អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី ចំប៉ីខ្មៅ បង្ហោះវីដេអូខ្លីៗជារូបរបស់អ្នកបង្កើតមាតិកា Rick Kh អំឡុងពេលទៅមើលការសាងសង់ប្រាសាទថ្ម «សីហនគរ»នៅប្រទេសថៃ។ ចំប៉ីខ្មៅ ចោទ Rick Kh បោះបង់មិត្តភាព ជាមនុស្សឃ្លានភាពល្បីមិនហ៊ានសូម្បីដាក់ក្រេដីតឱ្យខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw5cOgL15P7DuywSKb3RM22SBGiMk_NdWmDfcHc0vW0LDHmZvC-cUpqCYRnk7CuysLk_t-1DytimkdOdpv0momHg2uckJDabR0HDIh69yS13nUIOFCia40GZSEYzu5kiFaAXLgyguh-GyleXnfkLWYJMB00eWE9zE-rYBCr7KtCgBti8PDkqUa9tIs592e/s2048/image_2024-11-04_08-51-57.png

កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២៤ យិន ហេង ហៅចំប៉ីខ្មៅ បានបង្ហោះវីដេអូខ្លីៗជាច្រើននៅលើបណ្តាញសង្គមរបស់ខ្លួនមានរូបភាពរបស់អ្នកបង្កើតមាតិកាល្បីល្បាញ Rick Kh ផងដែរដោយបានរៀបរាប់យ៉ាងដូច្នេះថា «កាលគ្នាប្រមូលលុយបាន 1400$ គ្នាត្រៀមថាបបួលមិត្តទៅម្ដងទៀត តែមិត្តក៏ផុសវីឌីអូ ដែលគ្នាជួយថតឱ្យ តែឈ្មោះគ្នាអ្នកថត ក៏មិត្តមិនដាក់ចូលក្នុងវីដេអូ ដែរព្រោះខ្លាចគេដឹងថាមិត្តរាប់អានចំប៉ីខ្មៅ ..ហ៎ វាធ្វើឱ្យខូចcredit»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiku8ZGWETXGXK339mSqM01sskJ0OOb6D48xW2_uxvnCa6WImY3U4nW8-OD02gXjvm6nVn8jmwFmv9r58eYmRj7ygudvZEwxeIvVDDQEpknYa8GzFf9pdDUUIYXsjq0GWmr0W-BcHa2hhAW4m9mYkqtXWgw3ObwB0K7w5DKy1CD5NZcFplkiKBQpM1sHbID/s1716/image_2024-11-04_08-52-02.png

« តែcredit..អី បើរាល់វីឌីអូ ថតពីវប្បធម៌ ក្បាលមិត្តម្នាក់នេះសោះអ្នកប្រាប់អ្នកឆ្កឹះពីក្រោយ រហូតមានគេ follow មិត្តឡើងMM មិត្ត block គ្នា មិត្តជាន់គ្នា ចំពោះមុខគេ តែគ្នាមិនបានខឹងអីទេធម្មតាមនុស្សឃ្លានភាពល្បី គ្នាយល់ »។ 1400$ វាច្រើនណាស់ពេលនោះសម្រាប់គ្នា ហើយក៏ជាឱកាសដែលគ្នានឹងកសាងប្រជាប្រិយភាព ចូលក្នុងសង្គម តែមិត្តចេញវីឌីអូ មកមុនហ៎ គ្នាក៏យកលុយនោះមក ជួយសពលង់ទឹកវិញ គេជេរគ្នា ថាបោកគេក៏គ្នាទទួល គ្នាទទួលគ្រប់យ៉ាង ព្រោះគ្នាដឹងថា បើឯងប្រាប់គ្នា តែ១ ម៉ាត់ ក៏គ្នាអស់ចិត្ត តែសុខៗ ឯងចេញវីឌីអូមកគ្នាពិបាកទទួលដែរ»។
ចំប៉ីខ្មៅ បានបន្តទៀតថា «តែមិនអីទេ ឱ្យតែមិត្តឡើងគ្នាសុខចិត្តដើរចេញ តែអាឡូវគ្នាចង់ប្រាប់មិត្តថាគ្នាទិញបានឡាន១ គ្នានៅតែជាមិត្តឯងដដែល បើឯងចង់រាប់ក៏រាប់មក មិនចង់ក៏មិនអីដែរ គ្នានៅតែជាគ្នាដដែល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf4cvDDKeVhQuW8DjIy5JpymoObP_im4GOX5dHfUIe3AAr4oF01VOZwB4io44Rv_1LKOh96246QWjBD3J0-wMjX89HNE2j1qxfQatF1b1BfWom-LWO2os7wAR8dWgmT5E4ICWefizm5Lb1-twFp9UhEJHzDG3x9FeoeJZiaVwLhmBc9_NANjuXPe1BnMV0/s960/image_2024-11-04_08-52-05%20(2).png

ការទម្លាយរបស់ ចំប៉ីខ្មៅ ពីអ្នកបង្កើតមាតិកា Rick Kh បែបនេះបានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិននឹកស្មានថារឿងវាក្លាយទៅជាបែបនេះ។ ចំប៉ីខ្មៅ បានបន្ថែមនៅក្នុងខម្មិនដែរថា រូបគេមិនមានបំណងចង់ជាន់គេលើកខ្លួនឯងទេ ខ្លួនគេនិយាយអ្វីដែលជាការពិតជាមនុស្សស្មើដើមស្មើចុងពីមុនបែបណាក៏នៅតែបែបហ្នឹង មិនមែនមកពីលុយបានប្រែប្រួល ឬមកពីល្បីបានប្រែប្រួលនោះទេ៕