តារាសម្តែងជនជាតិអាម៉េរិកដើមកំណើតចិន Liu Yifei ថ្មីៗនេះបានទាក់ទាញទស្សនិកជនជាមួយនឹងភាពស្រស់ស្អាតរបស់នាង ដោយទាក់ទាញការចូលមើលចំនួន ៣៥ លានដង និងមតិរាប់ពាន់នាក់នៅលើការបង្ហោះបណ្តាញសង្គមរបស់នាង។
ប្រព័ន្ធផ្សព្វផ្សាយចិន Sohu បានរាយការណ៍ថា Liu Yifei បានចែករំលែករូបថតពីវិស្សមកាលរបស់នាងនៅប្រទេសថៃ ដោយបានឈរយ៉ាងប្រណីតនៅមាត់សមុទ្រក្នុងសម្លៀកបំពាក់សាមញ្ញ ប៉ុន្តែឡូយ។ អ្នកគាំទ្របានសរសើរសម្រស់ក្មេងជាងវ័យ និងសម្រស់ធម្មជាតិជាមួយនឹងការបញ្ចេញមតិសរសើរសម្រស់របស់នាង។ ស្ថិតក្នុងវ័យ៣៧ ឆ្នាំ Liu Yifei ដឹកនាំជីវិតស្ងប់ស្ងាត់ និងកាត់បន្ថយងលើការងារ។ ឥឡូវនេះនាងផ្តោតលើគម្រោងមួយក្នុងមួយឆ្នាំ ឬតិចជាងនេះ ដោយចំណាយពេលទំនេររបស់នាងធ្វើដំណើរកម្សាន្ត រីករាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារ និងមើលថែទាំឆ្មារបស់នាង។ ការថតរូបក៏ជាចំណង់ចំណូលចិត្តដែលអនុញ្ញាតឱ្យនាងថតយកពេលវេលាដ៏ស្រស់ស្អាត។
បន្ទាប់ពីការងាររបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ «The Tale of Rose» បានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ Liu Yifei មិនបានប្រកាសគម្រោងថ្មីទេ ប៉ុន្តែនៅតែមានឥទ្ធិពល ដែលត្រូវបានគេស្គាល់ថាសម្រាប់សម្រស់ធម្មជាតិ និងអាកប្បកិរិយាដ៏ទន់ភ្លន់របស់នាង។ នាងជៀសវាងតុបតែងមុខដោយគ្រឿងសម្អាង ជ្រើសបែបធម្មជាតិ និងសុខភាពជំនួសវិញ។ ក្នុងការសម្តែងជាតួ Huang Yi Mei នាងមានតម្លៃខ្លួនប្រមាណ ៣.៤ លានដុល្លារអាម៉េរិក។ 
Liu Yifei បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងក្នុងឆ្នាំ ២០០៣ ក្នុងរឿងមនោសញ្ចេតនាសម័យ The Story of a Noble Family។ ស៊េរីនេះបានលេចចេញជាកម្មវិធីដែលមានការវាយតម្លៃខ្ពស់បំផុតក្នុងឆ្នាំនោះនៅលើទូរទស្សន៍ជាតិចិន CCTV ដែលជំរុញឱ្យនាងក្លាយជាតារា។ ក្នុងឆ្នាំ ២០០៨ នាងបានផ្លាស់ប្តូរទៅថតកុន ហើយចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តចិន និងហូលីវូដជាច្រើន។ បើតាម St Headline បានឱ្យដឹងថាទ្រព្យសម្បត្តិរបស់ Liu Yifei មានលើសពី ១.២៣ ពាន់លានយន់ ប្រមាណ១៧០លានដុល្លារ។ នាងមានផ្ទះវីឡាដ៏ធំនៅទីក្រុងប៉េកាំង ប្រទេសចិន និងវីឡាមួយនៅអាម៉េរិក៕










