ព្រមទាំងបញ្ជូនទៅស្ថានីយអវកាសសម្រាប់ការងាររបស់ក្រុមហ៊ុន Space X ។ បន្ទាប់មក ផ្កាយរណបឈើក៏ត្រូវបង្ហោះទៅលើគន្លងអវកាស ដែលមានកម្ពស់៤០០គីឡូម៉ែត្រពីផែនដី ។ ផ្កាយរណប LignoSat គឺដាក់ឈ្មោះតាមភាសាឡាតាំង ដែលបានយកឈើទៅសាកល្បងប្រើប្រាស់លើអវកាស ខណៈមនុស្សកំពុងស្រាវជ្រាវពីការរស់នៅទីនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQmMVtcrO-LeaApp9AJIMXVLVhACIWp52Hw-h5n8QBVZ3W3GTLCYgJ5lcc0QIsdDxuhyphenhyphenVB5xInRh9dPyH_faeICWEsC7yK5oApb2vIhoAfgqKcOFCMcRfZThXWLT81onNNSZvHD5WTP1rdsXCfRKX3cPX9V1-Q-fgyemh8VKipG89rPJha3u8rGvCZh3Dq/s1200/image_2024-11-06_08-23-30.png

លោក ថាខាអុ ដូអិ អាកាសយានិកធ្លាប់ធ្វើដំណើរតាមយានអវកាសដើម្បីស្រាវជ្រាវពីសកម្មភាពមនុស្សក្នុងលំហ មកពីសាកលវិទ្យាល័យតូក្យូ បញ្ជាក់ថា ឈើជាវត្ថុដែលមនុស្សអាចផលិតបាន និងយកទៅប្រើប្រាស់សម្រាប់សាងសង់លំនៅឋានរស់នៅ និងអគារធ្វើការលើអវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj88zfOF4iY1ZrqO0rD7O7__vU7c4vynDeqYcVVdmi2pJKuPfkQNfbzUOgMOkQ2HKXumf716A_-SxVMoY4_cseXhmyVyyH84jZUpz9lQdf65m5UBbFcHFrg3wUP_21gOPFiWpWacJsdt5lqBd4TrVhSfv8IK0VuC8A2h13Ado85ukT2oI34LIMJAZrHDYDC/s1024/image_2024-11-06_08-23-31.png

ក្រុមអ្នកស្រាវជ្រាវមានគម្រោង៥០ឆ្នាំ ក្នុងការដាំដើមឈើ និងសាងសង់លំនៅឋានលើឋានព្រះច័ន្ទ និងភពអង្គារ ។ ដូច្នេះ ក្រុមអ្នកស្រាវជ្រាវបានសម្រេចចិត្តផលិតផ្កាយរណបឈើដោយមានការទទួលស្គាល់ពីអង្គការអាកាសចរណ៍ជាតិ និងអវកាសអាមេរិក (NASA) ដើម្បីពិសោធន៍ពីវត្ថុអាចប្រើប្រាស់នៅលើអវកាសបានពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1xxtznp1puUN3TaDYVwCyQBXIP1wpJzl_tp0IAXLvKerAWNSaGxPIK1ShkqCJH1R6Va4tal7N4DDwophVNMIPDu3PSjpOpSstbkymhLLZWxF7hGsDGQw0zuFX2VDOch8Exfla2WNJvUDPOYaBsBfdejLTbfLQ58uFD96yX_8n94DiXrvO6lXK9-VnXerE/s3736/image_2024-11-06_08-23-32.png

ចំណែកលោក ខូជិ មុរ៉ាតាក់ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រព្រៃឈើនៅសាកលវិទ្យាល័យតូក្យូ និយាយថា កាលពីឆ្នាំ១៩០០ មានយន្តហោះផលិតពីឈើ ហេតុនេះ ផ្កាយរណបក៏អាចផលិតពីឈើបានដែរ ។ ឈើនៅលើអវកាសរឹងមាំជាងឈើលើផែនដី ពីព្រោះអវកាសគ្មានទឹក ឬអុកស៊ីសែន ដែលធ្វើឱ្យឈើខូចគុណភាពទេ ហើយផ្កាយរណបឈើអាចជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyw1i31xDKuPvApIozmivcGEMR4vn5RdMkYGIMAzV7qeSx33e6gzesVGdzwDP7s21wokz0yzuVCUGRVhgZWw6R5R2PfPYjBLUCs-xe2goE6ejpBMpZ4inSxLkDlHsZEB_0gFIDTCEhVGO3CoGymoSo9if3rwdwMbdNbFuHJHi9xwqFB7YnyD8yJOZy82tj/s1134/image_2024-11-06_08-23-38.png

រីឯផ្កាយរណបលោហៈបានបង្កើតភាគល្អិតអុកស៊ីតអាលុយមីញ៉ូមលើអវកាស ហើយគេអាចឈប់ប្រើប្រាស់វានាថ្ងៃអនាគត បើពិសោធន៍ឃើញថា ផ្កាយរណបឈើអាចដំណើរការបាន ។ ផ្កាយរណប LignoSat ផលិតពីឈើហូណូគិ មានដើមកំណើតនៅជប៉ុន ដែលអាចប្រើប្រាស់លើអវកាសបានក្រោយការសាកល្បងនៅស្ថានីយអវកាសរយៈពេល១០ខែ ។ ផ្កាយរណបនឹងហោះជុំវិញផែនដី៦ខែ ដើម្បីសាកល្បងភាពរឹងមាំរបស់ឈើលើអវកាសដែលមានសីតុណ្ហភាព -១០០អង្សារសេ ទៅ១០០អង្សារសេ នៅរៀងរាល់៤៥នាទី ៕