Home ព័ត៌មានអន្តរជាតិ គ្រោះធម្មជាតិផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ីជិត២សប្តាហ៍ ធ្វើឱ្យចំនួនអ្នកស្លា.ប់កើនឡើង

គ្រោះធម្មជាតិផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ីជិត២សប្តាហ៍ ធ្វើឱ្យចំនួនអ្នកស្លា.ប់កើនឡើង

64
0

ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មានបរទេសរាយការណ៍ថា ចំនួនមនុស្សស្លា.ប់ ដោយសារការផ្ទុះភ្នំភ្លើង Lewotobi Laki Laki ក្នុងខេត្ត East Nusa Tenggara លើកោះហ្វរ៉េស ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានកើនឡើងរហូតដល់១០នាក់ ។ រីឯពលរដ្ឋរាប់ពាន់នាក់ទៀតដែលរស់នៅក្បែរតំបន់ភ្នំភ្លើង ត្រូវបានអាជ្ញាធរជម្លៀសចេញពីលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf8QpKx2s8W2loiKCnViynDLpPxMvoobTmU-M1MrIYExtAefZP_knicOy1JRPVEswseOlvIaHko3m8yBdJ-82-Mb8zx-U-dQ0lYpQv4dR_3MpPApNlugE29Q13p2WpyVZMZ8Dt_eK09PEGAv_qjgoXMu229r0viP8T24nNH8nQGfRKprOxdlN8GSbmOswM/s720/image_2024-11-04_15-07-26%20(2).png

ភ្នំភ្លើង Lewotobi Laki Laki មានកម្ពស់១.៧០៣ម៉ែត្រ បានផ្តល់សញ្ញាគ្រោះថ្នាក់ ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា កន្លងមក ទើបមជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើងបានប្រកាសពីសញ្ញាព្រមានគ្រោះថ្នាក់ ចាប់ពីកម្រិត៣ ទៅកម្រិត៤ ដែលមានគ្រោះថ្នាក់បំផុត ។ ក្រៅពីនេះ មជ្ឈមណ្ឌលក៏បានហាមឃាត់ភ្ញៀវទេសចរចូលមកក្បែរភ្នំភ្លើងចម្ងាយ៧គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQsxXN8Wgqu16mXCgqbRdQGVlJ5wEQSzjuh0mlxGVsUQxMgZiGrjlh0RiMj8P6UGxiXUgf04Xig-usRvzSGT5Ce0hN_DaFdMI_7fmtDtfC5eV_lvRm7hRbzVFMqaO65VgGpI3FQb-iv5PQ_f6kx0DHFN62XeF2gYYHyNZ6S_O2xTWXhoOCG-kPqCBm6gIP/s1050/image_2024-11-04_15-07-26%20(3).png

នាយកមជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើងនិយាយថា មានគ្រោះរញ្ជួយដីនៅតំបន់ភ្នំភ្លើងកម្រិតស្រាលចំនួន១៣៣លើក ។ ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បានប្រាប់ពីមូលហេតុធ្វើឱ្យពលរដ្ឋស្លាប់ ដោយសារពួកគេត្រូវដុំថ្មធំៗធ្លាក់ពីលើកំពូលភ្នំសង្កត់ ។ រីឯដំបូលលំនៅឋានពលរដ្ឋដែលស្ថិតនៅឆ្ងាយពីភ្នំភ្លើង ប្រមាណ៤គីឡូម៉ែត្រត្រូវបានភ្លើងឆេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQcHB9grIgOIQRrqn02jGMhzdMxydnsy0PBtIXJ1r8C9Dn4ilzkGpThfITA6T8En0uDWgdkCZkNPHWI3cee9qLWgTLtSSjVb4dAo9bsP9xtO8hS2tNnsCa2dSWjBtkNVeqxBnCe0sglNAdCCPJU6BUOXp9UIWR6emYKQAVBpVK8BcDP0bMkcqKvgpPENCS/s1000/image_2024-11-04_15-07-26.png

អាជ្ញាធរ និងភ្នាក់ងារសង្គ្រោះបានស្វែងរកជនរងគ្រោះជាប់នៅក្រោមគំនរអគារបាក់បែក ។ អ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើងភាគច្រើនរស់នៅភូមិក្លាតាន់ឡូ តំបន់វ៉ូឡាំងគីតាំង ហើយមានភូមិចំនួន៦ ក្នុងតំបន់វ៉ូឡាំងគីតាំង បានខូចខាតដោយសារភ្នំភ្លើងផ្ទុះ ដូចជា ៖ ភូមិពូលូឡេរ៉ា, ភូមិណាវ៉ូកូតេ, ភូមិហូកេងចាយ៉ា, ភូមិក្លាតាន់ឡូ, ភូមិប៉ូរូ និងភូមិបូរូកេដាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4yCv6GrFUUTMZZifoy5mHpXqR-cFh5dDfoYmsyOU08sOw5kp4vJxY2X7j3IgppWWojDRaPQCstX1x2C3gA57IT_CMAKdGswXPzwPHnKpWnPNiB9a6YdfwN2m8qQuMiqk_PjBl1IkLzrU7FHDE4q6EPzGYsKZFVlYh9pD_ojpID7NeYWbbNwL9XX_eqZIo/s826/image_2024-11-04_15-07-27%20(2).png

គួរបញ្ជាក់ថា ភ្នំភ្លើង Lewotobi Laki Laki បានផ្ទុះជាបន្តបន្ទាប់តាំងពីចុងខែតុលា ឆ្នាំ២០២៤ មកម៉្លេះ ហើយនៅថ្ងៃទី៣១ ខែតុលា មានផ្សែងចេញពីកំពូលភ្នំឡើងទៅលើអាកាស ប្រមាណ២.០០០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijmRZEbzRnLcVYGaBEflfN8qp2iMVmZDi0F3jouq-neeLZJ_htiDS6U8BkHt4KV0GEfmXumB7TBolwvo0XIULIC6PMhwBz2FeksT-zvt59j9F4-MMiEzC7HppdVhCIk31axOJSuaNtGxJsCez4nFd71TBwqnZ0pOwbJ_iEEKHjg9usxl5-hfLvHM8sAZ6X/s770/image_2024-11-04_15-07-27.png

កាលពីខែធ្នូ ឆ្នាំ២០២៣ ភ្នំភ្លើង Marapi នៅខាងលិចខេត្តសុម៉ាត្រា ក៏បានផ្ទុះខ្លាំងដូចគ្នាដែរ ដែលបណ្តាលឱ្យអ្នកឡើងភ្នំស្លាប់យ៉ាងហោចណាស់ ២៤នាក់ ក្នុងនោះភាគច្រើនជានិស្សិត ។ បន្ទាប់មក នៅខែឧសភា ឆ្នាំ២០២៤ ក្រោយពីភ្លៀងធ្លាក់ខ្លាំង កំអែភ្នំភ្លើង Marapi បានហូរមកកាន់ភូមិបណ្តាលឱ្យពលរដ្ឋស្លាប់ជាង៦០នាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuDYsfmneSFGvitE9NegNZObXbbiPN_GPsLWqoePEUb1O8DPl4V2tyuSjXD0-blpOy_ndpAt_I7wwfMxVn8E93mssxQ6CBSjb75xu__tBelZ_zLlejGdr8UvSAtVVfw8xisCoW8Mfb6i259McjHScTknUUmYRXKktIVnbNJwWyUpxMsqkQ27BZ8CjI_FBG/s1024/image_2024-11-04_15-07-27%20(3).png